ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) អនុម័តលើវ៉ាក់សាំងពារជំងឺកូវីដ-១៩ ដែលបានផលិតឡើង ដោយរដ្ឋរបស់ប្រទេសចិន Sinopharm សម្រាប់ការប្រើប្រាស់បន្ទាន់ ។ វ៉ាក់សាំងនេះ ជាវ៉ាក់សាំងមួយក្នុងចំណោម វ៉ាក់សំាងសំខាន់ចំនួន ២ប្រភេទរបស់ចិន ដែលបានប្រមូលបានលទ្ធផល...
នៅថ្ងៃនេះមានការ លើកឡើងមួយដោយ the Goal ក្លឹបយក្សអេស្បាញ Real Madrid កំពុងកើតក្តីព្រួយបារម្ភថា គ្រូបង្វឹកបារាំងលោក Zinedine Zidaneថាអាចចាប់ផ្តើមនឿយណាយចិត្តក្នុងការបន្តរស់នៅ ជាមួយនឹងក្លឹបហើយថែមទាំង អាចពិចារណាក្នុងការចាកចេញ ក្នុងពេលឆាប់ៗនេះទៀតផង ។ កុងត្រាដែលនៅសល់ តែមួយឆ្នាំទៀត និងអាកប្បកិរិយារបស់គាត់ នៅក្នុងបន្ទប់ប្រជុំរបស់ក្លឹប បានធ្វើឲ្យមនុស្សជាច្រើនរបស់ក្លឹបសង្ស័យថា បុរសរូបនេះនឹងអាចចាកចេញពីក្លឹបជាមិនខាននិងជាពិសេសក្រោយការ បរាជ័យផ្ទួននៅក្នុងរដូវកាលនេះ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានធ្វើការប្រកាសឲ្យរដ្ឋាភិបាល ក្នុងការបន្តដាក់រដ្ឋក្នុងកម្រិតអាសន្ន ជាមួយនឹងតំបន់ចំនួន ៦ទៀត ដូចជាទីក្រុងតូក្យូទីក្រុងអូសាកា ទីក្រុងហ៊ីយ៉ូហ្គោ និងទីក្រុងក្យូតូ ផងរហូតដល់ចុងខែឧសភា។ កម្រិតប្រកាសអាសន្ន ដែលត្រូវបានគេជឿជាក់ថា ដំបូងឡើយនឹងត្រូវបញ្ចប់ ទៅនៅត្រឹមថ្ងៃអង្គារសប្តាហ៍ក្រោយ ដែលការរឹតបន្តឹងចុងក្រោយនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមេសាដោយភោជនីយដ្ឋាន...
បរទេស៖ កងទ័ពជើងអាកាសអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រុមដឹកនាំកូនដ្រូន បានធ្វើតេស្តសាកល្បងប្រព័ន្ធហោះហើរ កូនដ្រូនបានយ៉ាងជោគជ័យ នៅមូលដ្ឋានកងទ័ពអាកាស Tyndall រដ្ឋផ្លរីដា កាលពីសប្ដាហ៍មុន។ យោងតាមសេចក្តីប្រកាសព័ត៌មាន កងទ័ពជើងអាកាស ក្រុមការងារនោះ បានធ្វើតេ្សតប្រព័ន្ធហោះហើរស្វ័យប្រវត្តិ Skyborg ដែលបំពាក់លើយន្តហោះ គ្មានមនុស្សបើកយុទ្ធសាស្ត្រ Kratos UTAP-22 មួយគ្រឿង និងបានធ្វើការហោះហើរអស់រយៈពេល...
បរទេស៖ អជ្ញាធរអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ទោស ចំពោះបុរសម្នាក់ដែលបានចាក់ទៅលើ ស្ត្រីជនជាតិអាស៊ី ២នាក់ នៅត្រង់ចំណុចរថយន្តក្រុងមួយ ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងបទឧក្រិដ្ឋធ្វើឃាតមនុស្ស។ បុរសស្បែកខ្មៅដែលត្រូវបាន គេស្គាល់ឈ្មោះថា Patrick Thompson វ័យ៥៤ឆ្នាំ ត្រូវបានគេដឹងថា បានប្រើប្រាស់អាវុធដ៏គ្រោះ ថ្នាក់និងចាក់ទៅលើស្ត្រីរងគ្រោះ កាលពីថ្ងៃអង្គាររូបនេះក៏ត្រូវបានគេជឿជាក់ថា ដែរថាជាមនុស្សដែលធ្លាប់ មានបញ្ហាផ្លូវចិត្តផងដែរ ហើយទោសថ្មីនេះនឹងអាចឲ្យគាត់ ប្រឈមមុខទៅនឹងការជាប់គុកអស់មួយជីវិត។...
កេនយ៉ា៖ ផ្នូររបស់ក្មេងអាយុ ៣ ឆ្នាំម្នាក់ដែលបានរស់នៅកាលពី ៧៨,០០០ឆ្នាំមុន ត្រូវបានគេរកឃើញនៅប្រទេសកេនយ៉ា ហើយអ្នកបុរាណវិទ្យាគិតថា ការបញ្ចុះសពមនុស្សវ័យចំណាស់ជាងគេ នៅអាហ្វ្រិកត្រូវបានរកឃើញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ Dubbed Mtoto និង Swahili ជាកុមារ ឬបុគ្គលម្នាក់ៗត្រូវបានបង្អាក់ នៅទីតាំងទារកដោយជង្គង់របស់ពួកគេ ទាញឡើងទៅលើទ្រូងរបស់ពួកគេ ចំណែកភេទរបស់កុមារនៅមិនទាន់ដឹងនៅឡើយទេ។ ការជីកនៅកន្លែងនោះបានបង្ហាញថា សាកសពត្រូវបានកប់ដោយចេតនា...
នៅសហរដ្ឋអាមេរិកអាចជ្រើសរើស លេងផ្លាកលេខរថយន្តប្លែកៗ ហើយក្នុងនោះមានម្ចាស់រថយន្ត Ford Mustang ម្នាក់ក្នុងរដ្ឋ Ohio ធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងព្រោះតែការកុម្ម៉ង់យកផ្លាកលេខ “COV1D19” ដែលជាឈ្មោះផ្លូវការនៃវីរុសកូរ៉ូណា ដែលកំពុងរាតត្បាតពេញពិភពលោក។ ម្ចាស់រថយន្តដែលមានឈ្មោះថា Brandoc C. បាននិយាយថា រូបគាត់ចង់បានផ្លាកលេខប្លែកសម្រាប់បំពាក់រថយន្តរបស់ខ្លួន តាំងពីពេលទិញរថយន្ត Ford Mustang ស៊េរីឆ្នាំ ១៩៨៦ បានតាំងពី...
តារាម៉ូដែលរាងខ្ពស់ស្រឡះ ចាន់ គង់ការ បានធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំៗ ក្រោយនាងបានបញ្ចេញរូបភាពជាច្រើនសន្លឹករួមទាំងវីដេអូផង បង្ហាញពីសម្រស់ដើមទ្រូងរបស់នាងធំទ្រលុកទ្រលន់គួរឲ្យគយគន់។ នេះមិនមែនជាលើកទី១ទេ ដែលតារាស្រី បានបញ្ចេញរូបភាពបែបនេះ។ សំអាងលើអំណោយផលពីធម្មជាតិទាំងរូបរាងកាយ និងចំណុចផ្សេងទៀត ដូចជាដើមទ្រូងនេះ គេឃើញ គង់ការ បង្អួតសម្រស់របស់នាងជារឿយ នៅក្នុងឈុតប៊ីគីនី។ ប៉ុន្តែលើកនេះ ជាទិដ្ឋភាពពេញភ្នែកជាងពេលណាៗទាំងអស់។ គង់ការ បានបញ្ចេញទាំងរូបភាព និងវីដេអូ បង្ហាញឃើញច្បាស់ពីរង្វង់ដើមទ្រូងរបស់នាង។...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន កំពុងពិចារណាលើការពន្យារពេល នៃការប្រកាសអាសន្នរោគរាតត្បាត ដែលជំរុញឲ្យមានភាពអាសន្នក្នុងទីក្រុងតូក្យូ និងតំបន់ទីក្រុងធំៗ ផ្សេងទៀត ដែលជាការផ្លាស់ប្តូរ ដែលអាចធ្វើឱ្យមានការសង្ស័យ លើព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ដែលបានគ្រោងទុក។ កាសែត Yomiuri បានចុះផ្សាយនៅថ្ងៃពុធនេះថា ក្រុមមន្រ្តីកំពុងឈរជើងឆ្ពោះទៅរក ការពង្រីកវិធានការណ៍នៅក្នុងទីក្រុងតូក្យូ អូសាកា ក្យូតូ ពីថ្ងៃទី១១ ខែឧសភា ខណៈប្រទេសនេះកំពុង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបើកវេទិកាតាមអ៊ិនធឺណិត ក្នុងគោលបំណងទាក់ទងផ្ទាល់ ជាមួយអ្នកគាំទ្ររបស់លោក ប៉ុន្មានខែបន្ទាប់ពីគណនី ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ របស់លោកត្រូវបានហាមឃាត់ ជុំវិញការចោទប្រកាន់ថា លោកបានប្រើឧបករណ៍នេះដើម្បីផ្សព្វផ្សាយ អំពីភាពមិនពិតនៃការបោះឆ្នោត។ គេដាក់ឈ្មោះថា“ ពីតុរបស់លោកដូណាល់ត្រាំ ” វេទិកានេះមានលក្ខណៈប្រហាក់ប្រហែល នឹង Twitter ដែលនៅក្បែរហ្វេសប៊ុក បានហាមឃាត់លោក ត្រាំ...