Arsenal បានរកឃើញជ័យជម្នះទី៣ ក្នុងលីគនៃរដូវកាលនេះ ក្រោយយកឈ្នះ Spurs ៣-១ កាលពីយប់មិញ ដែលជាជំនួបគេឲ្យឈ្មោះថា North London Derby។ ៣គ្រាប់របស់ Arsenal ធ្វើបានដោយកីឡាករ Smith-Rowe, Aubameyang និង Saka ខណៈគ្រាប់បាល់របស់ Spurs រកបានពីសំណាក់ខ្សែប្រយុទ្ធ Son...
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,៦៥០ ករណី ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ៨៤,៥១០ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ១,៣៦៩ករណី ជាការចម្លងនៅក្នុងសហគមន៍ ២៧៧ករណី នៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុក និង ៤ ករណីត្រូវបាននាំចូល។ បច្ចុប្បន្ននេះមានករណីឆ្លងជំងឺកូវីដ-១៩...
តេអេរ៉ង់៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian បានប្រាប់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ឲ្យដឹងថាការចរចា ដើម្បីស្តាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួមដ៏ទូលំទូលាយ (JCPOA) គួរតែមានផលិតភាព និងផ្លែផ្កា។ ការធ្វើសុន្ទរកថា នៅខាងក្រៅមហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Amir Abdollahian បានលើកឡើងថា...
ក្រោយការវិលត្រឡប់ដ៏ភ្ញាក់ផ្អើល មកកាន់ទឹកដី Old Trafford វិញហើយនោះកីឡាករចំណាស់ Cristiano Ronaldo ចូលលេងបីប្រកួតដំបូងក៏អាចរកគ្រាប់បាល់បានទាំង៣ប្រកួត ធ្វើឲ្យអ្នកគាំទ្រកាន់តែអស្ចារ្យ ចំពោះវត្តមានរបស់គាត់។ នៅសប្តាហ៍នេះគ្រូបង្វឹកបិសាចក្រហម Man UTD លោក Ole Solskjaer បានធ្វើការអះអាងនិងជឿជាក់ថា Ronaldo នឹងអាចបន្តលេងក្នុងការប្រកួតអាជីពបែបនេះ រយៈពេលយូរបន្ថែមទៀត ពោលគឺរហូតដល់អាយុខ្ទង់ ៤០ឆ្នាំជាមិនខាន។...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប៉ូលិសតួកគី បានរឹបអូសផលិតផលវេជ្ជសាស្ត្រក្លែងក្លាយមួយចំនួនធំ បូករួមទាំងថ្នាំគ្រាប់កូវីដ-១៩ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងដ៏ធំរបស់ប្រទេសតួកគី ។ យោងតាមសារព័ត៌មាន Cumhuriyet daily បានឱ្យដឹងថា ដោយផ្អែកលើតម្រុយបានឲ្យដឹងថា ថ្នាំកូវីដ-១៩ ក្លែងក្លាយមួយចំនួននឹងត្រូវបានដាក់លក់នៅលើទីផ្សារ ។ ស្នងការប៉ូលិសនៅក្រុងអ៊ីស្តង់ប៊ុល...
ថ្មីៗនេះពិធីការនីរាងស្រឡូនល្បីឈ្មោះ ជីមមី ទម្លាយអតីតកាលជូចត់ ក្រោយខកបំណងធ្លោយឱ្យ ឱកាសការងារធ្លាក់ដល់ដី ក្រោយក្រុមហ៊ុនបដិសេធចំៗ។ ប៉ុន្មានឆ្នាំចុងក្រោយនេះពិធីការនី និយាយបាន៤ភាសាកញ្ញា ជីមមី សាងប្រជាប្រិយភាពល្បីល្បាញ តាមរយៈអាជីពពូកែវោហាស័ព្ទ របស់បូកផ្សំជាមួយរូបសម្បត្តិរបស់នាង កាន់តែធ្វើឱ្យនាងលេចធ្លោក្នុងវិស័យសិល្បៈ។ ក្រោយជោគជ័យផ្ទួនៗ ជីមមី ទើបដាច់ចិត្តទម្លាយថា កាលមុនចូលសិល្បៈកម្ពុជានាងធ្លាប់ ជាបវរកញ្ញាប្រទេសថៃ។ តារាស្រីបានគាស់កកាយថា កាលនាងរស់នៅទីនោះ នាង ធ្លាប់ដាក់ពាក្យបំណង ចូលបម្រើការជានារីអាកាសចរណ៍ ដោយផ្អែកលើសមត្ថភាពចំណេះដឹងខ្ពង់ខ្ពស់ និយាយបាន៤ភាសា។...
អ្នកចាំទី Daivid De Gea បាននិយាយទៅកាន់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះថា ក្លឹប Manchester Untied របស់ខ្លួនចង់ប្រកួតប្រជែងយកពាន Premier League និងពាន UEFA Champions League ក្រោយមានខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែការពារ...
The Goal នៅថ្ងៃនេះបានហ៊ានធ្វើការអះអាងថា ក្លឹបជើងឯកអង់គ្លេស Man City គឺបានត្រៀមខ្លួនយ់ាងរួចរាល់ហើយ ក្នុងការឆក់យកកិឡាករគោលដៅ របស់ Real Madrid ម្នាក់ដែលបានតាមចែចង់ជាច្រើន រដូវកាលមកហើយនោះ។ Man City នឹងហ៊ានចំណាយលុយខ្ទង់ណាទាំងអស់ ដើម្បីអាចចុះកុងត្រាជាមួយ នឹងកីឡាករខ្សែប្រយុទ្ធ Mbappe ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបបារាំង PSG នៅឡើយនោះ។...
ឈីលី៖ តេឡេស្កុបអវកាស Hubble របស់អង្គការអវកាសណាសា នៅពេលខួបលើកទី ៣១ របស់ខ្លួនកាលពីដើមឆ្នាំនេះ បានរកឃើញកាឡាក់ស៊ីស្លាប់ចំនួន ៦ នៅក្នុងលំហដ៏ជ្រៅគួរឲ្យកត់សម្គាល់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមសេចក្តីថ្លែងការណ៍ ពីទីភ្នាក់ងារអវកាសអាមេរិកថា កាឡាក់ស៊ីបានអស់ឧស្ម័នអ៊ីដ្រូសែនត្រជាក់ ត្រូវការដើម្បីបង្កើតផ្កាយនៅពេលសកលលោកមានអាយុកាល ប្រហែល ៣ ពាន់លានឆ្នាំ ត្រូវបានគេចាត់ទុកថាជារយៈពេល នៃការចាប់កំណើតផ្កាយច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។...
កាណាដា៖អ្នកជំនាញមួយចំនួនជឿថា ផែនដីកំពុងខិតជិតដល់ចំណុចកំពូលរបស់ខ្លួន សម្រាប់ការផ្លាស់ប្តូរអាកាសធាតុ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Waterloo ប្រទេសកាណាដាកំពុងបង្កើតបញ្ញាសិប្បនិម្មិត ដែលអាចដើរតួជាប្រព័ន្ធព្រមានមុនប្រឆាំង នឹងការគំរាមកំហែងផ្លូវរត់ដល់ភពផែនដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សហអ្នកស្រាវជ្រាវនៃការសិក្សានេះគឺលោក Chris Bauch សាស្ត្រាចារ្យផ្នែកគណិតវិទ្យាអនុវត្ត នៅសាកលវិទ្យាល័យ Waterloo បាននិយាយថា ក្បួនដោះស្រាយការរៀនស៊ីជម្រៅត្រូវបានបង្កើតឡើង ដើម្បីទស្សន៍ទាយបានល្អប្រសើរជាងមុន ខណៈពេលដែលយល់ពីអ្វី ដែលកើតឡើងបន្ទាប់ពីពួកគេឈានដល់។ លោក...