ព្រះសីហនុ៖ ជនរងគ្រោះ២នាក់ ដែលលិចទូកបាត់ខ្លួន ក្នុងលម្ហសមុទ្រចន្លោះពីកោះរ៉ុង មកក្រុងព្រះសីហនុ សំណាងល្អ នៅមានជីវិតនៅឡើយ ក្រោយទូកលិចចាប់តាំងពីយប់ទៀបភ្លឺ ថ្ងៃ៣០ មករា ២០២៣ ជនរងគ្រោះទាំង២នាក់ បានប្រើពិដុងទឹកជរ័ បណ្តែតខ្លួនក្នុងក្នុងលម្ហសមុទ្រ អស់រយៈពេលជិត១៤ម៉ោង រហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃដដែល ទើបត្រូវបានទូកនេសាទដូចគ្នា ប្រទះឃើញនិងជួយសង្គ្រោះ ពីសមុទ្រនៅចំណុចជិតកោះថាស។ ក្រោយទទួលដំណឹងថា ជនរងគ្រោះនៅមានជីវិត លោកឧកញ៉ា...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា មានករណីលិចទូកនេសាទមួយគ្រឿង ដែលបណ្តាលឲ្យបាត់ខ្លួន មនុស្សចំនួន២នាក់ ខណៈពេលនេះលោកឧកញ៉ា កំពុងបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង ដើម្បីរុករកជនរងគ្រោះ នៅលើផ្ទៃសមុទ្រ។ បើតាមការបញ្ជាក់របស់ម្ចាស់ទូក ឈ្មោះ ធិន យឿន ភេទប្រុស ថា ទូកនេសាទនេះ ជាប្រភេទទូកម៉ាស៊ីនប្រភេទគោយន្ត...
បរទេស៖ អតីតឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសអាល្លឺម៉ង់ លោក Andrey Melnik បានផ្តល់យោបល់ថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង គួរតែប្រគល់នាវាមុជទឹករបស់ខ្លួនមួយ សម្រាប់ប្រើប្រាស់ប្រឆាំងនឹងកងនាវាចរសមុទ្រខ្មៅ របស់រុស្ស៊ី។ ពេញមួយជម្លោះ ក្នុងប្រទេសអ៊ុយក្រែន លោក Melnik បានមើលងាយ និងប្រមាថដល់អាល្លឺម៉ង់ រហូតដល់ក្រុងប៊ែកឡាំង យល់ព្រមបរិច្ចាគអាវុធ ដែលធ្ងន់ទៅឱ្យប្រទេសរបស់លោក។ យោងតាមសារព័ត៌មាន RT...
វ៉ាស៊ីនតោន៖ នេះបើតាមលេខាធិការសារព័ត៌មាន លោកស្រី Karine Jean-Pierre បាននិយាយថា ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បានជួបជាមួយមន្ត្រីជាន់ខ្ពស់សេតវិមាន កាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីការជំរុញ របស់រដ្ឋបាលលោក Biden ក្នុងការបង្កើនទីផ្សាររថយន្តអគ្គិសនី យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស ។ លោក Musk នាពេលខ្លះមានទំនាក់ទំនងយ៉ាងបើកចំហ...
អាមេរិក៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានបង្កើតការផ្សាំខួរក្បាល ដែលស្តើងជាងសក់មនុស្សតែមួយ ហើយអាចឲ្យអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយគិតរបស់អ្នកយ៉ាងងាយស្រួលបំផុត នាពេលបច្ចុប្បន្ន។ បន្ទះឈីបពិសោធន៍ខ្ពស់ត្រូវបានរចនាឡើង សម្រាប់អ្នកជំងឺខ្វិន ឬពិការភ្នែកដែលមិនអាចប្រើអវយវៈរបស់ពួកគេ ដើម្បីទំនាក់ទំនងតាមរយៈកុំព្យូទ័រ ប៉ុន្តែវាក៏អាចធ្វើឲ្យមនុស្សមានសុខភាពល្អ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រើថាមពលនៃចិត្តរបស់ពួកគេតែម្នាក់ឯងផងដែរ។ វាខុសគ្នាពីការផ្សាំខួរក្បាលបង្កើតឡើង ដោយក្រុមហ៊ុនរបស់លោក Elon Musk ពីព្រោះដំណើរការនេះ មិនសូវមានការរាតត្បាតទេ...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ដឹងឲ្យថា ថ្មអវកាសបានឆ្លងកាត់នៅចម្ងាយ ប្រហែល៣,៥៤០ គីឡូម៉ែត្រពីលើផ្ទៃផែនដី តាមការប្រៀបធៀបផ្កាយរណបខ្លះ ធ្វើគន្លងនៅរយៈកម្ពស់ជាង ៣,៥០០ គីឡូម៉ែត្រ។ អាចម៍ផ្កាយទំហំប៉ុនដំរីមួយក្បាល បានឆ្លងកាត់ផែនដី ក្នុងការជួបគ្នាជិតបំផុតមិនធ្លាប់មានកត់ត្រាទុក។ថ្មអវកាសដែលមានឈ្មោះថា 2023 BU ត្រូវបានគេព្យាករថានឹងពង្រីកនៅចុងខាងត្បូង នៃអាមេរិកខាងត្បូង នៅម៉ោងប្រហែល ១២.២៩ ព្រឹកថ្ងៃសុក្រមានចម្ងាយត្រឹមតែ ៣,៥៤០ គីឡូម៉ែត្រពីលើផ្ទៃផែនដី។...
KYIV៖ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា ការអនុញ្ញាតឲ្យក្រុមអត្តពលិករុស្ស៊ី ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិលប៉ារីស ឆ្នាំ២០២៤ គឺស្មើនឹងបង្ហាញថា ភេរវកម្មអាចទទួលយកបាន។ លោក Zelenskiy បានបន្តថា លោកបានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីបារាំង Emmanuel Macron ដែលជាផ្នែកនៃយុទ្ធនាការរបស់លោកដើម្បីរក្សាអត្តពលិករុស្ស៊ី ចេញពីការប្រកួតនៅទីក្រុងប៉ារីស។ លោក Zelenskiy បាននិយាយក្នុងវីដេអូពេលយប់របស់លោកថា ការប្តេជ្ញារបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិសមម្រាប់ការនាំយកអត្តពលិករុស្ស៊ី...
តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមសកម្មជនដែលស្វែងរកការអភិរក្ស កន្លែងកីឡាជាប្រវត្តិសាស្ត្រចំនួន២ និងផ្លូវមានដើមឈើជានិមិត្តរូបមួយ ត្រូវបានជាប់គាំងនៅក្នុងការប្រយុទ្ធ ជាមួយរដ្ឋាភិបាលទីក្រុងតូក្យូ ជុំវិញការអភិវឌ្ឍន៍ឡើងវិញ នៃសង្កាត់បៃតងបំផុតមួយរបស់ទីក្រុង។ ទីក្រុងតូក្យូស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការផ្តួចផ្តើមផែនការរុះរើ និងជំនួសកីឡដ្ឋាន Jingu ជាទីលានកីឡាបេស្បលចាស់ជាងគេទី៤ របស់ពិភពលោកដែលនៅតែប្រើប្រាស់ ដោយក្រុមបាល់ទាត់កំពូល និង Prince Chichibu Memorial...
តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Nissan Motor Co បានដាក់ពាក្យបណ្តឹងទៅរដ្ឋាភិបាលជប៉ុន ក្នុងការប្រមូលរថយន្តជាង ៥២០,០០០ គ្រឿង រួមទាំងរថយន្តម៉ាក Suzuki ផងដែរ ដោយសារកំហុសផ្នែកម៉ាស៊ីនអគ្គិសនី អាចបណ្តាលឲ្យពួកគេឆេះ។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន កំពុងប្រមូលរថយន្តសរុបចំនួន...
ព័ត៌មានទើបទទួលបាន ថ្មីៗនេះ បានឲ្យដឹងថា ក្រោយបញ្ចប់វគ្គហ្វឹកហាត់កាលពីពាក់កណ្ដាលខែ មករា ពេលនេះ Jin និងក្រុមទាហានរួមគ្នា បានសម្រេចជោគជ័យមួយទៀត ពីកម្មវិធីកម្សាន្តរបស់កងទ័ព ព្រមទាំងទទួលបានរង្វាន់ដ៏អស្ចារ្យទៀតផង។ ផ្អែកតាម Post មួយដែលត្រូវបានបង្ហោះលើប្រព័ន្ធអនឡាញ បានរាយការណ៍ថា ថ្មីៗនេះក្រុមរបស់ Jin បានឈ្នះតំណែងលេខ ១ នៅមូលដ្ឋានទ័ព សម្រាប់កម្មវិធី Seollal។ ចំពោះរង្វាន់ ដែលក្រុមរបស់លោក ទទួលបានគឺ វិស្សមកាលឈប់សម្រាក។ ក៏មានការឲ្យដឹងទៀតថា សាមជិក BTS រូបនេះ បានបង្រៀនក្បាច់រាំផ្ទាល់ជាមួយនឹងសមាជិកក្រុមរបស់លោកទៀតផង ដើម្បីធ្វើយ៉ាងណា អាចដណ្ដើមជោគជ័យបានក្នុងកម្មវិធីសប្បាយៗមួយនេះ។...