វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍មកថា កាលពីថ្ងៃព្រហស្បតិ៍ សេតវិមាន បានឲ្យដឹងថា កិច្ចប្រជុំកំពូលរបស់ក្រុម G7 ដែលគ្រោងនឹងធ្វើឡើងនៅ Camp David នៅក្នុងខែមិថុនា នឹងត្រូវលុបចោលវិញ ដោយសារវីរុសកូរ៉ូណា ហើយបណ្តាមេដឹកនាំទាំងឡាយ នឹងជួបពិភាក្សាគ្នា ដោយធ្វើឡើងតាមរយៈ វីដេអូខន់ហ្វឺរ៉ែន...
បរទេស៖ មន្ត្រីអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារមួយ មុនពេលព្រឹកព្រលឹមកាលពីថ្ងៃសុក្រ នៅកន្លែងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ បានសម្លាប់ទាហាន និងប៉ូលីសជាច្រើននាក់ នៅក្នុងខេត្ត ហ្សាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ អាជ្ញាធរបាននិយាយប្រាប់ឲ្យដឹងថា មនុស្សចំនួន២៥នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារនោះ ហើយមន្ត្រីស៊ើបអង្កេតបានជឿថា មានសមាជិកកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថានមួយចំនួន បានជួយក្នុងការវាយប្រហារ នៅឯអគារទីបញ្ជាការចម្រុះ របស់ប៉ូលីសនិងកងទ័ព...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ របស់កូរ៉េខាងជើង នៅពេលថ្មីៗនេះ បាននិយាយថា ការជំរុញរបស់កូរ៉េខាងត្បូង ឲ្យចារឹតតំបន់ស គ្មានយោធាកូរ៉េ ជាបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូណេស្កូ គឺជាគំនិតចម្លែក ដោយបង្ហាញ ឲ្យឃើញពីការយល់ឃើញខុសគ្នា អំពីព្រំដែនដែលខ័ណ្ឌចែក កូរ៉េទាំងពីរ។ ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង Uriminzokkiri បាននិយាយថា ផែនការរបស់រដ្ឋបាល បេតិកភ័ណ្ឌវប្បធម៌ របស់ទីក្រុងសេអ៊ូល...
បរទេស៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការប្រកាសថា កងទ័ពជើងទឹកអាមេរិក ទើបបានផ្តល់ឲ្យក្រុមហ៊ុន ការពារជាតិ Raytheon នូវកំណែប្រែកុងត្រា មានទំហំទឹកប្រាក់ ៣៩២,៤លានដុល្លារ សម្រាប់ផលិតកម្ម មីស៊ីលយុទ្ធសាស្ត្រ ឲ្យកងទ័ពអាកាស កងទ័ពជើងទឹក និងឲ្យដល់រដ្ឋាភិបាលបរទេសផ្សេងៗ។ កិច្ចព្រមព្រៀងគ្នា លើកុងត្រាថ្មីនេះ គឺបានកែប្រែកុងត្រា កាលពីមុន ដែលផ្តល់ឲ្យកាលពីខែកញ្ញា...
លោក Lorenzo Sanz ក្នុងវ័យ៧៦ឆ្នាំ ដែលត្រូវបានស្គាល់ថា ជាមនុស្សដ៏សំខាន់ម្នាក់ របស់ក្លឹប Real Madrid ដោយលោកធ្លាប់ជា ប្រធានក្លឹបនេះ ជិតមួយទសវត្សនោះ បានបាត់បង់ជីវិត ហើយក្រោយពេលរកឃើញថា លោកមានផ្ទុកជំងឺកូរ៉ូណា។ លោក Sanz ធ្លាប់បានគ្រប់គ្រង Real Madrid ចន្លោះពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩៥...
យើងបានដឹងហើយថា ហង្សក្រហម Liverpool ត្រូវបានប្រាប់ឲ្យនៅឲ្យឆ្ងាយ ពីទីលានហ្វឹកហាត់ របស់ក្លឹបឡើយ រហូតដល់ស្ថានភាព សុវត្ថិភាព បានធូរស្រាលឡើងវិញ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាអ្នកចាំទីប្រេស៊ីល Alisson នៅតែបន្តធ្វើដំណើរ ទៅទីលានហ្វឹកហាត់ ដដែលនៅពេលថ្ងៃ។ អ្នកចាំទី Alisson បាននិយាយថាខ្លួនពិតជានៅតែបន្ត ទៅដល់ទីលានហ្វឹកហាត់ Melwood ពិតមែនទោះបីជាកូរ៉ូណា នៅតែបន្តវាយប្រហារ...
វ៉ាស៊ិនតោន៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយ ដែលបានសរសេរថា កាលពីថ្ងៃសុក្រទី២០ ខែមីនា សហរដ្ឋអាមេរិក បានទទួលជោគជ័យ ក្នុងការសាកល្បង មីស៊ីលល្បឿនលឿនជាងសម្លេង ប្រភេទថ្មីមួយទៀត ដែលជឿជាក់ថា មានសមត្ថភាពបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរផង គឺជាផ្នែកមួយ នៃការប្រកួតប្រជែង សព្វាវុធ ជាមួយនឹងបណ្តាល ប្រទេសមហាអំណាច។ ក្រោយការធ្វើតេស្ត មន្ទីរប៉ង់តាហ្គោន បានអួតថា មីស៊ីលប្រភេទថ្មីរបស់ខ្លួន...
Guion S. Bluford អតីតវិរៈសេនីយឯក នៅក្នុងកងកម្លាំងជួរទ័ពអាមេរិក និងក៏មានជំនាញជាវិស្វករផងដែរ ហើយលោកត្រូវបានគេគ្រប់គ្នាដឹងថា គឺជាជនជាតិអាមេរិក សញ្ជាតិអាហ្វ្រិកដំបូងបង្អស់ ដែលត្រូវបានអាមេរិក បញ្ជូនឲ្យធ្វើដំណើរ ទៅកាន់ទីអាវកាសតាមរយៈ យានអាវកាស ដែលមានឈ្មោះ Challenger កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៨៣។ វាគឺជាការហោះហើរចេញធ្វើដំណើរ ទៅកាន់ទីអាវកាស លើកទី៣ របស់យានអាវកាសមួយ...
វូហាន៖ គ្មានករណីឆ្លងថ្មី ដែលត្រូវបានគេអះអាងថា មានជំងឺកូរ៉ូណា (COVID-១៩) ត្រូវបានគេរាយការណ៍ កាលពីថ្ងៃសុក្រ នៅទីក្រុងវូហាន នោះទេ ដែលជាថ្ងៃទី ៣ នៃរបាយការណ៍សូន្យ (គ្មានអ្នកឆ្លង) នៅតំបន់ដែលជាចំណុចកណ្តាល នៃការរីករាលដាល នៅក្នុងការប្រយុទ្ធ រយៈពេលមួយខែ ជាមួយវីរុសដ៏សាហាវនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា...
នាង Dolores Aveiro ក្នុងវ័យ៦៥ ដែលត្រូវជាម្តាយ របស់កំពូលកីឡាករឆ្នើម Cristiano Ronaldo ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតិឲ្យចាកចេញ ទៅផ្ទះវិញបានហើយ បន្ទាប់ពីសម្រាកព្យាបាល នៅមន្ទីរពេទ្យអស់ រយៈពេល២សប្តាហ៍មកហើយនោះ។ នាង Aveiro ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងទីក្រុង ស្រុកកំណើត របស់នាងភ្លាមៗ បន្ទាប់ពីកើតមានបញ្ហាគាំងបេះដូង។ ទោះបីជាត្រូវបានអនុញ្ញាតិ...