រង្វាន់រថយន្តដ៏ទំនើប និងឡូយទាន់សម័យ Porsche Macan 2020 ត្រូវបានក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា ប្រកាសជាផ្លូវការ ទិញដាក់ជារង្វាន់ ក្នុងក្រវិលកំប៉ុង ផលិតផលរបស់ខ្លួន សម្រាប់ផ្តល់ជូនអតិថិជន ដែលមានសំណាង។ ទាំងនេះជាហេតុផល ដែលក្រុមហ៊ុនជ្រើសរើស យករថយន្តអាឡឺម៉ង់ដ៏ទំនើប ហើយថ្លៃកប់ពពក សម្រាប់អតិថិជនរបស់ខ្លួន៖ • ជាប្រភេទរថយន្ត SUV ខ្នាតតូចអាចបង្កើនល្បឿនពី...
Kevin De Bruyne ជាកីឡាករមួយរូប ក្នុងចំណោមបីរូបដែលជាទូតសុឆន្ទៈ របស់ស្រាបៀរកម្ពុជា។ វត្តមានក្នុងការប្រកួត ប៉ះជាមួយក្រុមបាល់ទាត់ Arsenal កាលពីយប់មិញ Kevin De Bruyne បានធ្វើឱ្យអ្នកគំាទ្រក្រុម Manchester City រំភើបខ្លាំងមែនទែនដោយសារ គ្រាប់បាល់ចំនួន២គ្រាប់ បានស៊ុតបញ្ចូល ទៅដោយកីឡាករ Kevin De Bruyne។ ដូច្នេះស្រាបៀរកម្ពុជា សូមលើកយកប្រវត្តិត្រួសៗ របស់កីឡាករសញ្ជាតិ បែលហ្សិករូបនេះ ដូចតទៅ៖ • មាន អាយុ២៨ឆ្នាំ និងកំពុងលេង ជាខ្សែបម្រើប្រយុទ្ធ ឱ្យក្រុម Manchester City នៃលីកកំពូលអង់គ្លេស Premier League និងក៏ជាកីឡាករ ជម្រើសជាតិ បែលហ្សិក។ • ត្រូវ បានប្រព័ន្ធផ្សព្វផ្សាយ គ្រូបង្វឹក និងកីឡាកររួមអាជីព ចាត់ទុកថា ជាកីឡាករល្អបំផុតម្នាក់ នៅលើពិភពលោក។ • ចាប់ផ្តើមអាជីពដំបូង នៅក្លឹប Genk របស់ បែលហ្សិក ហើយ បាន ឈ្នះពានរង្វាន់ នៅលីកបែលហ្សិក រដូវកាល ២០១០-២០១១។ • ឆ្នាំ ២០១៥ ផ្ទេរចូលក្លឹបបាល់ទាត់ Manchester City ក្នុងតម្លៃកំណត់ត្រា ៥៤លានផោន ប្រហែល ជាង ៧២ លានដុល្លារ ។ • ក្នុងរយៈពេល ៤រដូវកាល ជាមួយ Man City, Kevin De Bruyne បង្ហាញខ្លួនបានជាង ១៧០ ប្រកួត និងជួយឲ្យក្រុម ឈ្នះពានPremier League ២ដង League...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បាននិយាយថា វាជារឿងគួរឲ្យព្រួយបារម្ភ ក្រោយសហរដ្ឋអាមេរិក តេស្តសាកល្បង មីស៊ីលផ្លោងមួយ ដែលត្រូវបានហាមឃាត់ នៅក្រោមសន្ធិសញ្ញា កងកម្លាំងនុយក្លេអ៊ែ វាយប្រហាររយៈចម្ងាយឆ្ងាយ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន RIA។ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើតេស្តសាកល្បងអាវុធ។ ទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនជាផ្លូវការ ពីសន្ធិសញ្ញា INF...
បរទេស៖ ឧស្សាហកម្មការពារជាតិ របស់ទីក្រុងអង់ការ៉ា នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសតួកគី ខិតចូលកាន់តែជិត ការធ្វើកិច្ចព្រមព្រៀង ទិញប្រព័ន្ធការពារមីស៊ីល S-400 ទីពីរ ពីប្រទេសរុស្ស៊ី ហើយកិច្ចព្រមព្រៀងនេះ អាចនឹងត្រូវបាន ចុះហត្ថលេខា នៅមុនខែមេសា នៅពេលដែលកងប្រព័ន្ធការពារ មីស៊ីលទីមួយ ត្រៀមជាស្រេច ដើម្បីដាក់ប្រើប្រាស់។ ប្រធានការិយាល័យ...
ក្រោយមានលេចឬព័ត៌មាន កាន់តែច្រើន អំពីការចាកចេញ របស់កំពូលកីឡាករល្អៗ របស់ក្លឹប នៅថ្ងៃសុក្រទី១៣ ខែធ្នូនេះ The Sun បានសរសេរថាគ្រូបង្វឹកក្លឹប Leicester City លោក Brendan Rodgers បានចេញមកអះអាងថា ក្លឹបនឹងមិនលក់ កីឡាករសំខាន់រូបណាម្នាក់ ចេញពីក្លឹបឡើយ នៅក្នុងខែមករានេះ។ កន្លងមកទាំងកីឡាករ Ben...
ចិន៖ ការនាំចេញទូរស័ព្ទ iPhone របស់ក្រុមហ៊ុនApple ទៅប្រទេសចិន បានធ្លាក់ចុះ ៣៥ ភាគរយ ក្នុងខែវិច្ឆិកា ដែលជាការធ្លាក់ចុះ២ខ្ទង់ ក្នុងរយៈពេល២ខែជាប់គ្នា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមរបាយការណ៍ថ្មី ពីអ្នកវិភាគ Credit Suisse លោក Matt Cabral...
វ៉ាស៊ីនតោនដែ៖ កំណប់ទ្រព្យ នៃខ្យល់អាកាសបុរាណ តាំងពីទសវត្សឆ្នាំ ១៨៧០ ត្រូវបានក្រុមអ្នកស្រាវជ្រាវ រកឃើញនៅអង់តាក់ទិក ដែលអាចបង្ហាញពីរបៀប ដែលបរិយាកាសបានផ្លាស់ប្តូរ ក្នុងរយៈពេល ១៥០ ឆ្នាំចុងក្រោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមលោក Peter Neff អ្នកស្រាវជ្រាវ ខាងផ្នែកវិទ្យាសាស្រ្ត នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន ដែលបានធ្វើការលើក្រុមសំណាកនេះ តំណាងឲ្យការប្រមូលផ្តុំខ្យល់ធំបំផុត...
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ៨០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ លោក សេក សំបូរ ជាមន្ត្រីរាជការមួយរូប មកពីខេត្តសៀមរាប...
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់ ដណ្តើមខ្សែក្រវាត់ ខារ៉ាបាវ នៅលើសង្វៀនSEATV នារសៀលថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ អ្នកប្រដាល់កម្ពុជាប៉ោ ភារិទ្ធ និងអ្នកប្រដាល់ថៃ Kolap Dam ឡើងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីយកលើគូប្រកួតរៀងៗខ្លួន នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។ អ្នកប្រដាល់កម្ពុជាប៉ោ ភារិទ្ធសមាគមប្រដាល់ ក្រសួងកសិកម្ម ដែលបានចំណាត់ថ្នាក់...
ខ្សែប្រយុទ្ធអង់គ្លេស ជួរមុខវ័យក្មេង Marcus Rashford ដែលកំពុងលេងឲ្យ ក្លឹបបិសាចក្រហម Man United រដូវកាលនេះ កំពុងបង្ហាញសមត្ថភាព យ៉ាងអស្ចារ្យសាជាថ្មី ក្រោយរកគ្រាប់បាល់ ជូនក្លឹបដល់ទៅ១០គ្រាប់ ក្នុងការបង្ហាញខ្លួន ទាំង១១ដង ចុងក្រោយ។ The Sunsports ចេញផ្សាយ នៅថ្ងៃសុក្រទី១៣ ខែធ្នូនេះបានសរសេរថា ទំរង់លេងរបស់ Rashford បានធ្វើឲ្យគ្រប់គ្នាទាំងអ្នកគាំទ្រ ក្លឹបបុគ្គលិកក្លឹប និងជាពិសេសមិត្តរួមក្លឹប ក៏បានលើកសរសើរ ពីគេគ្រប់គ្នាក្នុងនោះ Lingard មិត្តរួមជាតិ និងក្លឹបផងនោះ បានទាំងបញ្ជាក់ថា Rashford នឹងអាចមានទំរង់លេងល្អ ដូចទៅនឹង Cristiano Ronaldo ទៀតផង។ មុននេះផងដែរ គ្រូបង្វឹកក្លឹបបិសាចក្រហម Man United លោក Ole Solskjaer ក៏បានធ្វើការលើកឡើង ស្រដៀងគ្នាផងដែរថាRashford ក្នុងវ័យ២២ឆ្នាំ មានទំរង់លេង ដូចទៅនឹងកំពូលកីឡាករ ប៉ទុយហ្គាល់ Cristiano Ronaldo ជាពិសេសក្នុងការបង្ហាញខ្លួន យកជ័យជំនះលើ Man City កាលពីសប្តាហ៍កន្លងមក៕ ប្រែសម្រួល:ស៊ុនលី