ទាំងក្លឹបកាំភ្លើងធំ Arsenal និងសេះបង្កង់ Juventus សុទ្ធតែមានបំណងដូចគ្នា ដើម្បីលក់កីឡាកររបស់គេរៀងៗខ្លួនគឺ Alexandre Lacazette និងកីឡាករ Douglas Costa ហើយការដោះដូរគ្នាទំនងជានឹង អាចកើតឡើងជាមិនខាន រវាងក្លឹបទាំងពីរ។ យោងតាមការចេញផ្សាយ របស់សារព័ត៌មានអ៊ីតាលី Juventus ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការលក់កីឡាករខ្សែប្រយុទ្ធស្លាប Costa ចេញតាមរយៈការដោះដូរ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះប្រតិកម្មរបស់រុស្ស៊ី Su-27 បានសំកាំងខ្លួននៅពីលើសមុទ្រខ្មៅ កាលពីថ្ងៃពុធ ក្នុងគោលដៅស្ទាក់មុខយន្តហោះ ស៊ើបការណ៍របស់សហរដ្ឋអាមេរិក ។ សេវាកម្មផ្សព្វផ្សាយព័ត៌មាន Zvezda របស់ក្រសួងការពារជាតិបានឲ្យដឹងថា “កាលពីថ្ងៃទី១២ ខែសីហា ប្រព័ន្ធត្រួពិនិត្យដែនអាកាសរបស់រុស្ស៊ី បានរកឃើញគោលដៅយន្តហោះចំនួន ២គ្រឿង...
វ៉ាស៊ីនតោន៖ មន្រ្តីទី ២ របស់មន្ទីរប៉ង់តាហ្គោន បានឲ្យដឹងថា សហរដ្ឋអាមេរិកមាន ប្រព័ន្ធការពារមាតុភូមិដ៏រឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងមីស៊ីលផ្លោង អន្តរទ្វីបរបស់កូរ៉េខាងជើង ICBM។ អគ្គមេបញ្ជាការរងនៃ អគ្គសេនាធិការចម្រុះលោក John Hyten បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចពិភាក្សាជាមួយ ក្រុមអ្នកជំនាញវិទ្យាស្ថាន Hudson ដែលត្រូវបានរៀបចំទុកមុន និងចាក់ផ្សាយកាលពីថ្ងៃពុធ ដែលបានឲ្យដឹងដូចខាងលើនេះ។...
ខ្សែបម្រើក្លឹប Arsenal កីឡាករ Mesut Ozil បាននិយាយកាលពីពេលថ្មីៗនេះថា ក្នុងនាមជាកីឡាករ គេចង់ជួយណាស់ តែទាល់តែមើលឃើញថាក្លឹប និងស្ថាប័នបាល់ទាត់ទាំងមូល ជួបវិបត្តិហិរញ្ញវត្ថុដោយសារកូវីដ-១៩នេះមែន។ Ozil បាននិយាយថា៖” ក្នុងនាមជាកីឡាករ យើងចង់ជួយណាស់ក្នុងពេលលំបាកនេះ តែទាល់តែនិយាយពីហេតុផលឲ្យច្បាស់លាស់សិន តែម្នាក់ៗព្រមទាំងដឹងថាមានរឿងមិនទាន់ច្បាស់លាស់ និងចម្ងល់ច្រើនណាស់ លើរឿងកាត់ប្រាក់ខែ។ “ ខ្សែបម្រើរូបនេះបានបន្តថា៖” ប្រសិនបើច្បាស់ថា...
គ្រាប់បាល់របស់ខ្សែប្រយុទ្ធ សញ្ជាតិកូរ៉េខាងត្បូងកីឡាករ Son Heung-Min ប៉ះនឹងក្លឹប Burnley កាលពីខែធ្នូ ឆ្នាំ២០១៩ ជាប់ជាគ្រាប់បាល់ល្អជាងគេ ប្រចាំរដូវកាល២០១៩/២០។ គ្រាប់បាល់មួយនេះកើតចេញពី ការអូសបាល់តែម្នាក់ឯងរបស់ ខ្សែប្រយុទ្ធអាស៊ីរូបនេះ ចេញពីទឹកដីរបស់ក្លឹប Tottenham Hotspur ហើយរត់បាន ៧១.៤ម៉ែត្រ ក្នុងរយៈពេល ១១វិនាទី មុននឹងស៊ុតបញ្ចូលទី។ កាលនោះ...
ភ្នំពេញ៖ ម្ចាស់រថយន្តដឹកដីម្នាក់ លោក ឈឿន សុវណ្ណឌី រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គាស់ឈ្នះ៥លានរៀល ពីស្រាបៀរ កម្ពុជា ទាំងមិននឹកស្មានដល់ កាលពីព្រលប់ថ្ងៃទី៣០ កក្កដា ថ្មីៗនេះ។ លោកឳពុកកូនពីររូបនេះ បានសម្តែងក្តីរីករាយថា «អ្នកណាទៅស្មានដល់ ខ្ញុំទិញដំបូងតែ កន្លះកេសហូបជាមួយអ្នករួមការងារ។ដល់តែគាស់កំប៉ុងទីពីរ ឃើញគេដាក់លេខ៥។ ងងឹតពេកក៏ដើរចូលក្នុងផ្ទះ ឲ្យប្រពន្ធជួយមើល។ ដល់តែគាត់មើលស្រាប់តែអរលោតឡើងយំ ដោយសារ រំភើបពេក ព្រោះមិនដែលបាន ឈ្នះទឹកប្រាក់ច្រើននឹង គេទេ។ ម្យ៉ាង មកឈ្នះចំពេលដែលត្រូវការ ចាំបាច់បែបនេះទៀត»។ លោកថា ទឹកប្រាក់នេះពិតជាមក ចំពេលខ្លាំងណាស់ព្រោះដោយសារវិបត្តិជំងឺរាតត្បាត កូវីដ ធ្វើឲ្យប៉ះពាល់ដល់ អាជីវកម្មរបស់គាត់ហើយភរិយាលោក ក៏ពុំមានការងារធ្វើទៀត ដូច្នេះលុយនេះនឹង យកទៅសងធនាគារខ្លះ និងដោះស្រាយជីវភាពខ្លះ។ ក្រៅពីពលរដ្ឋមកពីក្រុងភ្នំពេញរូប នេះ នៅមានអ្នកឈ្នះសរុបចំនួន ១៨នាក់ផ្សេងទៀតផងដែរ ចន្លោះ ពី ថ្ងៃទី ២៧ កក្កដា-០៣ សីហា។ ពិសាស្រាបៀរ កម្ពុជា សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរថយន្ត Porsche Macan ទឹកប្រាក់ ៥០ លានរៀល៥ លានរៀល ១០ម៉ឺនរៀល ១ ម៉ឺនរៀលរាប់រយរង្វាន់ផងដែរ។ ពិសាដោយការ ទទួលខុសត្រូវ!
ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ បានបើកវគ្គស្តីពីការបំប៉ន សមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិ ត្រៀមបញ្ជូនអាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិសម្រាប់ ព្រឹត្តិការណ៍ការប្រកួតគីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយមានសិក្ខាកាមចំនួន ៩នាក់កម្រិតខ្សែក្រវាត់ ៤ដាន់ឡើង (4Dan) អញ្ជើញចូលរួមពិធីលោក ជ្រិន...
ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា កន្លងមកថ្នាក់ដឹកនាំ CAMSOC បានខិតខំជាខ្លាំង ដើម្បីអនុវត្តផែនការមេ ផែនទីបង្ហាញផ្លូវការ ដោយរួមផ្សំបទពិសោធន៍ ចូលរួមព្រឹត្តិការណ៍ធំៗជាច្រើន ដើម្បីបង្កើនថាមពល ឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ។ លោកបានបន្តថា Logo និង Mascot ក៏ត្រូវបានថ្នាក់ដឹកនាំធ្វើការ ប្រជុំវាយតម្លៃជាច្រើនលើកផងដែរ...
ព្រៃវែង៖ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាចូលរួមពិធីបើកកម្មវិធី ប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់ ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់CAMSOC បានថ្លែងថា «Logo និង Mascot ដែលជាមរតករបស់ស៊ីហ្គេមនេះ គឺជាកម្មសិទ្ធិបញ្ញារបស់ CAMSOC ដែលមិនអាចមានជនណា បុគ្គលណា ក្រុមណា...