ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយ ៩ គ្រឿងសម្រាប់ប្រភេទកីឡាតេក្វាន់ដូ ITF នៃព្រឹត្តការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយសហព័ន្ធកីឡាជាតិទំាង៣៨ និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស៥ គ្រឿងសម្រាប់ប្រភេទកីឡាវូវីណាម នៃព្រឹត្តការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយសហព័ន្ធកីឡាជាតិទំាង៣៨ និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ៥ គ្រឿង និងមេដាយប្រាក់ ១គ្រឿង ខេត្តព្រៃវែងដណ្តើមមេដាយមាស ២ គ្រឿង ប្រាក់...
ភ្នំពេញ៖ ខេត្តបាត់ដំបង និងខេត្តកណ្តាលដណ្តើមបានមេដាយមាស ២ គ្រឿងដូចគ្នា នៅថ្ងៃបើកឆាកសម្រាប់ប្រភេទកីឡាហែលទឹកនៃព្រឹត្តការណ៍ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការ ជាមួយសហព័ន្ធកីឡាជាតិទំាង៣៨ និងគណៈកម្មាធិការជាតិ ប៉ារ៉ាអូឡាំពិកកម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ខេត្តបាត់ដំបង និងខេត្តកណ្តាល ដណ្តើមមេដាយមាស ២...
កាតា៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បាននិយាយថា អាជ្ញាធរបានបង្វែរអ្នកគាំទ្រ រាប់ពាន់នាក់នៅយប់ថ្ងៃសៅរ៍ពីការប្រគុំតន្ត្រីអបអរ World Cup ដែលចាប់ផ្តើមនៅថ្ងៃបន្ទាប់នៅកាតា ដោយបង្ហាញពីបញ្ហាប្រឈមខាងមុខ សម្រាប់ទីក្រុងដូហាខណៈខ្លួនព្យាយាមគ្រប់គ្រងហ្វូងមនុស្ស នៅក្នុងការប្រកួតបង្រួមបំផុត របស់ FIFA មិនធ្លាប់មាន។ អ្នកគាំទ្រដែលខកចិត្តត្រូវបានគេងាកចេញ យ៉ាងច្រើនជាលំដាប់ នៅពេលនៅឆ្ងាយពីកន្លែងនោះ ប៉ូលីសកាតា ឆ្មាំសន្តិសុខ និងអ្នកផ្សេងទៀត បានដឹកនាំមនុស្សរាប់ពាន់នាក់ឲ្យទៅឆ្ងាយដោយប្រើម្រាមដៃ Foam ដ៏ធំរៀងដូចស្នែងគោ និងដង្កៀបសម្រាប់ត្រួតពិនិត្យចរាចរណ៍។ ប៉ុន្តែការប្រគុំតន្ត្រីនេះកើតឡើង មុនពេលអ្នកគាំទ្រ ១.២ លាននាក់រំពឹងទុកសម្រាប់ការប្រកួត មកដល់ប្រទេសនេះ នៅលើឧបទ្វីបអារ៉ាប់។ ហើយជាមួយនឹងប្រទេសកាតា សម្រេចត្រឹមតែថ្ងៃសុក្រប៉ុណ្ណោះក្នុងការហាមឃាត់ ការលក់ស្រាបៀរ ពីកីឡដ្ឋានការប្រកួត តំបន់អ្នកគាំទ្រ ដូចជាកន្លែងនៅលើជ្រុងរៀបចំការប្រគុំតន្ត្រីនឹងក្លាយជាតំបន់តែមួយគត់ ពាក់ព័ន្ធរបស់ FIFA បម្រើជូនអ្នកទស្សនាមានន័យថា អ្នកគាំទ្រកាន់តែច្រើនឡើងនៅទីនោះ។ អ្នកដឹកទំនិញអាយុ៣០ឆ្នាំមកពីទីក្រុងបុមបៃ បានបដិសេធមិនប្រាប់ឈ្មោះដោយខ្លាច មានការសងសឹកបាននិយាយថា យើងដឹងថាអ្វីដែលប៉ូលិស និយាយនៅទីនេះបានកើតឡើង ។ លោក និងមិត្តភ័ក្តិរបស់លោកបានសម្រាកមួយថ្ងៃដ៏កម្រពីកំពង់ផែ Hamad ដើម្បីដើរចម្ងាយ ៦ គីឡូម៉ែត្រទៅកាន់តំបន់កង្ហារ មុនពេលត្រូវបានបែរចេញ។ លោកបានបន្ថែមថា យើងសោកស្ដាយ ក្នុងការចាកចេញពីព្រោះវាលឿនពេកហើយ គ្មានអ្វីដែលយើងអាចធ្វើបាននោះទេ។គណៈកម្មាធិការកំពូលសម្រាប់ការដឹកជញ្ជូន និងកេរដំណែលរបស់ប្រទេសកាតា គ្រប់គ្រងការប្រកួត World Cup មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណួរអំពីតំបន់អ្នកគាំទ្រធ្វើឲ្យហ្វូងមនុស្សចេញឆ្ងាយ កាលពីយប់ថ្ងៃសៅរ៍។ ប្រទេសកាតាមានប្រជាជន ៣ លាននាក់ នឹងឃើញចំនួនប្រជាជនរបស់ខ្លួន កើនឡើង នៅពេលការប្រកួតចាប់ផ្តើម។ រួចហើយ វាបានចំណាយជាង ២០០ ពាន់លានដុល្លារសម្រាប់ការកែលម្អនៅទូទាំងប្រទេស ដែលសម្បូរថាមពលនេះមានទំហំធំជាងប្រទេសហ្សាម៉ាអ៊ីកបន្តិច។ នោះរួមបញ្ចូលទាំងប្រព័ន្ធរថភ្លើងក្រោមដីដ៏ធំទូលាយ អាចទាក់ទាញអ្នកគាំទ្រពីព្រលានយន្តហោះទៅការប្រកួត។ វាបានបិទសាលារៀនអស់មួយខែ ហើយបានជំរុញឲ្យអ្នកស្រុកធ្វើការពីផ្ទះ។ ប៉ុន្តែអ្នកសារព័ត៌មាន Associated Press បានឃើញចំណុចខ្ទាស់រួចហើយ ដែលមនុស្សមួយចំនួនធំ អាចប្រមូលផ្តុំគ្នាបានសូម្បីតែមុនពេលការប្រកួតចាប់ផ្តើមក៏ដោយ៕ដោយ៖លី ភីលីព
ចិន៖ បើយោងតាមការសិក្សាថ្មីៗនេះ បាននិយាយថា ទោះបីជាមានការព្យាករណ៍ពីការថយចុះ នៃការបំភាយឧស្ម័នពីប្រទេសចិន និងសហភាពអឺរ៉ុបក៏ដោយ ការបំភាយកាបូនទាំងមូល របស់ពិភពលោកនៅឆ្នាំនេះ នៅតែស្ថិតក្នុងកម្រិតកំណត់ត្រា ដោយគ្មានសញ្ញា នៃការថយចុះជាបន្ទាន់ ត្រូវការដើម្បីកំណត់ការកើនឡើងសីតុណ្ហភាពពិភពលោក ដល់ ១.៥ អង្សាសេ ។ របាយការណ៍ Global Carbon Budget ផលិតដោយក្រុមអ្នកវិទ្យាសាស្ត្រជាង ១០០...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា យានអវកាស Orion របស់អង្គការ NASA ត្រូវបានគេរំពឹងថា នឹងហោះហើរទៅកាន់ភពព្រះចន្ទ្រ បន្ទាប់ពីថ្ងៃចន្ទ ដោយអនុវត្តការខិតជិតទៅដល់ផ្ទៃព្រះចន្ទ្រនៅលើផ្លូវរបស់វាទៅកាន់គន្លងវិលត្រលប់ដ៏ឆ្ងាយ ។ នេះបើយោងតាមអង្គការ NASA បានបញ្ជាក់ឲ្យដឹងដូច្នេះ ។ អង្គការ NASA បានឲ្យដឹងថា ការចូលទៅក្នុងលំហរបស់ព្រះចន្ទ្រដែលមានឥទ្ធិពល នឹងធ្វើឱ្យព្រះចន្ទ្រ ជំនួសឱ្យផែនដី ដែលជាកម្លាំងទំនាញដ៏សំខាន់ ដែលដើរតួនៅលើយានអវកាស ។ ឧបករណ៍បញ្ជាការហោះហើរ នឹងធ្វើការដុតបញ្ឆេះដោយថាមពលខាងក្រៅ ដើម្បីប្រមូលកម្លាំងពីទំនាញ របស់ព្រះចន្ទ្រ បង្កើនល្បឿនយានអវកាស និងដឹកនាំយានអវកាសឆ្ពោះទៅកាន់គន្លង វិលថយក្រោយ ឆ្ងាយហួសពីព្រះចន្ទ្រ ។ អង្គការ NASA បានឱ្យដឹងថា នៅក្នុងអំឡុងពេលហោះហើរដើរដោយថាមពលខាងក្រៅ Orion នឹងធ្វើការខិតជិតបំផុតរបស់វាដែលមានចម្ងាយ ប្រហែល១២៨គីឡូម៉ែត្រ នៅពីលើផ្ទៃព្រះចន្ទ្រ ។ ៤ថ្ងៃក្រោយមក ការបង្ហោះមួយផ្សេងទៀត ដោយប្រើម៉ូឌុលសេវាកម្មអ៊ឺរ៉ុបនឹងបញ្ចូល Orion ទៅក្នុងគន្លងដកថយឆ្ងាយ ដែលវានឹងនៅសល់ ប្រហែលមួយសប្តាហ៍ ដើម្បីសាកល្បងប្រព័ន្ធយានអវកាស ។ ដោយផ្ទុកនូវយាន Orion ដែលមិនទាន់បានបើកនោះ ប្រព័ន្ធបាញ់បង្ហោះ យានអវកាសរបស់អង្គការ NASA បានចុះចតសម្រាប់ការសាកល្បង ហោះហើរដំបូងរបស់ខ្លួន នៅព្រឹកថ្ងៃពុធ ដែលបាញ់បង្ហោះចេញពី Launch Pad 39B នៅមជ្ឈមណ្ឌលអវកាសKennedy របស់អង្គការ NASA នៅក្នុងរដ្ឋផ្លរីដា ។ បន្ទាប់ពីការបាញ់បង្ហោះ យានអវកាស Orion ធ្វើដំណើរទៅកាន់ភពព្រះចន្រ្ទ វាជាបេសកកម្មដំបូងនៃកម្មវិធី Artemis របស់អង្គការ NASA ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
កីឡាករ Eden Hazard បានសារភាពថា ពិតជាបានធ្លាក់កម្រិត នៃការប្រកួតពិតមែន គិតចាប់តាំងតែពីការបង្ហាញខ្លួនលេងនៅពានរង្វាន់ពិភពលោក កាលពីលើកមុន ប៉ុន្តែជឿជាក់ថា នឹងអាចនៅតែមានបច្ចេកទេសខ្លាំង ក្នុងការប្រកួត នាពេលខាងមុខដដែល។ រំលឹកដែរថា កាលពីឆ្នាំ២០១៩ គាត់បានសម្រេចចិត្ត ផ្ទេរទៅចូលរួមជាមួយនឹង Real Madrid បន្ទាប់ពីបាន ចំណាយពេលប៉ុន្មានរដូវកាល ជាមួយនឹងក្លឹបតោខៀវ Chelsea...
The Goal នៅថ្ងៃនេះចេញផ្សាយថា គ្រូបង្វឹកអាហ្សង់ទីនលោក Mauricio Pochettino បានធ្វើការលើកឡើង ជាមតិយោបល់ យល់ឃើញរបស់ខ្លួន អំពីកីឡាករ Kylian Mbappe ថាគួរតែធ្វើការចាកចេញ ពីក្លឹប PSG ប្រសិនបើចង់លើកពានរង្វាន់ Ballon d’Or នាពេលអនាគត។ គ្រូបង្វឹករូបនេះធ្លាប់បានធ្វើការ ជាមួយនឹងកីឡាករ Mbappe មួយរយៈដែរ កាលពីគ្រានៅក្លឹប PSG ជាមួយគ្នាដែលធ្វើឲ្យគាត់អាចបានដឹង ពីសមត្ថភាព និងអត្តចរិតរបស់កីឡាករបារាំងរូបនេះ។ Mbappe បានបង្ហាញទំរង់លេង យ៉ាងអស្ចារ្យចាប់តាំងតែពីបាលចូលរួម ជាមួយនឹង PSG កាលពីឆ្នាំ២០១៧ ដោយអាចរកបាន គ្រាប់បាល់ដល់ទៅ១៩០គ្រាប់ មកហើយ។ ថ្លែងទៅកាន់កាសែត El Pais លោក Pochettino បាននិយាយថា៖ គាត់កំពុងស្ថិតនៅលើផ្លូវ ឆ្ពោះទៅមុខមួយដ៏វែងឆ្ងាយនៅពេលនេះ។ ពួកយើងនឹងអាចឃើញ កំណត់ត្រាផ្សេងៗទៀតរបស់គាត់ ប៉ុន្តែកីឡាករចាំបាច់ ត្រូវតែធ្វើការផ្លាស់ប្តូរមជ្ឈដ្ឋាននិងចាកចេញពីកន្លែង ដែលមិនសូវមានការប្រកួតប្រជែង៕ ប្រែសម្រួល៖ស៊ុនលី
ជាដំណឹងមួយគួរឲ្យសោកស្តាយ នៅពេលដែលកីឡាករពានរង្វាន់ Ballon d’Or និងជម្រើសជាតិបារាំង Karim Benzema នឹងត្រូវដកខ្លួន ចេញពីការប្រកួតប្រជែង ពានរង្វាន់ពិភពលោក ដោយសាររបួសជើងខាងឆ្វេង កាលពីពេលហ្វឹកហាត់ ថ្ងៃសៅរ៍ម្សិលមិញនេះ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះ នឹងត្រូវគេរំពឹងទុកថា អាចចូលរួមការប្រកួតដំបូង ប៉ះនឹងក្រុមជម្រើសជាតិអូទ្រីស នាថ្ងៃអង្គារប៉ុន្តែពេលនេះ បែរជាទទួលរងរបួស ដែលមិនអាចត្រឡប់ចូលប្រកួតទៅវិញ និងបានធ្វើឲ្យក្រុមទាំងមូលព្រមទាំងអ្នកគាំទ្រ បាននាំគ្នាចូលរួមសោកស្តាយយ៉ាងខ្លាំង។ សេចក្តីថ្លែងការណ៍ជាផ្លូវការ ដោយសហព័ន្ធបាល់ទាត់បារាំងបានបញ្ជាក់ថា របួសរបស់កីឡាករនៅជើងឆ្វេង មិនអាចធ្វើឲ្យBenzema ចូលរួមប្រកួតឡើយ នៅគ្រប់ការប្រកួតទាំងអស់ ពោលគឺក្រោយពេលដែល បានពិភាក្សាជាមួយនឹងក្រុមគ្រូពេទ្យរួចមក។ Benzema បាននិយាយបែបនេះថា៖ ក្នុងជីវិតរបស់ខ្ញុំមិនដែលស្គាល់ ពាក្យចុះចាញ់ឡើយ ប៉ុន្តែយប់នេះដើម្បីក្រុម ខ្ញុំត្រូវតែដើរចេញទុកកន្លែង ឲ្យអ្នកផ្សេងដែលអាចជួយដល់ក្រុមបានហើយ សូមអរគុណដល់អ្នកគ្រប់គ្នាចំពោះសារជូនពរទាំងអស់៕ ប្រែសម្រួល៖ស៊ុនលី
មិនទាន់បានប៉ុន្មានថ្ងៃផង ក្រោយពីរកឃើញអ្នកឈ្នះរង្វាន់ធំទី១ ទឹកប្រាក់២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា ក៏ស្រាប់តែបានរកឃើញ បុរសកំពូលសំណាងម្នាក់ទៀត ដែលគាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ។ អ៊ុំប្រុសកំពូលសំណាងនេះ មានឈ្មោះ ជ្រះ ឆាត រស់នៅខេត្តបន្ទាយមានជ័យ បានគាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា។ ភ្លាមៗនោះ គាត់ត្រែកអរជាខ្លាំង រហូតទប់ចិត្តមិនបាន ក៏យំតែម្តង ព្រោះមិននឹកស្មានថា លាភធំបែបនេះ...