ប៉េកាំង៖ ភាពរំជើបរំជួលរបស់អាមេរិក បានកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីវាបានបាញ់ទម្លាក់វត្ថុ ហោះមិនស្គាល់អត្តសញ្ញាណចំនួន ៣បន្ថែមទៀត ចាប់តាំងពីការបាញ់ទម្លាក់បាឡុងស៊ីវិលរបស់ចិន ដោយទីក្រុងវ៉ាស៊ីនតោន បានចល័តសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង និងអង្គការណាតូ ដើម្បីនិយាយរឿង “ការគំរាមកំហែងរបស់ចិន”។ ប៉ុន្តែអ្នកវិភាគចិនបានឲ្យដឹងថា កាលណាអាមេរិក បន្តការញុះញង់បែបនេះយូរជាងនេះ ការសន្និដ្ឋាននេះកាន់តែអាម៉ាស់ សម្រាប់ទង្វើដែលអាមេរិក បានរៀបចំឡើងនេះ។ លើកលែងតែបាឡុងស៊ីវិលរបស់ចិន ដែលបានបាញ់ទម្លាក់កាលពីថ្ងៃទី០៤...
ប៉េកាំង៖នេះបើយោងតាមវិទ្យាស្ថាន បច្ចេកវិទ្យាប៉េកាំងបានឲ្យដឹងថា ដំណាក់កាលទីពីរនៃទីតាំងរ៉ាដា អង្កេតលំហអាកាសរបស់ប្រទេសចិន ដែលដាក់ឈ្មោះថា “China Compound Eye” បានចាប់ផ្តើមសាងសង់កាលពីថ្ងៃអង្គារ នៅភាគនិរតីទីក្រុង Chongqing ប្រទេសនេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ទីតាំងរ៉ាដា អង្កេតលំហអាកាស គ្របដណ្តប់លើផ្ទៃដីជាង២០ ហិចតា ហើយដំណាក់កាលថ្មី នឹងឃើញការសាងសង់រ៉ាដា ២៥ កាំមានភាពច្បាស់ខ្ពស់ ដែលកាំនីមួយៗមានអង្កត់ផ្ចិត...
ទាំងបិសាចក្រហម Man UTD និងកាំភ្លើងធំ Arsenal សុទ្ធតែត្រូវបានគេជឿជាក់ថា កំពុងធ្វើការពិចារណានិងកំពុងចរចា ជាមួយនឹងកីឡាករខ្សែការពារស្លា Denzel Dumfries ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប នៅលីគកំពូលអ៊ីតាលី។ The Goal ជឿជាក់ថាក្លឹបយក្សរបស់អង់គ្លេសទាំងពីរនេះ នឹងធ្វើការប្រកួតប្រជែងគ្នានៅក្នុងរដូវក្តៅខាងមុខ នៅពេលដែលឱកាសមកដល់ហើយជឿជាក់ថាម្ចាស់ក្លឹប នឹងមិនខ្វះខាតលុយដើម្បីចំណាយឲ្យ Dumfries ឡើយ។ Dumfries បច្ចុប្បន្នបន្តលេងក្នុងនាមជាកីឡាករខ្សែការពារស្លាបស្តាំ...
ប៉េកាំង៖ អ្នកជំនាញបានព្រមានថា សហរដ្ឋអាមេរិក កំពុងបំពាក់អាវុធដល់បណ្តាប្រទេសកោះប៉ាស៊ីហ្វិក (PICs) និងព្យាយាមបង្កើតរណសិរ្សប្រឆាំងចិន ដើម្បីបម្រើដល់ការផ្សងព្រេងរបស់អាមេរិក បន្ទាប់ពីការប្រកាសរបស់សហរដ្ឋអាមេរិកថា ខ្លួនបានធ្វើឱ្យមាន “វឌ្ឍនភាពច្រើន” ជាមួយប៉ាពួញូហ្គីណេ (PNG) នៅលើអត្ថបទនៃកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិ (DCA) ។ អ្នកជំនាញបានឲ្យដឹងថា ការអនុញ្ញាតឱ្យមានវត្តមានយោធាអាមេរិក នៅក្នុងតំបន់នេះគឺដូចជា “ការបើកប៊ិចចៀមទៅកាន់សត្វចចក” ដោយបន្ថែមថា កិច្ចសហប្រតិបត្តិការលើសន្តិភាព...
វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានកើនឡើងកាលពីថ្ងៃចន្ទ ខណៈប្រទេសទាំងពីរបានដោះដូរ ការចោទប្រកាន់យ៉ាងក្តៅគគុក លើកម្មវិធីចារកម្ម បន្ទាប់ពីសហរដ្ឋអាមេរិក បានបាញ់ទម្លាក់បាឡុងចារកម្មចិន និងវត្ថុហោះមិនស្គាល់អត្តសញ្ញាណចំនួន៣ ក្នុងមួយសប្តាហ៍ក្រោយមក នៅលើទ្វីបអាមេរិកខាងជើង។ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយនៅក្នុងបទសម្ភាសន៍ថា ក្នុងសញ្ញាមួយបង្ហាញថាសហរដ្ឋអាមេរិក បាននឹងកំពុងតាមដានយ៉ាងជិតស្និតនូវកម្មវិធីឃ្លាំមើលបាឡុង ដែលដឹកនាំដោយយោធាចិននាពេលថ្មីៗនេះ ពួកគេបានចាប់ផ្តើមតាមដានបាឡុងចារកម្មនេះ នៅពេលវាបានហោះចេញ ពីកោះ...
បារាំង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់វគ្គផ្ដាច់ព្រ័ត្រ Champions League នៅទីក្រុងប៉ារីសកាលពីខែឧសភាឆ្នាំមុន ត្រូវបានពន្យារពេលត្រឹម ៣៧ នាទី ហើយឃើញអ្នកគាំទ្របានបាញ់ថ្នាំម្រេច និងបង្ហូរទឹកភ្នែកដោយប៉ូលិស ខណៈពួកគេព្យាយាមចូលទៅក្នុងកីឡដ្ឋាន។ ការត្រួតពិនិត្យដែលធ្វើឡើងដោយ UEFA លើការព្យាបាលមិនល្អរបស់អ្នកគាំទ្រ Liverpool នៅខាងក្រៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២២...
បរទេស៖ បញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បាននិយាយថា យន្តហោះចម្បាំង F-16 របស់អាមេរិកបានបាញ់ទម្លាក់ “វត្ថុនៅលើអាកាស” នៅលើ Lake Huron ក្នុងរដ្ឋ Michigan កាលពីថ្ងៃអាទិត្យ។ នេះគឺជាការទម្លាក់គ្រាប់បែក លើកទី៤ហើយ ក្នុងរយៈពេល៨ថ្ងៃ ហើយបន្ទាប់ពីការចោទប្រកាន់ ពីទីក្រុងវ៉ាស៊ីនតោនថា ប្រទេសចិនបានហោះហើរបាឡុង “ឃ្លាំមើល” ឬ...
កីឡាករ Chrsitian Atsu គិតមកដល់ពេលនេះនៅមិនទាន់ ត្រូវបានកំណត់បានទីតាំងរបស់គាត់នៅឡើយ ក្រោយពេលដែលហេតុការណ៍គ្រោះរញ្ជួយដី ដ៏អាក្រកនៅតួគីនិងស៊ីរី។ កីឡាករ Atsu បច្ចុប្បន្នកំពុងមានកុងត្រាជាមួយនឹងក្លឹបតួគី Hatayspor ហើយមកដល់ពេលនេះបានបន្តបាត់ខ្លួន អស់រយៈពេល៩ថ្ងៃមកហើយ នៅក្បែរទៅនឹងព្រំដែនភាគខាងត្បូង នៃប្រទេស។ កីឡាកររូបនេះ ធ្លាប់បានបង្ហាញខ្លួនយ៉ាងល្បីល្បាញ នៅអង់គ្លេស ប្រមាណជា១១២ដងឲ្យក្លឹប Newcastle និងក៏ដូចជា Everton...
បរទេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពពីប្រភពថា សហរដ្ឋអាមេរិកអាចផ្តល់ឱ្យអ៊ុយក្រែន នូវយន្តហោះចម្បាំងទំនើប ឬយ៉ាងហោចណាស់ក៏យល់ព្រម លើការផ្ទេរយន្តហោះចម្បាំងនេះ ពីប្រទេសផ្សេងៗទៀតផងដែរ។ ការសម្រេចចិត្តនេះអាចកើតមានឡើង បើទោះជាប្រធានាធិបតីអាមេរិក លោក Joe Biden ថ្មីៗនេះបានថ្លែងថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ទីក្រុងគៀវក៏ដោយ។ យោងតាមសារព័ត៌មាន...
កងទ័ពជើងទឹកថៃកំពុងធ្វើការងារ ដើម្បីជួយស្រោចស្រង់នាវាចម្បាំង HTMS សុខោទ័យដែលបានលិច ហើយកំណត់មូលហេតុនៃដំណើរការខុសប្រក្រតី របស់វាកាលពីខែធ្នូឆ្នាំមុន។ បច្ចុប្បន្ននេះ កងទ័ពជើងទឹកថៃកំពុងស្វែងរកអ្នកម៉ៅការ ដែលមានសមត្ថភាព ដើម្បីស្រោចស្រង់នាវាចម្បាំងសុខោទ័យ ដែលជានាវាមុជទឹកប្រភេទរតនៈកូស៊ីន ដែលបានលិចនៅឆ្នេរសមុទ្រ នៃខេត្តប្រាជួបឃីរីខាន់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ នាវានោះបានលិចក្នុងជម្រៅប្រហែល ៥០ម៉ែត្រ ដែលធ្វើឱ្យការជួយសង្គ្រោះមានការលំបាក។ មេទ័ពជើងទឹករូបនេះបាននិយាយបន្ថែមថា ការជួយសង្គ្រោះនេះត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃជាង...