បច្ចេកវិទ្យា

មីក្រូឈីប មានស្លាបទំហំប៉ុនគ្រាប់ខ្សាច់ ជារចនាសម្ពន្ធ័ ហោះតូចជាងគេបំផុត ដែលមិនធ្លាប់បានបង្កើត និងអាចផ្លាស់ប្តូរវិធី ដែលអ្នកវិទ្យាសាស្ត្រ តាមដានជំងឺ និងការបំពុលខ្យល់

រដ្ឋIllinois ៖យោងតាមអ្នកអភិវឌ្ឍន៍របស់ខ្លួនដែលនិយាយថា មីក្រូឈីបទំហំប៉ុនគ្រាប់ខ្សាច់ ជារចនាសម្ព័ន្ធហោះ ដែលមនុស្សបង្កើតឡើងតូចជាងគេបំផុតដែលមិនធ្លាប់មាន ហើយអាចផ្លាស់ប្តូរវិធីសម្រាប់អ្នកវិទ្យាសាស្ត្រ តាមដានជំងឺក្នុងខ្យល់ និងការបំពុលខ្យល់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រនិយាយថា មីក្រូហ្វាទ័រក៏អាចត្រូវបានប្រើ ដើម្បីត្រួតពិនិត្យការបំពុលបរិយាកាស និងការចម្លងរោគបរិស្ថាន នៅតាមមាត្រដ្ឋានដែលមិនអាចធ្វើទៅបានពីមុន។ មិនមានម៉ូទ័រជាប់ពាក់ព័ន្ធឡើយ ឧបករណ៍តូចតាចដំណើរការដូចគ្រាប់រំកិល នៃដើមឈើ Maple ចាប់ខ្យល់ដើម្បីបន្ថយល្បឿនពេលវា រអិលធ្លាក់មកដី។

សិក្សាគ្រាប់ពូជដែលបែកខ្ញែកដោយខ្យល់ វិស្វករមកពីសាកលវិទ្យាល័យ Northwestern នៅEvan ston រដ្ឋIllinois បានធ្វើឲ្យប្រសើរឡើងនូវឌីណាមិករបស់មីក្រូហ្វ័រ ដើម្បីធានាថា នៅពេលទម្លាក់ពីកម្ពស់វាធ្លាក់ក្នុងល្បឿនយឺត តាមលក្ខណៈអាចគ្រប់គ្រងបាន។ នេះធ្វើឲ្យមានការបែកខ្ចាត់ខ្ចាយលើផ្ទៃធំទូលាយ និងបង្កើនពេលវេលា ដែលចំណាយនៅលើអាកាសធ្វើអន្តរកម្ម ជាមួយការបំពុល និងភាគល្អិតជំងឺនៅតាមផ្លូវចុះ។

រហូតមកដល់ពេលនេះឧបករណ៍តូចៗជាច្រើន ត្រូវបានបំពាក់ដោយឧបករណ៍ ចាប់សញ្ញាបំពុលបរិយាកាស ឧបករណ៍ដើម្បីសិក្សាពីកាំរស្មី ព្រះអាទិត្យតាមរលកប្រវែងខុសៗគ្នា និងឧបករណ៍ចាប់សញ្ញា PH ដើម្បីត្រួតពិនិត្យគុណភាពទឹក៕ ដោយ៖លី ភីលីព

Most Popular

To Top