កីឡា

Premier League ទំនងជាចាប់ផ្តើមវិញ ខែកក្កដា ប៉ុន្តែលេងតែ ៤សប្តាហ៍ប៉ុណ្ណោះ

នៅថ្ងៃអាទិត្យទី២៩ ខែមីនា កាសែតអង់គ្លេស The Sun បានចេញផ្សាយថា ទីបំផុតលីកកំពូលអង់គ្លេស Premier League នឹងអាចចាប់ផ្តើមឡើងវិញហើយ យ៉ាងហោចណាស់ ក្នុងខែកក្កដា ប៉ុន្តែជឿជាក់ថា នឹងត្រូវធ្វើឡើង ក្នុងរយៈពេល តែ៤សប្តាហ៍ប៉ុណ្ណោះ ដើម្បីបញ្ចប់ជាមួយ ការប្រកួតបិទទ្វារកីឡាដ្ឋាន។

បច្ចុប្បន្នការពន្យាពេល ត្រូវបានធ្វើឡើង រហូតដល់ចុងខែមេសាប៉ុណ្ណោះ ប៉ុន្តែដោយយោងតាមស្ថានភាព មិនសូវជាអំណោយផល ដោយសារការរាតត្បាត នៃកូរ៉ូណា ហាក់មិនមានភាពថមថយនោះ វាបានធ្វើឲ្យមានភាពកាន់តែច្បាស់ថា ពេលវេលានេះ នឹងត្រូវពន្យាពេលបន្ថែមទៀត ជាមិនខានដល់ខែកក្កដា។

ប្រភពដដែលបានសរសេរទៀតថា កិច្ចប្រជុំដែលធ្វើឡើង កាលពីថ្ងៃសៅរ៍ ដោយប្រធានគណកម្មការ នៃPremier League, EFLព្រមទាំងFA ផងបានសម្រេចថា ផែនការនៃការប្រកួតឡើងវិញ នឹងត្រូវធ្វើឡើង ក្នុងខែកក្កដាខាងមុខវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top