កីឡា

Wilshere បង្ហាញវត្តមានវិញ ជាលើកដំបូងជាមួយនឹង Arsenal ក្រោយអត់មានក្លឹប ជាច្រើនខែ

កីឡាករវ័យ២៩ឆ្នាំ Jack Wilshere គិតមកដល់ពេលនេះ នៅមិនទាន់មានក្លឹបណាមួយសម្រាប់លេង នៅឡើយគិតចាប់តាំងតែពី បានចាកចេញពីក្លឹប Bournemouth ប៉ុន្តែជឿជាក់ថា គ្រូបង្វឹករបស់កាំភ្លើងធំ Arsenal លោក Mikel Arteta ទំនងជានឹង អាចផ្តល់ឱកាសដើម្បីជួយដល់អតីតមិត្តរួមក្លឹបរូបនេះជាមិនខាន។

ដូចដែលបានសង្ស័យនៅថ្ងៃនេះក្លឹបកាំភ្លើងធំ Arsenal បានធ្វើការប្រកាសអះអាងជាផ្លូវការថាកីឡាករ Jack Wilshere នឹងអាច ចាប់ផ្តើមធ្វើការហ្វឹកហាត់ជាមួយនឹងក្លឹបនៅ Emirates បានត្រៀមដើម្បីត្រឡប់មករកអាជីព វិញក្នុងពេលខាងមុខនេះ។

គួរឲ្យដឹងដែរថាកាលពីរដូវកាលមុនកីឡាករ Wilshere ត្រូវបានបែកផ្លូវគ្នាជាមួយនឹងក្លឹប Bournemouth ហើយមកដល់ពេលនេះកីឡាករ រូបនេះមិនមានក្លឹបណាចាប់អារម្មណ៍ ឬចរចា ជាមួយគាត់ដើម្បីផ្តល់កុងត្រានោះឡើយ។

Wilshere បានបង្ហាញខ្លួនដំបូងឲ្យក្រុមជម្រើសជាតិ អង់គ្លេសកាលពីឆ្នាំ២០១០ ក្នុងពេលដែលមានអាយុទើបតែ១៨ឆ្នាំហើយជាគ្រាដែលគាត់អាច បង្ហាញវត្តមាននៅលីគកំពូលអង់គ្លេសដល់ ទៅ៣៥ប្រកួតផងដែរត្រឹមតែមួយរដូវកាល ២០១០-២០១១ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top