គៀវ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា អានីតា អាណន់ បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសកាណាដា នឹងបរិច្ចាគរថពាសដែកចំនួន ២០០ គ្រឿងទៀត ដល់ប្រទេសអ៊ុយក្រែន ជាកញ្ចប់ជំនួយយោធាថ្មីមួយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រសួងការពារជាតិ លោក អាណន់ បានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកស្រីទៅកាន់ទីក្រុងគៀវ ហើយរថពាសដែកទាំងនេះ ដែលត្រូវបានទិញពីក្រុមហ៊ុន Roshel ដែលជាក្រុមហ៊ុនកាណាដា ដែលមានមូលដ្ឋាននៅ...
លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba មានដើមកំណើតក្នុងខេត្ត Zhejiang ប្រទេសចិន បច្ចុប្បន្នមានវ័យ ៥៣ ឆ្នាំ។ លោកធ្លាប់ឆ្លងកាត់រឿងឈឺចាប់ និងបទពិសោធន៍បរាជ័យរាប់មិនអស់ ទម្រាំបង្កើតក្រុមហ៊ុនលក់ទំនិញអនឡាញខ្នាតធំមួយ ដែលគេទទួលស្គាល់ទូទាំងពិភពលោក។ តើលោក Jack Ma ជួបរឿងរ៉ាវជីវិតបែបណាខ្លះ ទើបអាចប្រែខ្លួនពីគ្រូបង្រៀនភាសាអង់គ្លេស ប្រាក់ខែ ១២ដុល្លារ...
ខាងក្រោមនេះជាកីឡាករទាំង១០រូប ក្នុងលីគកំពូលអឺរ៉ុបទាំង៥ ដែលរកគ្រាប់បាល់បានច្រើនបំផុត រាប់ចាប់ពីឆ្នាំ២០២០ មកទល់នឹងពេលនេះ បើតាមស្ថិតិរបស់ Transfermarkt៖ ១. Robert Lewandowski៖ ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona ចូលប្រកួតបាន ៩២ប្រកួត ស៊ុតចូល ១០៤គ្រាប់។ ២. Erling Haaland៖ ខ្សែប្រយុទ្ធរបស់ក្លឹប Manchester Cityចូលប្រកួតបាន ៨៤ប្រកួត ស៊ុតចូល...
ភ្នំពេញ៖ ថ្មីៗនេះបន្ទាប់ពីឃើញមានវត្តមានរួមគ្នា ក្នុងកម្មវិធីធំៗ និងឧស្សារហ៍ជួបជុំគ្នាជាញឹកញ៉ាប់ និងតាមរយៈការបង្ហោះរូបភាពស្និតស្នាល ជាមួយគ្នាជារឿយៗ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងស្ងប់ស្ងែងពីភាពឈ្លាសវៃ និងភាពជោគជ័យ របស់អ្នកទាំង៣មិនដាច់ពីមាត់ មិនថាមុខជំនួញ និងសុភមង្គលក្នុងក្រុមគ្រួសារ ហើយតាមពិតទៅ អ្នកទាំង៣ ជាអ្នកខេត្តស្វាយរៀងជាមួយគ្នា ព្រមទាំងដឹងថា មានជាប់ខ្សែលោហិតនឹងគ្នាទៀតផង ហើយបច្ចុប្បន្នស្រ្តីទាំង៣រូបនេះ សុទ្ធតែកំពុងក្តោបក្តាបអាជីវកម្ម និងទ្រព្យសម្បត្តិជាច្រើន ។...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានបញ្ជូនអូប័រល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីជាពលរដ្ឋ នៅក្រុងកោះរ៉ុង មានជំងឺ ដឹកយកមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជាអ្នកជំងឺ...
គៀវ៖ ចក្រភពអង់គ្លេស បានសន្យាផ្តល់រថក្រោះប្រយុទ្ធជាច្រើនគ្រឿងទៅឲ្យអ៊ុយក្រែន ខណៈខ្លួនបន្តប្រយុទ្ធនឹងកម្លាំងឈ្លានពានរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។ ទីក្រុងមូស្គូ បានបញ្ចេញប្រតិកម្ម ដោយកំហឹងដោយថា អង្គភាពទាំងអស់ដែលចក្រភពអង់គ្លេស គ្រោងនឹងបញ្ជូន “នឹងត្រូវបានកំទេចចោល” និងមិនធ្វើអ្វីដើម្បីកែប្រែលទ្ធផល នៃសង្រ្គាមជិតមួយឆ្នាំរបស់ខ្លួនបានឡើយ។ សេចក្តីប្រកាសរបស់ចក្រភពអង់គ្លេស ទំនងជានឹងបង្កើនសម្ពាធលើប្រទេសអាល្លឺម៉ង់ ក្នុងការអនុញ្ញាតឱ្យនាំចេញរថក្រោះផលិតដោយអាល្លឺម៉ង់ ទៅកាន់អ៊ុយក្រែន ខណៈដែលប្រទេសអឺរ៉ុបមួយចំនួន កំពុងរង់ចាំការយល់ព្រមពីទីក្រុងប៊ែរឡាំង។ ហេតុអ្វីបានជាអ៊ុយក្រែន អំពាវនាវរកជំនួយរថក្រោះពីលោកខាងលិច? រដ្ឋាភិបាលអ៊ុយក្រែន...
បរទេស៖ ប្រទេសចិន បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការលួចប្លន់នៅក្នុងប្រទេសស៊ីរី ដោយអះអាងថា ការកាន់កាប់ខាងយោធារយៈពេលជាច្រើន ឆ្នាំរបស់ទីក្រុងវ៉ាស៊ីនតោន និង “ការលួចប្លន់” ធនធាននៅក្នុងប្រទេសស៊ីរី បានធ្វើឱ្យប្រទេសនេះស្ថិតនៅលើគែមនៃ “គ្រោះមហន្តរាយមនុស្សធម៌” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក...
កាណាដា៖ យោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានរកឃើញសញ្ញាវិទ្យុដែលបំបែកកំណត់ត្រា ពីអាតូមិកអ៊ីដ្រូសែន ក្នុងកាឡាក់ស៊ីឆ្ងាយណាស់ ព្រោះកាឡាក់ស៊ី ដែលសញ្ញាមានប្រភពមកត្រូវបានគេជឿថា បានមកពីកាឡាក់ស៊ីមួយប្រភេទ Z=១.២៩ ដោយសារតែចម្ងាយដ៏មហិមា របស់កាឡាក់ស៊ីមានខ្សែការបំភាយបានផ្លាស់ប្តូរទៅបន្ទាត់ ៤៨ សង់ទីម៉ែត្រពីបន្ទាត់ ២១ សង់ទីម៉ែត្រដែលពួកគេរំពឹងទុក។ ការរកឃើញនេះពិតជាអស្ចារ្យណាស់ ព្រោះកាឡាក់ស៊ីដែលវាមានប្រភពដើម ត្រូវបានគេជឿថា នៅពេលចក្រវាឡមានអាយុត្រឹមតែ ៤.៩...
បារាំង៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថាអភិបាលក្រុង Amiens ភាគខាងជើងប្រទេសបារាំង បានស្នើសុំខ្ចីផ្ទាំងគំនូរនៅសតវត្សរ៍ទី ១៩ របស់តារាចម្រៀងម៉ាដូណាដែលបាត់បង់ក្នុងអំឡុងសង្គ្រាមលោកលើកទី១ ដោយខ្លួនជឿថា ផ្ទាំងគំនូរនេះប្រហែលជាត្រូវទិញ ដោយតារាចម្រៀង ដើម្បីបង្ហាញឲ្យក្លាយជារាជធានីនៃវប្បធម៌អឺរ៉ុប។ ផ្ទាំងគំនូរ “Diana and Endymion” ដោយ Jerome-Martin...
The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹប Barcelona ទំនងជានឹងអាចធ្វើការដោះដូរកីឡាករ Memphis Depay បានសម្រេចហើយជាមួយនឹងក្លឹប AT Madrid ព្រមទាំងអាចប្រមូលបានលុយមួយចំនួន ៤លានផោនផងពីក្លឹបនេះ។ ប្រភពដដែលបានសរសេរទៀតថា ក្លឹបទាំងពីរបានឈានទៅដល់ការព្រមព្រៀងគ្នាភ្លាមៗ ក្រោយពេលដែលគ្រូបង្វឹករបស់ Barcelona លោក Xavi បានប្រកាសថាលោកនឹងសម្រេចចិត្តបើកទ្វាឲ្យកីឡាករ Memphis ចាកចេញពីក្លឹបហើយជាក់ស្តែងកីឡាកររូបនេះ មិនបានមកចូលរួមធ្វើការហ្វឹកហាត់ជាមួយនឹងក្លឹបឡើយ...