ព័ត៌មានអន្តរជាតិ

រុស្សី ចេញសេចក្តីប្រកាស ព្រមានទៅលើប្រទេសអ៊ីស្រាអ៊ែល

បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សី លោកស្រី Maria Zakarova កាលពីថ្ងៃពុធម្សិលមិញនេះ បានចេញសេចក្តីឆ្លើយតបជាពិសេសមួយ ទៅកាន់ការសម្រេចចិត្ត របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu។

ថ្លែងទៅកាន់បណ្តាញទូរទស្សន៍ CNN លោក Netanyahu បានថ្លែងថាលោកនឹងមិនបដិសេធនោះទេ ក្នុងការបញ្ជូនប្រព័ន្ធការពារដែនអាកាស Iron Dome ទៅឲ្យប្រទេសអ៊ុយក្រែន ទោះបីជាបានដឹងហើយថា វានឹងអាចបង្កការអាក់អន់ចិត្ត ពីសំណាក់រដ្ឋាភិបាលទីក្រុងគៀវក្តី។

លោកស្រី Zakharova បានចេញមកធ្វើការប្រតិកម្ម ចំពោះការប្រកាសរបស់នាយករដ្ឋមន្ត្រីរូបនេះថា៖ បណ្តាប្រទេសទាំងឡាយ ដែលផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែន គួរតែយល់ថាពួកយើងនឹងពិចារណា វាគឺជាសកម្មភាព ដែលមានគោលដៅ និងប្រឆាំងជាមួយនឹងកងកម្លាំងរបស់រុស្សី។

លោកស្រីបានបន្តថា៖ការប៉ុនប៉ងណាមួយ ឬការអនុវត្តទោះបីមិនបានសម្រេច ប៉ុន្តែត្រូវបានប្រកាសដើម្បីផ្គត់ផ្គង់អាវុធបន្ថែម ថ្មី ឬអាវុធផ្សេងទៀតវានឹងអាចនាំ ការកើនឡើងនៃវិបត្តិនេះ ហើយគ្រប់គ្នាគួរតែយល់ដឹង អំពីរឿងនេះរួចរាល់ហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top