កីឡា

យប់ថ្ងៃអាទិត្យ បារាំងនិងអាហ្សង់ទីន ប្រកួតផ្តាច់ព្រ័ត្រ ពានរង្វាន់ពិភពលោកឆ្នាំ២០២២

ទីបំផុតការប្រកួតបាល់ទាត់ ពានរង្វាន់ពិភពលោក នៅក្នុងប្រទេសកាតាសម្រាប់ឆ្នាំ២០២២នេះ បានឈានចូលមកដល់ទីបញ្ចប់កាន់តែកៀកហើយ ដោយអាចរកឃើញក្រុមបារាំង និងអាហ្សង់ទីន គឺជាគូប្រកួតចុងក្រោយ សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ។

បារាំងយកឈ្នះម៉ារ៉ុកយប់មិញ ក្នុងលទ្ធផល២ទល់នឹង០ ឡើងទៅប្រកួតប៉ះនឹងអាហ្សង់ទីន ដែលយកឈ្នះក្រូអាតលទ្ធផល៣ទល់នឹង០ កាលពីថ្ងៃពុធម្សិលមិញ។

ការប្រកួតផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងនៅកីឡាដ្ឋាន Lusail Stadium នាយប់ថ្ងៃអាទិត្យវេលាម៉ោងប្រមាណជា១០៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top