ព័ត៌មានអន្តរជាតិ

Wagner Group៖យន្តហោះ F-16 នឹងគ្មានប្រយោជន៍ទេ បើប្រើនៅអ៊ុយក្រែន

បរទេស៖ ក្រុមអ្នកជំនាញខាងអាវុធ របស់ក្រុមហ៊ុនយោធាឯកជនរបស់រុស្សី Wagner Group បានលើកឡើងថាខណៈដែលអ៊ុយក្រែនកំពុងព្យាយាមស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីផ្គត់ផ្គង់អាវុធ ពីលោកខាងលិចនោះ វានឹងត្រូវការពេលវេលាយ៉ាងច្រើន ដើម្បីអាចប្រើប្រាស់អាវុធទាំងនោះ បានដែលរួមមានទាំងយន្តហោះចម្បាំង F-16 ជាដើម។

ថ្លែងទៅកាន់ RT កាលពីថ្ងៃពុធម្សិលមិញនេះ អ្នកជំនាញបើកយន្តហោះម្នាក់របស់ Wagner បានលើកឡើងថាលទ្ធភាព នៃការបញ្ជូនយន្តហោះចម្បាំងរបស់លោកខាងលិច មកកាន់ប្រទេសអ៊ុយក្រែន គឺពិតជាមានពីព្រោះថារដ្ឋាភិបាលក្រុងគៀវ នៅតែបន្តធ្វើការស្នើសុំអាមេរិក និងសម្ព័ន្ធណាតូនៅឡើយ ចំពោះអាវុធប្រភេទនេះ។

ទោះបីជាយ៉ាងណាក្តីអ្នកជំនាញរបស់ Wagner បានធ្វើការកត់សំគាល់ថា វានឹងអាចបង្កបញ្ហាជាច្រើន រួមទាំងការបង្កើនមជ្ឈមណ្ឌលជួសជុលយន្តហោះឡើងទៅ រហូតដល់កិច្ចការងារផ្លាស់ប្តូរគ្រឿងបន្លាស់ ចំពោះយន្តហោះចម្បាំងដែលមានតម្លៃថ្លៃ ដូចជា F-26 បែបនេះហើយនិយាយជារួមទៅការប្រើប្រាស់យន្តហោះចម្បាំងនេះនៅអ៊ុយក្រែនគឺមិនទទួលបានផលប្រយោជន៍នោះឡើយ៕​ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top