ព័ត៌មានអន្តរជាតិ

អង់គ្លេស​ បង្ហាញ​ពី​ពេលវេលា​ បញ្ជូន​រថក្រោះ​១៤ គ្រឿងរបស់ខ្លួន ទៅដល់សមរភូមិអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិលោក Ben Wallace បានប្រាប់សភាកាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែន នឹងទទួលបានរថក្រោះប្រយុទ្ធចំនួន Challenger 2 ចំនួន ១៤ គ្រឿងពីចក្រភពអង់គ្លេស មុនរដូវក្តៅ។

ការកំណត់ពេលវេលានេះមានន័យថា រថក្រោះទាំងនោះទំនង ជានឹងមកដល់បន្ទាប់ពីរថក្រោះ Leopard របស់អាល្លឺម៉ង់ ទៅដល់សមរភូមិ ចំពេលមានអរិភាព របស់ទីក្រុងគៀវ ជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅពេលសួរថាតើរថក្រោះ នឹងត្រូវដាក់ពង្រាយនៅអ៊ុយក្រែន នៅពេលណា លោក Wallace បានប្រាប់សមាជិកសភាថា “វានឹងជាផ្នែកនៃរដូវក្តៅនេះ ឬខែឧសភា – វាប្រហែលជាដល់ពេល Easter”។ សម្រាប់​គ្រិស្ត​សាសនិក​លោក​ខាង​លិច បុណ្យ Easter Sunday ត្រូវ​នឹង​ថ្ងៃ​ទី ៩ ខែ​មេសា ឆ្នាំ​នេះ។

លោក Wallace បាននិយាយទៀតថា លោកមិនអាចផ្តល់ព័ត៌មានបន្ថែម អំពីដំណើរការហ្វឹកហាត់ សម្រាប់ប្រតិបត្តិករ របស់រថក្រោះអ៊ុយក្រែនបានទេ។ ចំណែក លោក Vadim Pristaiko ឯកអគ្គរដ្ឋទូតរបស់ទីក្រុងគៀវ ប្រចាំចក្រភពអង់គ្លេស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយ៌ក្រែន​ កាលពីសប្តាហ៍មុនថា ដំណើរការនេះ “នឹងមិនចំណាយពេលច្រើនទេ”៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top