ព័ត៌មានអន្តរជាតិ

សិក្សាព្រមាន៖ សត្វស្ការអាមេរិកជើង រស់នៅផ្នែកខ្លះនៅអង់គ្លេស នឹងមានជាច្រើនក្បាល បើរួចផុតពីការជាប់ឃុំឃាំង របស់មនុស្ស

អង់គ្លេស៖ យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា សត្វស្ការអាមេរិកជើងរស់នៅ នៅចក្រភពអង់គ្លេសដោយតាំងទីលំនៅ នៅទីក្រុងឆ្នេរសមុទ្រដូចជាទីក្រុងឡុងដ៍ ទីក្រុង Brighton និងទីក្រុង Liverpool មានការកើនឡើងខ្លាំង ប្រសិនបើពួកគេបានរួចផុតពីការជាប់ឃុំឃាំង របស់មនុស្ស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ បានពិនិត្យមើលទិន្នន័យស្តីពីសត្វស្ការ “Raccoons” និងសត្វស្ការឆ្កែ “raccoon dog”ដែលមើលទៅប្លែកហើយបានទស្សទាយថា កន្លែងណាពួកគេនឹងអាចរស់បាននៅអឺរ៉ុប។

សត្វស្ការអាមេរិកជើងត្រូវបានគេស្គាល់ថា ជាចោរឆក់តាមរយៈធុងសំរាម នឹងអាចរស់នៅក្នុងតំបន់ទីក្រុង និងតំបន់ឆ្នេរដូចជា ទីក្រុង Liverpool ទីក្រុងឡុងដ៍ និងភាគច្រើននៃតំបន់អង់គ្លេសខាងត្បូង។

បច្ចុប្បន្ននេះមិនមានសត្វស្ការអាមេរិកជើង នៅវាលរហោស្ថានអង់គ្លេសទេ ប៉ុន្តែការសិក្សាបានបង្ហាញថា ប្រសិនបើពួកគេត្រូវបានណែនាំដោយខុសច្បាប់ ឬរត់គេចពីការជាប់ឃុំពួក គេទំនងជានឹងរីកដុះដាល។

ទិន្នន័យបានបង្ហាញថាសត្វ Raccoon dogs ស្រដៀងសត្វឆ្កែចចកមើលទៅ ដូចជាកញ្ជ្រោងអាចរស់នៅពាសពេញកោះ Isles របស់អង់គ្លេសច្រើនជាងសត្វ ស្ការរួមទាំងស្កុតឡេន និងអៀរឡង់។

សត្វទាំង២ត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វដែលរាតត្បាត ហើយស្ថិតនៅក្នុងបញ្ជីឃ្លាំមើល សត្វរបស់បរទេសរបស់សហភាពអឺរ៉ុប ដែលអាចកាន់កាប់ដីថ្មី និងបំផ្លាញនូវអេកូឡូស៊ី។ ក្រុមអ្នកជំនាញបានព្រមានថា សត្វទាំងនេះមានភាពធន់ទ្រាំខ្លាំង អាចរស់នៅបានក្នុងលក្ខខណ្ឌមួយចំនួន និងមានសក្តានុពលក្នុងការ បញ្ជូនប៉ារ៉ាស៊ីតទៅមនុស្ស។

Raccoon (Procyon lotor) មានដើមកំណើតនៅអាមេរិកខាងជើង ចំណែកសត្វ Raccoon dog (Nyctereutes procyonoides) មានដើមកំណើតនៅទ្វីបអាស៊ី ហើយត្រូវបានគេចាត់ទុកថា ជាកន្លែងស្តុកទឹកដែលមានសក្តានុពល នៃមេរោគឆ្លងរួមមានវីរុស SARS-CoV-2៕

ដោយ៖ លី ភីលីព

Most Popular

To Top