កីឡា

ប្រកួតដំបូង អេស្បាញ លត់កូស្តារីកា ៧គ្រាប់ទល់នឹង០

ក្រុមខ្លាំងអេស្បាញ ហាក់ដូចជាមិនបានទុកមុខទុកមាត់ ឲ្យកូស្តារីកាឡើយ ក្នុងការប្រកួតបើកឆាកពូល E យប់មិញនេះ ដោយស៊ុតយកជ័យជំនះ បានទៅដល់៧គ្រាប់ មិនឲ្យដៃគូតដៃរួចវិញឡើយ សូម្បីតេមួយគ្រាប់។

កូស្តារីកាយប់មិញនេះស៊ុត មិនមានឱកាសស៊ុតនៅមុខទី របស់អេស្បាញសោះឡើយ ខណៈដែលអេស្បាញ ស៊ុតបានទៅដល់១៧ដង និងចំគោលដៅ៨ដង ហើយគ្រប់គ្រងបាល់ បានទៅដល់៨២ភាគរយ។

អេស្បាញយកបាន៣ពិន្ទុ ទៅឈរលើកំពូលតារាងពីលើជប៉ុន ដែលមាន៣ពិន្ទុដូចគ្នា យកឈ្នះអាល្លឺម៉ង់ ក្នុងលទ្ធផលប្រផិតប្រផោយ ២ទល់នឹង១។

ក្រុមបាតតារាងនៅពូល E មានអាល្លឺម៉ង់ និងកូស្តារីកា ដោយត្រូវរងចាំមើលការប្រកួត ចំនួន២រៀងៗខ្លួនបន្តទៀត មុនពេលដែលត្រូវសម្រេចថា ត្រូវទៅផ្ទះឬនៅបន្ត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top