កីឡា

Thiago Silva វ័យជិត៤០ឆ្នាំហើយ មានបំណងចង់បន្តកុងត្រា ជាមួយនឹង Chelsea

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារឆ្នើមប្រេស៊ីល Thiago Silva បានបញ្ជាក់អំពីជំហរបស់គាត់ថា នឹងចង់បន្តកុងត្រាថ្មីជាមួយនឹងក្លឹបតោខៀវ Chelsea បន្ថែមទៀត។

កុងត្រារបស់គាត់បច្ចុប្បន្ន នឹងអស់សុពលភាព​ត្រឹមចុងរដូវក្តៅ ខាងមុខនេះប៉ុណ្ណោះ ប៉ុន្តែគាត់បានបញ្ជាក់ប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មានរបស់ GIVEMESPORT ថា៖ខ្ញុំបានលឺព័ត៌មានវិជ្ជមានជាច្រើន នៅក្នុងកិច្ចប្រជុំប៉ុន្មានថ្ងៃចុងក្រោយនេះ ចំពោះកុងត្រាថ្មី។

ប្រភពដដែលបានបន្តទៀតថា ក្លឹបតោខៀវ​ Chelsea ក៏ប្រហែលជាបាន ធ្វើការសម្រេចចិត្តរួចរាល់ហើយដែរថា នឹងផ្តល់កុងត្រាថ្មីមួយកញ្ចប់ទៀត ជូនកីឡាកររូបនេះទោះបីជាបច្ចុប្បន្នមានវ័យ ដល់ទៅ៣៨ឆ្នាំទៅហើយក្តី ហើយជឿជាក់ថាកីឡាករ ក៏នឹងមិនប្រកែកចំពោះការផ្តល់ចុងក្រោយនេះដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top