សែលកាត ដែលជាក្រុមហ៊ុនបណ្តាញ ទូរស័ព្ទចល័តជាមោទនភាពរបស់ជាតិខ្មែរ បានប្រកាសក្នុងថ្ងៃនេះនូវ ការផ្តល់កាដូចុងសប្តាហ៍ឥតគិតថ្លៃ ជាទិន្នន័យអ៊ីនធើណិត នាទីសម្រាប់តេចេញ និងសារ ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ Cellcard 4U ទាំងអស់។ ការផ្តល់ជូនពិសេសនេះ គឺជាកាដូដើម្បីលើកទឹកចិត្តដល់អតិថិជន និងដើម្បីតបស្នងជូន ដល់សហគមន៍មូលដ្ឋាន ដែលកំពុងត្រូវការការគាំទ្រ បន្ថែមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ នាពេលបច្ចុប្បន្ននេះ។ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យខាងមុខនេះ (ទី 25 និង 26 ខែកក្កដា) អតិថិជនកំពុងប្រើប្រាស់គម្រោង 4U ទាំងអស់ ដែលបញ្ចូលលេខកូដធម្មតា *5050# នឹងទទួលបានកាដូដោយស្វ័យប្រវត្តិ ជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នាទីសម្រាប់តេចេញ និងផ្ញើសារក្នុងប្រព័ន្ធដោយឥតកំណត់។ អតិថិជនប្រើប្រាស់គម្រោង Cellcard 4U ទាំងអស់ នឹងអាចទទួលបានកាដូនេះ ដរាបណាពួកគាត់នៅតែ ជាអតិថិជនសកម្ម របស់គម្រោងមួយនេះ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា គម្រោង 4U ដែលផ្តល់នូវអត្ថប្រយោជន៍ពិសេស ដូចជាការឱ្យយកទិន្នន័យ នៅសល់ទៅបូកបញ្ចូល ក្នុងគម្រោងបន្ទាប់ និងការទទួលបានសប្តាហ៍ទី 4 ដោយឥតគិតថ្លៃសម្រាប់គម្រោង 5,000 រៀល កំពុងទទួលបានការ គាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនគ្រប់វ័យ នៅទូទាំងប្រទេសកម្ពុជា។ “តាមរយៈការសិក្សា ស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ទិន្នន័យ ប្រចាំថ្ងៃជាមធ្យម កំពុងតែមានការកើនឡើងខ្លាំង ស្របពេលដែលពលរដ្ឋខ្មែរយើង បានចំណាយពេលកំសាន្ត អារម្មណ៍និងសិក្សាតាមអនឡាញ កាន់តែច្រើនឡើងៗ”។ “តាមរយៈការផ្តល់ជូនកាដូ ចុងសប្តាហ៍ដោយឥតគិតថ្លៃ យើងចង់ឱ្យអ្នកប្រើប្រាស់ ទាំងក្មេងនិងចាស់ កាន់តែច្រើនឡើង ទទួលបានបទពិសោធន៍ ប្រើប្រាស់អ៊ីនធើណិតប្រកបដោយទំនុកចិត្តខ្ពស់ របស់បណ្តាញទូរស័ព្ទចល័តសែលកាត ក៏ដូចជារីករាយជាមួយ ការកំសាន្តតាមអនឡាញទៅតាមចំណង់ ចំណូលចិត្តរបស់ពួកគាត់”។ លោក វ៉ាតសុន បានថ្លែងទៀតថា ការផ្តល់ជូនកាដូដ៏គាប់ចិត្តជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នេះ នឹងជួយអតិថិជនឱ្យរីករាយជាមួយ ការចូលទស្សនាគេហទំព័រ ទស្សនាខ្សែភាពយន្តនិងស្តាប់តន្ត្រី ប្រើប្រាស់បណ្តាញសង្គម លេងហ្គេម សិក្សាតាមអនឡាញនិងការសន្ទនាជាវីដេអូ ជាមួយក្រុមគ្រួសារនិងមិត្តភក្តិ បានយ៉ាងរលូនបំផុត។ ការផ្តល់ជូនកាដូចុងសប្តាហ៍ ដោយឥតគិតថ្លៃនេះ ត្រូវបានរៀបចំធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាត បានបើកដំណើរការ កម្មវិធីផ្តល់ជូនពិសេស សម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលកំពុងផ្សព្វផ្សាយយ៉ាងសកម្ម នៅតាមបណ្តាផ្សារទំនើបឡាក់គី ក្នុងរាជធានីភ្នំពេញ។ កម្មវិធីផ្តល់ជូនពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយធ្វើឱ្យវិស័យទេសចរណ៍ ក្នុងស្រុកមានភាពល្អប្រសើរឡើងវិញ ក្នុងកំឡុងស្ថានភាពដ៏ពិបាកនាពេលនេះ និងជួយលើកកម្ពស់ដល់ការធ្វើដំណើរ ប្រកបដោយសុខសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ក៏ដូចជាគូស្វាមីនិងភរិយាផងដែរ។...
អាមេរិក៖ ប្រសិនបើការផ្សាំ ខួរក្បាលជាមួយបន្ទះឈីប Neuralink របស់លោក Elon Musk ទទួលជោគជ័យពាក្យថា កាសស្តាប់ត្រចៀកអាច មានអត្ថន័យថ្មីទាំងស្រុង សម្រាប់សម័យទំនើប បន្ទាប់ពីលោកបានប្រកាស កន្លងមកស្តីពីការជំរុញបច្ចេកវិទ្យា ជាមួយខួរក្បាលមនុស្ស នាពេលអនាគត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នៅលើបណ្តាញសង្គម Twitter ជាមួយអ្នកវិទ្យាសាស្ត្រកុំព្យូរទ័រ លោក Austin...
អាមេរិក៖ ការប៉ោងថ្មអាចបណ្តាល ឲ្យផ្នែកខាងក្រោយនៃទូរស័ព្ទ Pixel 4 XL របស់ក្រុមហ៊ុនGoogle បណ្តាលឲ្យមានបញ្ហាបន្ទះ ខាងក្រោយនៃទូរស័ព្ទហើបចេញ ប៉ុន្តែក្រុមហ៊ុនមិនបានសារភាពថា បញ្ហានេះកំពុងកើត ឡើងម្តងទៀតទេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមរបាយការណ៍ពី Android Policeបានឲ្យដឹងថា អ្នកប្រើប្រាស់ជាច្រើន នៅលើវេទិកាផ្ទាល់របស់ Google និងក្រុមហ៊ុន Reddit...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍កាលពីសប្តាហ៍មុនថា កងទ័ពរំដោះប្រជាជនចិន (PLA) បានសាកល្បងកាំជ្រួចមីស៊ីល បាញ់ពីលើអាកាសថ្មី សម្រាប់កងឧទ្ធម្ភាគចក្រ វាយប្រហាររបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះកាសែត Global Times បានរាយការណ៍អំពីការធ្វើតេស្តនេះ ដោយកត់សម្គាល់ថា ឧទ្ធម្ភាគចក្រប្រភេទមួយ ដែលមិនបានបង្ហាញ...
សៀមរាប៖ លោកស្រី ទាង អេង អនុប្រធានសាខា កាកបាទក្រហមខេត្តសៀមរាប និងលោកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ជូនពលរដ្ឋក្រីក្រមួយគ្រួសារ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ខណៈថវិកាសាងសង់ផ្ទះ ឧបត្ថម្ភដោយលោកឧកញ៉ា និងគ្រួសារមានចំនួន ៣៨០០ដុល្លារ។...
កំពង់ស្ពឺ៖ ឃើញគោផ្អើលរត់ពេញស្រែ ម៉ែក្មេកស្មានតែមានបញ្ហាអ្វី តាមពិតកូនប្រសាស្រែក សប្បាយចិត្ត ដោយសារឃើញរង្វាន់៥០លានរៀល លើក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ សោះ។ ក្រោយពិនិត្យមើល ឲ្យល្អិតល្អន់ ជាមួយម្តាយក្មេក លោក ហោ ចំណាប់ កាន់តែ ច្បាស់ ១០០%ថា ខ្លួនពិតជាឈ្នះបានរង្វាន់ទឹកប្រាក់៥០លានរៀលប្រាកដមែន។ លោក ហោ ចំណាប់ បានរៀបរាប់ថា៖ «ខ្ញុំតែងតែញុំាភេសជ្ជៈប៉ូវកម្លាំង វើក WURKZ រាល់ពេល នឿយហត់ ដើម្បីមានកម្លាំងធ្វើការបន្ត។ ម្យ៉ាងទៀតរសជាតិរបស់ភេសជ្ជៈនេះក៏ឆ្ងាញ់ ជាពិសេសខ្ញុំតែងតែឈ្នះរង្វាន់ ១ កំប៉ុងជាញឹកញាប់ ប៉ុន្តែលើកនេះ ពិតជារឿងស្មានមិនដល់សោះឡើយ ជាមួយរង្វាន់ធំទឹកប្រាក់ ៥០លានរៀលនេះនៅលើដៃរបស់ខ្ញុំ ខណៈពេលកំពុងព្យួររាស់ដី ស្រែ»។ ឪពុកកូនពីររូបនេះបន្តទៀតថា លោកនឹងយកប្រាក់នេះទិញដីម្តាយក្មេកនៅឃុំសម្បូរ ក្នុង ស្រុកសំរោងទង ខេត្ត កំពង់ ស្ពឺ ទុកធ្វើជាកេរសម្រាប់កូន របស់គាត់ពេលធំដឹងក្តី។ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ផ្តល់រង្វាន់ជាច្រើនរយរង្វាន់នៅក្នុងក្រវិលកំប៉ុងរួមមាន ទឹកប្រាក់សុទ្ធ៥០លានរៀល ៥ លានរៀល១លានរៀល ១ ម៉ឺនរៀល ៥ពាន់រៀល និង វើក WURKZ ជាច្រើនកំប៉ុងទៀត។ ពិសាភេសជ្ជៈ ប៉ូវកម្លាំង វើក WURKZ សូមពិនិត្យក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរង្វាន់៕
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា ក្រុមហ៊ុនយក្ស Google បានប្រកាសអំពីផែនការ របស់ខ្លួនហើយថា នឹងធ្វើការវិនិយោគប្រាក់ប្រមាណជា ១០ពាន់ប៊ីលានដុល្លារ ទៅក្នុងប្រទេសឥណ្ឌា ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ការវិនិយោគនេះត្រូវបាន ក្រុមហ៊ុនបញ្ជាក់ដែរថា គឺជាផ្នែកមួយនៃផែនការ ដើម្បីធ្វើឲ្យសេវាអ៊ីនធឺណេត កាន់តែមានតម្លៃធូរថ្លៃ និងមានប្រយោជន៍កាន់តែខ្លាំងឡើង សម្រាប់មនុស្សរាប់ពាន់លាននាក់។ ប្រធានប្រតិបត្តិលោក Sundar...
បរទេស៖ The Bloomberg នៅថ្ងៃចន្ទនេះបានសរសេរថា ប្រទេសចិនបានប្រកាសដាក់ ទណ្ឌកម្មទៅលើមន្ត្រីរដ្ឋាភិបាល អាមេរិកជាច្រើនរូប បូករួមទាំងសមាជិកព្រឹទ្ធសភា អាមេរិកចំនួន ២រូបផង គឺលោក Marco Rubio និងលោក Ted Cruz។ ការសម្រេចចិត្តធ្វើបែបនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្នុងការប៉ុនប៉ង ដ៏ធំមួយរបស់ចិន ដើម្បីសងសឹកចំពោះវិធានការ របស់ទីក្រុងវ៉ាស៊ីនតោន...
អង់គ្លេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស កំពុងបញ្ជូនឧបករណ៍ ធ្វើតេស្តិ៍អង្គបដិប្រាណ Covid-19 ទៅកោះដាច់ស្រយាលស្កុតឡេន ដោយប្រើប្រាស់យន្តហោះដ្រូន ដោយមានកិច្ចព្រមព្រៀង ថវិកាមូលនិធិពីចំនួន ១,១ លានផោន ពីទីភ្នាក់ងារអវកាសអង់គ្លេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ Skyports បានចាប់ផ្តើមការសាកល្បង រយៈពេល ២សប្តាហ៍ នៃគ្រោងការចែកចាយស្វយ័ត របស់ពួកគេនាខែឧសភា ដោយមានការគាំទ្រពី NHS...
បារីស៖ អ្នកវិទ្យាសាស្រ្តបាននិយាយថា រចនាសម្ព័ន្ធលោហធាតុដ៏ធំសម្បើម ដែលត្រូវបានគេហៅថា ជញ្ជាំងប៉ូលខាងត្បូង ត្រូវបានរកឃើញលាតសន្ធឹង ពាសពេញកាលពី ១,៤ ពាន់លានឆ្នាំពន្លឺ និងផ្ទុកកាឡាក់ស៊ីរាប់សែនរាប់ពាន់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ជញ្ជាំងនៅតែមិនត្រូវបាន គេរកឃើញរហូតមកដល់ពេលនេះ ដោយសារតែផ្នែកធំៗ របស់វាត្រូវបានលាក់បាំង ពីទិដ្ឋភាពផែនដីដោយ មជ្ឈមណ្ឌលកាឡាក់ស៊ីMilky Way និងធូលីដែលព័ទ្ធជុំវិញវា។ជញ្ជាំងគឺជាផ្នែកមួយ នៃរចនាសម្ព័ន្ធលោហធាតុ ដ៏ធំបំផុតមិនធ្លាប់មាន...