អង់គ្លេស៖ បំណែកនៃល្បែងក្តារ ដ៏កម្រមួយត្រូវបានគេដាក់លក់តម្លៃ ១,០០០ ផោន បន្ទាប់ពីត្រូវបានរកឃើញ នៅទីវាលមួយដោយឧបករណ៍ ចាប់ដែករបស់អ្នករុករករ៉ែ ចូលនិវត្តន៍លោក Mick Bottអាយុ ៧៣ ឆ្នាំ ក្នុងទីក្រុង Torksey រដ្ឋ Lincolnshire ជាកន្លែងពួក Vikings បោះជំរុំរដូវរងារនៅឆ្នាំ៨៧២ នៃគ.ស នេះបើយោងតាមការចេញផ្សាយ...
កីឡាករខ្សែបម្រើ ស្លាបឆ្នើមរបស់ក្លឹប Aston Villa ដែលតែងតែមានព័ត៌មាន ចចាមអារ៉ាមក្នុងការចាកចេញពីក្លឹបជាពិសេស ផ្ទេរទៅលេងជាមួយ នឹងបិសាចក្រហម Man United នោះទីបំផុតបានសម្រេចចិត្តបន្តកុងត្រាថ្មី ហើយជាមួយនឹងក្លឹប។ Jack Grealish គឺជាកីឡាករឆ្នើមដែលដុះចេញ ពីថ្នាលយុវជនរបស់ក្លឹប Aston Villa តែម្តងហើយនៅសប្តាហ៍នេះគាត់ បានប្តេជ្ញាចិត្តចុងក្រោយមួយ ក្នុងការរស់នៅជាមួយ នឹងក្លឹបរហូតដល់ឆ្នាំ២០២៥...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបាញ់មីស៊ីលដែល មានភាពជាក់លាក់មួយនៅឆ្នាំ២០១៧ ដើម្បីបង្ហាញដល់កូរ៉េខាងជើង នូវសមត្ថភាពរបស់ខ្លួន ក្នុងការវាយប្រហារគោលដៅណាមួយ តើវាជាទីតាំងបាញ់បង្ហោះរបស់កូរ៉េខាងជើង ឬមេដឹកនាំរបស់ខ្លួន ដែលកំពុងមើលការបាញ់ សាកល្បងនោះទេ នេះគឺមាននៅក្នុងសៀវភៅ ដែលមានចំណងជើងថា“ កម្រោល” ។ សកម្មភាពនេះបានឆ្លើយតបទៅ នឹងការបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប (ICBM) លើកដំបូងរបស់កូរ៉េខាងជើង ដែលមានសមត្ថភាពវាយប្រហារ ទៅដល់សហរដ្ឋអាមេរិក។...
អង់គ្លេស៖ ការសិក្សាថ្មីមួយបានរកឃើញថា មនុស្សដែលស្ថិតយុគសម័យ អាយុសំរិទ្ធមានប្រពៃណីក្នុងការថែរក្សា និងអភិរក្សអដ្ឋិធាតុរបស់ សាច់ញាតិជាវត្ថុបុរាណ ហើយពួកគេរក្សាវាទុកជាច្រើនជំនាន់ទៀត ព្រមទំាងប្រែក្លាយឆ្អឹង ឧបករណ៍តន្រ្តីវត្ថុបុរាណ និងកាំបិតទៀតផង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមមួយមកពីសាកលវិទ្យាល័យ Bristol បានប្រើការថតកាំរស្មីតាមរលកធាតុអាកាស និងការស្កេន CT លើវត្ថុយុគសំរិទ្ធដែលត្រូវបាន រកឃើញនៅទូទាំងចក្រភពអង់គ្លេស មានអាយុកាល ៤,៥០០ ឆ្នាំ។...
នៅចាំបានថា កីឡាករខ្សែការពារម្ចាស់ ពានរង្វាន់ពិភពលោក Varane គឺជាអ្នកដែលទទួលខុសត្រូវធំបំផុតចំពោះការបាត់បង់ ឱកាសទៅលេងវគ្គបន្ទាប់នៃពានរង្វាន់ Champion League កាលពីរដូវកាលមុន២០១៩-២០២០។ Real Madrid ដែលបានធ្លាក់ចេញពីពានរង្វាន់នេះ ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដោយសារតែកំហុសដ៏ធំចំនួន ២គ្រាប់របស់ Varane ហើយមកដល់ថ្ងៃនេះកីឡាករ ខ្សែការពារបារាំងរូបនេះបានអះអាងថាខ្លួនពិតជា កំពុងព្យាយាមគេចចេញពីសុបិន្ត ដ៏អាក្រក់មួយនេះប៉ុន្តែ វាពិតជាមិនអាចធ្វើបានដូចការរំពឹងទុកនោះឡើយ។ កីឡាករវ័យ២៧ឆ្នាំរូបនេះ...
បរទេស៖ មានតែក្រុមហ៊ុនអាមេរិក ជាក់លាក់មួយចំនួនប៉ុណ្ណោះ ដែលកំពុងផ្លាស់ប្តូររោងចក្រ ចេញពីប្រទេសចិន ខណៈក្រុមហ៊ុនអាមេរិកជាច្រើនទៀត មិនត្រឡប់ទៅអាមេរិកវិញទេ ក្រុមហ៊ុនទាំងនោះរួមទាំងមាន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ផង ដែលកំពុងកែលម្អម៉ាស៊ីនផលិត របស់ពួកគេនៅលើដីគោករបស់ចិន បើទោះបីជាសង្គ្រាមពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ មានគោលបំណងនាំការផលិត របស់អាមេរិកត្រឡប់មកវិញក៏ដោយ។ យោងតាមសារព័ត៌មាន Asian Review ចេញផ្សាយនៅថ្ងៃទី១២...
ប៉ូឡូញ៖ បុរស ២នាក់ បានចូលរួមប្រយុទ្ធជាមួយទាហាន ៥០០០០នាក់ផ្សេងទៀត កាលពី៦០០ ឆ្នាំមុន ដោយបន្សល់ទុកតែផ្លែពូថៅ ដែលជាអាវុធសម្រាប់ ប្រយុទ្ធប្រឆាំងចំនួន ២ប៉ុណ្ណោះ ដើម្បីប្រាប់ពិភពលោកពីរឿងរ៉ាវ របស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ បុរាណវិទូបានរកឃើញអាវុធ ខណៈពេលកំពុងជីកទីតាំងមួយ នៅភាគខាងជើងប្រទេសប៉ូឡូញ ជាកន្លែងប្រយុទ្ធដ៏អស្ចារ្យបំផុតមួយ នៅអឺរ៉ុបមជ្ឈិមសម័យនៃសមរភូមិ Grunwald ។...
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្តើមពិភាក្សាដោះស្រាយ ផលប៉ះពាល់សំណង់មិនរៀបរយ នៅលើទីតាំងវិនិយោគ នៅផ្នែកមួយនៃភូមិកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ដើម្បីពន្លឿងការអភិវឌ្ឍន៍។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឱ្យដឹងថា នេះគឺជាកិច្ចប្រជុំដោះស្រាយដំបូង...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពី ផ្លែឈើដែលមិនអាច ទុកក្នុងទូរទឹកកក។ តើមានអ្វីខ្លះទៅ? -អ្នកមិនគួរទុកផ្លែចេកក្នុងទូរទឹកកកឡើយ ព្រោះផ្លែឈើមួយនេះប្រតិកម្ម ជាមួយនឹងសីតុណ្ហភាពទាប។ នៅពេលដែលអ្នកទុកក្នុងទូរទឹកកក នឹងធ្វើឲ្យផ្លែចេកនេះ ងាយឡើងស្នាមអ៊ុចខ្មៅ និងរលួយខ្លាំងណាស់។ ដូចនេះ អ្នកគួរតែទុកក្រៅទូរទឹកកក ទើបមិនងាយខូច។ -អ្នកមិនគួរយកផ្លែក្រូចទៅ ក្លាសេក្នុងទូរទឹកកកឡើយ ព្រោះសារធាតុខ្លាញ់ដែលមានលើ សំបកក្រូចនោះអាចជ្រាបចូល ទៅក្នុងសាច់ក្រូច ក្រោយពេលដែលអ្នកទុកក្នុងទូរទឹកកក។ ជាហេតុដែលធ្វើឲ្យផ្លែក្រូចនោះ...
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៥ ដែលប្រតិបត្តិការជើងហោះហើរ ពីប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីទៅកាន់ប្រទេសចិន ត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរ ជើងហោះហើរនៅក្រកម្ពុជា និងបំពេញប្រេងឥន្ធនៈ។ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់គេទំព័រPropertyarea.asia ថា ការបើកឱ្យមានការផ្លាស់ប្តូរ ជើងហោះហើរនៅកម្ពុជា សម្រាប់ក្រុមហ៊ុនទាំង៥នេះ នឹងជួយបង្កើនសកម្មភាពហោះហើរបន្ថែម ខណៈភាគច្រើន អ្នកដំណើរតាមជើងហោះហើរជាអ្នកធ្វើការ...