គៀវ៖ សេវាសារព័ត៌មានរបស់លោក ហ្សេឡិនស្គី បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានពិភាក្សាអំពីជំនួយផ្នែកការពារជាតិ និងហិរញ្ញវត្ថុ ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដល់ទីក្រុងគៀវ។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យ លោក ហ្សេឡិនស្គី បានថ្លែងអំណរគុណដល់លោក បៃដិន សម្រាប់ការគាំទ្រ ដោយកត់សម្គាល់ថា...
បរទេស៖ ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចការងារអឺរ៉ុបលោក Juliance Smith កាលពីថ្ងៃអង្គារម្សិលមិញនេះ បានសារភាពថាបណ្តាប្រទេស ក្នុងប្លុកណាតូទាំងអស់ កំពុងប្រឈមមុខទៅនឹងបញ្ហា ខ្វះខាតអាវុធយុទ្ធភណ្ឌ ដោយសារតែបានជួយផ្តល់អាវុធច្រើនពេក ទៅឲ្យប្រទេសអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក្តីក្នុងពេលជាមួយគ្នានេះ ទាំងសហរដ្ឋអាមេរិក ណាតូ និងអឺរ៉ុប បាននាំគ្នាធ្វើការពន្លឿននិងជុំរុញ ឲ្យក្រុមហ៊ុនអ្នកផលិតអាវុធរបស់លោកខាងលិច ក្នុងការបង្កើនផលិតកម្មផលិតអាវុធរបស់ខ្លួន ឲ្យបានកាន់តែច្រើនជាងនេះ។ ថ្លែងទៅកាន់ព្រឹត្តិការណ៍ប្រជុំមួយរបស់ CSIS...
៣គ្រាប់របស់អាហ្សង់ទីនយប់មិញ ធ្វើឲ្យអ្នកគាំទ្រអង្គុយមិនជាប់កៅអីឡើយ ពីព្រោះថាសង្ឃឹមលើកពានរង្វាន់ពិភពលោក នៅកាតាកាន់តែខិតជិតមកដល់។ លទ្ធផល៣ទល់នឹង០មានន័យថា អាហ្សង់ទីនត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្ររងចាំមើលលទ្ធផលនៃការប្រកួត រវាងក្រុមបារាំងនិងម៉ារ៉ុកនៅយប់ថ្ងៃទី១៥ខែធ្នូស្អែកនេះ។ ១គ្រាប់ដំបូងអាហ្សង់ទីនកើតឡើង នៅនាទីទី៣៤ជាបាល់ពិន័យ១១ម៉ែត្រ ហើយមិនបាន៥នាទីផងកីឡាករ Alvarez អាចបន្ថែមបាន១គ្រាប់ទៀត ខណៈដែលគ្រាប់ទី៣កើតឡើង នៅនានីទី៦៩ដោយកីឡាករ Alvarez ដដែល៕ ប្រែសម្រួល៖ស៊ុនលី
គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាត លោក Zlatko Dalic នៅចប់ការប្រកួតត្រូវបានក្រុមអ្នកកាសែត សាកសួរអំពីការសម្រេចចិត្ត របស់អជ្ញាកណ្តាល ដែលបានផ្តល់ពិន័យ១១ម៉ែត្រ ឲ្យអាហ្សង់ទីន ដែលជាគ្រាប់បាល់ធ្វើឲ្យអាហ្សង់ទីន យកជ័យជំនះដល់ទៅ៣ទល់នឹង០។ បាល់១១ម៉ែត្រ ត្រូវបានផ្តល់ឲ្យអាហ្សង់ទីហើយ Lionel Messi ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ដំបូងនេះហើយ ក៏ជាគ្រាប់បាល់ដែលបានជុំរុញឲ្យអាហ្សង់ទីន មានកម្លាំងកាន់តែខ្លាំងបុកស៊ីបន្ថែម បាន២គ្រាប់ទៀត។ លោក Dalic បាននិយាយបែបនេះថា៖...
គ្រូបង្វឹកបិសាចក្រហម Man UTD លោក Erik Ten Hag នៅសប្តាហ៍នេះបានសារភាពថា លោកមិនទាន់ច្បាស់ទេថា នឹងត្រូវបន្តផ្តល់ពេលវេលាឲ្យ Jadon Sancho បន្ថែមទៀតសម្រាប់ព្យាបាលរបួស ឬយ៉ាងណា ពីព្រោះថាលោកពេលនេះ នៅមិនទាន់អាចអះអាងបានទេថា លទ្ធភាពនៃការវិលត្រឡប់វិញរបស់កីឡាករ នឹងធ្វើឡើងនៅពេលណានោះទេ។ ក្នុងពេលដែលបាល់ទាត់ពិភពលោក កាន់តែខិតជិតមកដល់ទីបញ្ចប់ ទៅហើយនោះក្លឹបបិសាចក្រហម man...
ដូហា៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្តីស្រមៃរបស់កីឡាករ Lionel Messi និងអាហ្សង់ទីននៅ World Cup នៅតែរស់រវើក ប៉ុន្តែក្រុមក្រូអាតមិនអាចកាត់ថ្លៃបាន ត្រូវបានបំផុសគំនិត ដោយភាពអស្ចារ្យរបស់ Luka Modric ឈរក្នុងផ្លូវរបស់ពួកគេ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារនៅទីក្រុងដូហា។ អាហ្សង់ទីនបានធូរស្បើយពីភាពតក់ស្លុត នៃការចាញ់ការប្រកួតបើកឆាករបស់ពួកគេ នៅប្រទេសកាតា ជាមួយអារ៉ាប៊ីសាអូឌីត...
ដូហា៖ ខ្សែប្រយុទ្ធក្រុមក្រូអាត កីឡាករ Bruno Petkovic បាននិយាយថា កម្លាំងផ្លូវចិត្តរបស់ក្រុមដែលបានជំរុញឲ្យពួកគេ ឈ្នះការស៊ុតបាល់ប៉េណាល់ទីចំនួន២លើក នៅព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” នៅប្រទេសកាតាមានឫសគល់យ៉ាងជ្រៅ ក្នុងការតស៊ូដើម្បីឯករាជ្យរបស់ប្រទេស យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ កីឡាករ Petkovic បានរកគ្រាប់បាល់តាមស្មើនៅចុងម៉ោង ដើម្បីលុបចោលការស៊ុតបាល់បញ្ចូលទីរបស់ Neymar របស់ប្រេស៊ីលក្នុងវគ្គ ១/៤...
ទីក្រុង LOS ANGELES៖ សារព័ត៌មានអាមេរិករាយការណ៍ថា តារាចម្រៀងប៉ុបដ៏ល្បីល្បាញលំដាប់ពិភពលោក អ្នកនាង Taylor Swift គ្រោងនឹងដឹកនាំភាពយន្ត ខ្នាតខ្លីជាលើកដំបូងរបស់ខ្លួន ក្រោយអ្នកនាងប្រឡូកក្នុង វិស័យចម្រៀងជាច្រើនឆ្នាំមកហើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ Variety និងផ្សេងទៀតបានរាយការណ៍បានឲ្យដឹងថា តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង ដែលនៅពីក្រោយការពេញនិយមដូចជា “Shake It Off”...
កីឡាករឆ្នើមទាំងពីររបស់បារាំងគឺ Aurelien Tchouameni និងកីឡាករ Dayot Upamecano ត្រូវបាន The Goal ចេញផ្សាយថាបានខកខាន មិនចូលរួមធ្វើការហ្វឹកហាត់ជាមួយនឹងក្រុមឡើយ កាលពីថ្ងៃចន្ទម្សិលមិញ មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ះជាមួយនឹងក្រុមម៉ារ៉ុក។ អ្នកគាំទ្ររបស់បារាំង កំពុងព្រួយបារម្ភចំពោះបញ្ហានេះ ហើយកំពុងទន្ទឹងរងចាំ មើលការប្រកាសរបស់គ្រូបង្វឹក ចំពោះអវត្តមានរបស់កីឡាករសំខាន់ទាំងពីររូបនេះ ពីព្រោះថាពួកគេបានក្លាយទៅជាកូនសោរដ៏សំខាន់ នាការប្រកួតកន្លងមកជាពិសេស ក្នុងការប្រកួតប៉ះនឹងអង់គ្លេស។...
ភ្នំពេញ៖ ការប្រកួតកង់ភ្នំ WURKZ MOUNTAIN BIKE SERIES ជុំទី៤នៅព្រែកលៀប បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីអ្នកជិះកង់ប្រមាណ ៥៣៣នាក់ ក្នុងការប្រកួតនោះ។ ការប្រកួតកង់ភ្នំបានចែកជា ១៤ វិញ្ញាសាដែលមានចម្ងាយកំណត់ ទៅតាមប្រភេទវិញ្ញាសានីមួយៗ និងតម្រូវឲ្យជិះប្រកួតលើផ្លូវរាបស្មើ ផ្លូវទួល និងផ្លូវឧបសគ្គផ្សេងៗ។...