Event

ចូលមកដល់សប្តាហ៍ទី៩ នៃកម្មវិធី «គោជល់ លេខនាំសំណាង» ឱកាសទទួលបាន ទឹកប្រាក់ ១០,០០០ដុល្លារ នៅតែបន្ត

កាលពីថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ កម្មវិធី «គោជល់លេខនាំសំណាង» បានផ្តល់ជូនជាមួយ លេខសំណាងប្រាំបីខ្ទង់ និងបួនខ្ទង់ថ្មីទៀតហើយ។ សម្រាប់អតិថិជន ឬអ្នកគាំទ្រភេសជ្ជៈ ប៉ូវកម្លាំងគោជល់ នៅតែមានឱកាស ក្នុងការទទួលបានទឹកប្រាក់ ១០,០០០ដុល្លារ ជាបន្តបន្ទាប់ ខណៈដែលប្រាក់រង្វាន់ ១០,០០០ដុល្លារ ត្រូវបានធ្លាក់ទៅលើដៃអតិថិជន ពីររូបរួចមកហើយ។

សម្រាប់លទ្ធផល នៃលេខសំណាង ក្នុងសប្តាហ៍ថ្មីរបស់កម្មវិធី «គោជល់លេខនាំសំណាង» មានដូចខាងក្រោម៖
លទ្ធផល លេខសំណាងថ្ងៃទី ១១ មិថុនា ២០២១
» លេខសំណាងឈ្នះរង្វាន់ ទឹកប្រាក់១ម៉ឺនដុល្លារ ទាំងប្រាំបីខ្ទង់ គឺមានលេខ 06851266
» លេខសំណាងឈ្នះរង្វាន់ ទឹកប្រាក់១០ដុល្លារ ទាំងបួនខ្ទង់ចុងក្រោយ គឺមានលេខ 1266

ជាមួយគ្នាផងដែរ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ នឹងបន្តប្តូររង្វាន់ ដល់អ្នកឈ្នះលេខ ២ខ្ទង់ចុងក្រោយ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ អតិថិជនដែលបានជាវ ភេសជ្ជៈប៉ូវកម្លាំង គោជល់ យកទៅពិសារ សូមកុំភ្លេច ពិនិត្យមើលលើក្រវឹលកំប៉ុង ប្រសិនបើមាន លេខពីរខ្ទង់​ចុងក្រោយមាន លេខ (០៥) នឹងទទួលបានទឹកប្រាក់ មួយដុល្លារភ្លាមៗ។ រង្វាន់អាចយកទៅប្តូរនៅគ្រប់ដេប៉ូ​ លក់ភេសជ្ជៈជិតលោកអ្នកបំផុត។

សូមចុចលើតំណរភ្ជាប់ខាងក្រោម ដើម្បីផ្ទៀងលេខក្រវិលកំប៉ុង ភេជ្ជៈគោជល់ របស់អ្នកជាមួយនឹងលទ្ធផល លេខសំណាងកាលពីសប្តាហ៍កន្លងទៅ។

លទ្ធផលប្រចាំសប្តាហ៍កម្មវិធី គោជល់លេខនាំសំណាង https://www.facebook.com/media/set/?vanity=PNNTVCambodia&set=a.5334759616595717
កម្មវិធី «គោជល់លេខនាំសំណាង» នឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។ សូមបញ្ជាក់ដែរថា សម្រាប់អ្នកឈ្នះរង្វាន់ធំ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ ផេកហ្វេសប៊ុកផ្លូវការ របស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ Red Bull Cambodia។ ក្រុមហ៊ុននឹងទំនាក់ទំនង ទៅលោកអ្នកវិញក្នុងរយៈពេល ១ ទៅ ២ ថ្ងៃ។

សម្រាប់អ្នកឈ្នះរង្វាន់ទី២ សូមប្តូររង្វាន់របស់អ្នកនៅដេប៉ូ លក់ ភេសជ្ជៈគោជល់ នៅជិតលោកអ្នកបំផុត។ ចំណាំៈ សូមកុំបោះក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកចោល។ រាល់ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ មានសុពលភាពចូលរួម ក្នុងកម្មវិធី “គោជល់លេខសំណាង” រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។

សន្សំក្រវិលកំប៉ុងកាន់តែច្រើន ឱកាសឈ្នះរង្វាន់ក៏កាន់ច្រើន! លោកអ្នកអាចរក្សាទុក លេខក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកនៅលើ អនឡាញ ដោយបង្កើតគណនី របស់អ្នកតាមរយៈ www.rbluckynumber.com ដើម្បីទទួលបានការជូនដំណឹង ដោយស្វ័យប្រវត្តិ តាមសារជាអក្សរ នៅពេលដែលលេខរបស់អ្នកឈ្នះរង្វាន់!

Most Popular

To Top