កីឡា

CR7 ត្រឡប់ទៅហ្វឹកហាត់​ នៅអេស្បាញបណ្តោះអាសន្ន ក្រោយចាកចេញពី Man UTD

តារាវ័យចំណាស់របស់ប៉ទុយហ្គាល់កីឡាករ Cristiano Ronaldo បានត្រឡប់ទៅធ្វើការហ្វឹកហាត់ នៅទីលានហ្វឹកហាត់នៅក្នុងទីក្រុង Real Madrid ជាមួយនឹងមិត្តភ័ក្តរបស់គាត់ចាស់ៗវិញហើយ បន្ទាប់ពីបានប្រកាសចែកផ្លូវជាមួយនឹង Man UTD ហើយជឿជាក់ថា កំពុងត្រៀមបង្ហាញផែនការថ្មី ជូនក្រុមអ្នកគាំទ្រផងដែរ។

កីឡាករវ័យ៣៧ឆ្នាំរូបនេះបានព្រមព្រៀង លើកុងត្រាចុះចែកផ្លូវគ្នា ជាមួយនឹង Man UTD ចាប់តាំងតែពីការប្រកួតពានរង្វាន់ពិភពលោក បានដំណើរការដំបូងមកម្ល៉េះ ប៉ុន្តែមិនទាន់មានការប្រកាសអំពីក្លឹបថ្មីរបស់គាត់ឡើយ ដែលក្នុងនោះមានព័ត៌មានចចាមអារ៉ាមថា ក្លឹបរបស់អារ៉ាប៊ីសាអូឌីតគឺ Al Nassr គឺជាក្លឹបដែលមានគម្រោង នាំយកកីឡាកររូបនេះមករួមក្លឹប។

ទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះ ត្រូវបានគេប្រទះឃើញថាបានធ្វើដំណើរ ទៅដល់ប្រទេសអេស្បាញហើយ បន្តធ្វើការហ្វឹកហាត់សាជាថ្មី នៅក្នុងទីក្រុង Real Madridនៅឡើយរងចាំ ការសម្រេចចិត្តចុងក្រោយមួយរបស់កីឡាករ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top