បរទេស៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសផែនការបង្វែរប្រាក់ ចំនួន២,២ពាន់លានដុល្លារ ក្នុងថវិកាដែលពីមុន ត្រូវបានកំណត់សម្រាប់ការកសាង ជញ្ជាំងរបងព្រំដែន ឲ្យប្រើប្រាស់សម្រាប់ការចំណាយ លើគម្រោងរបស់ក្រសួងការពារជាតិវិញ។ សេចក្តីប្រកាសនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង ក្រោយរយៈពេលជិត៦ខែ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ស្នើឲ្យផ្អាកការសាងសង់ ជញ្ជាំងរបងតាមព្រំដែន។មន្ទីរបញ្ចកោណ...
San Diego៖ សំបុត្របាត់បង់ជាយូរមកហើយដែលរៀបរាប់អំពី Amelia Earhart និងដំណើរផ្សងព្រេង របស់លោកប្រធាន Fred J. Noonan នៅជុំវិញពិភពលោក ត្រូវបានគេរកឃើញនៅ San Diego អស់រយៈពេលជិត ៨៤ ឆ្នាំបន្ទាប់ពីអ្នកទាំង២ បានបាត់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សំបុត្រ សរសេរដោយដៃមាន...
ឡុង៖ កីឡាករ Raheem Sterling បានតបស្នងចំពោះជំនឿចិត្ត របស់អ្នកចាត់ការក្រុមបាល់ទាត់ ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បន្ទាប់ពីស៊ុតបញ្ចូលទី លើក្រុមបាល់ទាត់ជម្រើសជាតិ ក្រូអាត នៅនាទី៥៧ បន្ទាប់ពីការបញ្ជូនបាល់ដ៏ល្អឥតខ្ចោះ ពីកីឡាករ Kalvin Phillips យោងតាមការចេញផ្សាយ ពីគេហទំព័រBBC ។ លោក...
ព័រទុយហ្កាល់៖ ខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្កាល់កីឡាករ Joao Cancelo បានធ្វើតេស្តិ៍វិជ្ជមានមេរោក Covid-19 ២ ថ្ងៃមុនពេលបើកព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ Euro 2020 យោងតាមការចេញផ្សាយ ពីគេហទំព័រBBC ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានជំនួសដោយលោក Diogo Dalot អន្តរជាតិអាយុក្រោម...
ភ្នំពេញ៖ អ្នកនាង កែវ ចាន់និមល កាលពីពេលថ្មីៗ បានធ្វើដំណើររួមជាមួយគ្រួសារ ធ្វើដំណើរកម្សាន្តរយៈពេលវែង ទៅកាន់សហរដ្ឋមេរិក ។ ការធ្វើដំណលរនេះផងដែរ ក៏ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន អ្នកនិយមលេង បណ្ដាញសង្គមហ្វេសប៊ុក ព្រោះថា ពេលនេះគឺស្ថិតក្នុងអំឡុងរាតត្បាត ដោយសារជំងឺកូវីដ១៩ ហើយណាមួយគ្រួសារ ពិធីការិនីល្បីឈ្មោះរូបនេះ ក៏ទើបតែជាសះស្បើយពីជំងឺកូវីដ១៩ ផងដែរ ។...
លោក Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បាននិយាយថាអ្នកគាំទ្របានគិតថាក្រុមរបស់លោកជាអ្នកឈ្នះពានរង្វាន់ Euro 2020 នេះទៅហើយ បើទោះមិនទាន់បានប្រកួតក៏ដោយ។ ប្រាកដណាស់ក្រុមម្ចាស់ជើងឯកពានរង្វាន់ FIFA World Cup 2018 ខាងលើនេះ ត្រូវបានមតិជាទូទៅមើលឃើញថាមានសមត្ថភាពលេចធ្លោជាងគេក្នុងការយកពានរង្វាន់ Euro 2020 នេះ។ បើទោះជាពួកគេស្ថិតនៅពូលជាមួយក្រុមខ្លាំងៗដូចជាអាល្លឺម៉ង់ និងព័រទុយហ្គាល់ក៏ដោយ ក៏អ្នកគាំទ្រនៅតែមើលឃើញថាបារាំង នឹងឡើងទៅវគ្គបន្ដ...
ថ្ងៃចន្ទ ៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ថ្ងៃនេះជាថ្ងៃសែននំចាំង (Sticky Rice Dumplings-Zongzi) សម្រាប់ហុងស៊ុយ ល្អអាចផ្លាស់ប្តូរគ្រែ និងមធ្យមអាចកាត់សក់ឲ្យកូន, ការធ្វើពាណិជ្ជកម្ម អាជីវកម្ម, បើកសម្ពោធ, បន់ស្រន់ សុំសំណាង,...
ភ្នំពេញ៖ អាជ្ញាធរសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងអំណរអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី ដែលបានអោយតំណាង នាំយកអំណោយ ជាស្បៀងអាហារ មកចែកជូនដល់ប្រជាការពារ...
អាមេរិក៖ ក្រុមតារាវិទូអាមេរិក បានបង្កើតផែនទីគួរឲ្យភ្ញាក់ផ្អើលជាច្រើន នៃបណ្តុះកូនផ្កាយ ជាកន្លែងដែលផ្កាយកើតមក បង្ហាញពីភាពចម្រុះ នៃកាឡាក់ស៊ីពាសពេញសកលលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ដោយប្រើ Atacama Large Millimeter/submillimeter Array (ALMA) អ្នកស្រាវជ្រាវបានបញ្ចប់ការធ្វើជំរឿន ពពកម៉ូលេគុលដំបូងបង្អស់ នៅក្នុងសកលលោក ដែលនៅក្បែរ។ បើយោងទៅតាមក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យរដ្ឋOhio State បានឲ្យដឹងថា ផ្ទុយពីគំនិតវិទ្យាសាស្រ្តមុន ៗ បណ្តុះកូនផ្កាយទាំងនេះមើលទៅមិនដូច និងធ្វើដូចគ្នានោះទេ។ តាមពិតពួកគេបានរកឃើញថា បណ្តុះកូនមានលក្ខណៈចម្រុះដូចប្រជាជន ផ្ទះអ្នកជិតខាងនិងតំបន់ ដែលបង្កើតពិភពលោករបស់យើង។ ការរកឃើញនេះ គឺជាជំហានទៅមុខដ៏ធំមួយ ក្នុងការស្វែងយល់ ពីកន្លែងងងឹត និងអំពើហឹង្សាជាកន្លែងដែលផ្កាយកើតមក។ រកឃើញថា ក៏ដូចជាភាពចម្រុះជាងការរំពឹងទុក ពួកគេមានអាយុកាលខ្លី ជាងមុនរហូតដល់ ៣០ លានឆ្នាំហើយមិនសូវមានប្រសិទ្ធភាពប៉ុន្មានទេ នៅពេលបង្កើតផ្កាយ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក្រុមអ្នកស្រាវជ្រាវ អន្តរជាតិធ្វើការជាមួយ ក្រុមអ្នកវិទ្យាសាស្ត្រតារាសាស្ត្រវិទ្យុ បានធ្វើការស្ទាបស្ទង់ បណ្តុះកូនផ្កាយ។ ពួកគេបានក្រឡេកមើលផ្កាយ ដែលបង្កើតជាតំបន់នៅក្នុងផ្នែកនៃចក្រវាលរបស់យើង ដោយដាក់បញ្ចូលថ្នាល ចំនួន ១ សែនកន្លែងនៅក្នុងកាឡាក់ស៊ី ៩០ ក្បែរនោះដើម្បីផ្តល់ការយល់ដឹងអំពី ប្រភពដើមនៃផ្កាយ។ ផ្កាយត្រូវបានបង្កើតឡើង ពីពពកធូលី និងឧស្ម័នដែលហៅថា ពពកម៉ូលេគុល ឬបណ្តុះកូនផ្កាយ ចំណែកបណ្តុះកូនផ្កាយនីមួយៗនៅក្នុងសកលលោក អាចបង្កើតជាផ្កាយថ្មី រាប់ពាន់ក្នុងកំឡុងពេលនៃជីវិត។ នៅចន្លោះឆ្នាំ ២០១៣ និង ២០១៩ តារាវិទូដំណោះស្រាយរូបវិទ្យាកម្រិតខ្ពស់នៅជិតកាឡាក់ស៊ី “GalaxieS” បានធ្វើការស្ទង់មតិជាប្រព័ន្ធដំបូង លើបណ្តាលផ្កាយ ១០០,០០០ នៅលើកាឡាក់ស៊ី ៩០ ក្នុងសកលលោក ដើម្បីស្វែងយល់កាន់តែច្បាស់ពីរបៀប ដែលពួកគេភ្ជាប់ទៅនឹងកាឡាក់ស៊ីមេរបស់ពួកគេ៕ ដោយ៖លី ភីលីព
បរទេស៖ ក្រុមហ៊ុនហ្វេសប៊ុក កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសជាផ្លូវការហើយថា បុគ្គលិកទាំងអស់របស់ខ្លួន ត្រូវបានអនុញ្ញាតិ ឲ្យអាចធ្វើការងារពីចំងាយ ដដែលជំនួស ឲ្យការធ្វើដំណើរមកកន្លែងការងារ ហើយថែមទាំងផ្តល់ជំរើស បន្ថែមប្រសិនបើពួកគេចង់ផ្លាស់ទី លំនៅទៅធ្វើការ នៅប្រទេសផ្សេងទៀតផង។ ចាប់ផ្តើមពីថ្ងៃទី១៥ខែមិថុនា តទៅហ្វេសប៊ុក នឹងឲ្យបុគ្គលិកទាំងឡាយរបស់ខ្លួនក្នុងការធ្វើការងារ ពីចំងាយតាមដែលពួកគេ ចង់បាននិងជារៀងរហូតផងដែរ ទោះបីជាបច្ចុប្បន្ននេះការិយាល័យ និងទីស្នាក់ការកណ្តាលរបស់ខ្លួន បានបើកដំណើរវិញហើយក្តី។ ហ្វេសប៊ុកដែលបាន...