កីឡា

ស្ងាត់ៗ Cristiano Ronaldo ជះលុយ ៨,៥លានផោន ទិញបាន Bugatti ដ៏កម្រមួយគ្រឿងទៀត

កាសែតអង់គ្លេស The Sun នៅថ្ងៃអាទិត្យ ទី២៩ ខែមិនានេះបានសរសេរថា កីឡាករ Cristiano Ronaldo ត្រូវបានគេជឿជាក់ថាបានចាយលុយរហូតទៅដល់ ៨,៥លានផោនទិញបានរថយន្តទំនើប ដ៏កម្រមួយគ្រឿងម៉ាក Bugatti។ ជារថយន្តដ៏កម្រដែលត្រូវបានផលិតតែ ១០គ្រឿងប៉ុណ្ណោះលើលោក។

បច្ចុប្បន្នតារារបស់ក្លឹប Juventus រូបនេះត្រូវបានដាក់ខ្លួនឃុំនៅក្នុងផ្ទះប៉ុណ្ណោះនៅក្នុងទីក្រុង Madeira ប្រទេសកំណើតប៉ទុយហ្គាល់។ រថយន្តម៉ាកថ្មីនេះត្រូវបានស្គាល់ឈ្មោះថា Bugatti Centodieci មិនមែនជា Bugatti ទី១នោះទេសម្រាប់កីឡាកររូបនេះដោយកន្លងមករូបគេក៏ធ្លាប់បានទិញបាន Bugatti Chiron និង Bugatti Veyron Grand Sport Vitesseផងដែរ។

លក្ខណៈរបស់ Bugatti Centodieci មានដូចជាអាចចាប់ផ្តើមល្បឿនពី ០ទៅ៦២ម៉ាល ក្នុងមួយម៉ោងត្រឹមតែ ២,៤វិនាទីប៉ុណ្ណោះហើយអាចឡើងទៅដល់ ល្បឿនអតិបរិមា ២៣៦ម៉ាល ក្នុងមួយម៉ោងជាមួយនឹងម៉ាស៊ីនទំហំ៨លីត្រW16 engine៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top