Arteta ក្នុងនាមជាគ្រូបង្វឹកថ្មី របស់ក្លឹបកាំភ្លើងធំ Arsenal ទើបតែបានធ្វើការងារបង្វឹកផ្ទាល់ ជាមួយកូនក្រុមបានតែ ៣ថ្ងៃប៉ុណ្ណោះមុននឹងជំនួបដំបូងប៉ះ Bournemouth កាលពីយប់មិញប៉ុន្តែលទ្ធផលត្រូវបានគេមើលឃើញថា មានភាពមិនល្អប្រសើរឡើយ សម្រាប់អ្នកគាំទ្ររំពឹងទុក។ ការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល ១ទល់នឹង១ ប៉ុន្តែក្រោយចប់ការប្រកួតលោក Arteta បានពោលថា កីឡាកររបស់ខ្លួនមានទំរង់លេងល្អប្រសើរជាមុន និងលើសពីអ្វីដែលលោក រំពឹងទុកទោះបីជាលទ្ធផលមិនបានឈ្នះក្តី។ លោកបញ្ជាក់ទៀតថា អ្វីដែលលោកចង់ឃើញបំផុតនោះគឺអាកប្បកិរិយា ការប្តេជ្ញាចិត្ត...
បរទេស: នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា ខ្លួនបានសម្រេចលើកិច្ចការងារ ចុះកិច្ចសន្យាដើម្បីទិញយកប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ របស់សហរដ្ឋអាមេរិកបន្ថែមទៀត។ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ បានសរសេរថា ក្នុងអំឡុងពេលត្រីមាសទី៤នេះ ក្រសួងការពារជាតិអ៊ុយក្រែនបានចុះហត្ថលេខា លើកិច្ចសន្យាសម្រាប់ការ ផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលប្រឆាំងនឹង រថក្រោះជំនាន់ទី២ ដែលមានឈ្មោះថា Javelin ជាមីស៊ីលផលិត ដោយសហរដ្ឋអាមេរិក។...
The Sunsports ចេញផ្សាយនៅថ្ងៃសុក្រទី២៧ខែធ្នូនេះបានសរសេរថាទីបំផុតការពិត ត្រូវបានលាតត្រដាងហើយ ដោយភ្នាក់ងារកីឡាកររបស់ Granit Xhaka គឺលោក Jose Noguera បានអះអាងថា កីឡាករពិតជាមិនចង់បន្តលេងជាមួយនឹង Arsenal ឡើយហើយក៏បានយល់ព្រម ទៅលើកុងត្រារបស់ក្លឹប Hertha Berlin រួចហើយផងដែរ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ ដែលទើបតែត្រូវបានដកតំណែងជាប្រធានក្រុមចេញ កាលពីខែមុនដោយសារ...
បរទេស៖ មន្ត្រីរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា មីស៊ីលផ្លោងបាញ់ឆ្លងទ្វីបលឿនជាងសម្លេងដំបូងរបស់ប្រទេសរុស្ស៊ី ដែលទីក្រុងមូស្គូពិពណ៌នាថា ជាគ្រោះចំពោះប្រព័ន្ធការពារ ដែនអាកាសសហរដ្ឋអាមេរិកនោះ ត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការហើយ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានជូនជម្រាបប្រាប់ដល់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន អំពីកងដំបូងនៃមីស៊ីល Avangard ដែលមានសមត្ថភាពនុយក្លេអ៊ែ...
ភ្នំពេញ៖ ដើម្បីស្វាគមន៍ឆ្នាំថ្មីនៅថ្ងៃទី៣១ ធ្នូនេះ សូមគោរពអញ្ជើញពុកម៉ែ បងប្អូនទាំងអស់ មកសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីទស្សនាតន្ត្រីឆ្លងឆ្នាំ ដ៏អស្ចារ្យដោយសេរី ចាប់ពីម៉ោង ៩:៣០ យប់តទៅ! មកមុន មានឱកាសនៅជិតឆាកតន្ត្រីមុន! តន្ត្រីស្វាគមន៍ឆ្នាំសកលដ៏អស្ចារ្យនេះ នឹងចូលរួមសម្តែងដោយកំពូល តារាចម្រៀងប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដូចជា នីកូ...
ភ្នំពេញ៖ ភាពរីករាយដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ នឹងមកដល់ឆាប់ៗនេះហើយ! ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែ បងប្អូនទាំងអស់មកទទួលយកនូវអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន នៅថ្ងៃទី៣១ ខែធ្នូ ជាមួយការប្រគំតន្ត្រីឆ្លងឆ្នាំ ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងកម្ពុជាល្បីៗ ម្ហូបឆ្ងាញ់ៗដ៏សម្បូរបែប និងរាត្រីកម្សាន្តដ៏អស្ចារ្យ! ទស្សនាដោយសេរី ចាប់ពីម៉ោង ៩:៣០ យប់តទៅនៅណាហ្គាវើលដ៍! ជួបជាមួយ អាយដល របស់អ្នក ដូចជា នីកូ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្របានចុះហត្ថលេខាលើច្បាប់ ស្តីពីគោលនយោបាយការពារជាតិ ដែលមានបទប្បញ្ញត្តិដែលដាក់ កម្រិតលើការដកកងទ័ពអាមេរិក នៅកូរ៉េខាងត្បូង។ ច្បាប់ផ្តល់សិទ្ធិការពារជាតិ (NDAA) សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដែលអនុញ្ញាតឱ្យមានមូលនិធិ សម្រាប់ក្រសួងការពារជាតិ បានអនុម័តព្រឹទ្ធសភា កាលពីថ្ងៃអង្គារហើយត្រូវបាន បញ្ជូនទៅឱ្យលោកប្រធានាធិបតី ត្រាំ ដើម្បីចុះហត្ថលេខា និងចូលជាធរមានក្នុងច្បាប់នោះ។ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេ...
វ៉ាស៊ីនតោន៖ ប្រធាននៃអគ្គសេនាធិការចំរុះ សហរដ្ឋអាមេរិកបានលើកឡើងថា សហរដ្ឋអាមេរិក បានត្រៀមសម្រាប់អ្វីក៏ដោយ នៅពេលនិយាយអំពីការ បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ពីប្រទេសកូរ៉េខាងជើង ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោកឧត្តមសេនីយ៍ Mark Milley បានធ្វើអត្ថាធិប្បាយនៅក្នុង សន្និសីទសារព័ត៌មានមួយ នៅឯមន្ទីរបញ្ចកោណ នៅពេលភាពតានតឹងបានកើនឡើងជុំវិញ ការគំរាមកំហែងរបស់កូរ៉េខាងជើង ដើម្បីបន្តការសាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយលើកលែង តែសហរដ្ឋអាមេរិក ផ្ដល់នូវអ្វីៗមុនដំណាច់ឆ្នាំនេះ។ ដោយបដិសេធមិនពិភាក្សា...
ភ្នំពេញ៖ ផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង ណូរ៉ូ ម៉ល របស់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានសម្ពោធបើកដំណើរការ ជាផ្លូវការ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម និងអជ្ញាធរមូលដ្ឋានរាប់រយនាក់...
វ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្តប្រជាធិបតេយ្យ បានឲ្យដឹងថា សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នឹងធ្វើការបោះឆ្នោតនៅថ្ងៃពុធនេះ ដើម្បីចោទប្រកាន់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីបទរំលោភអំណាចក្នុងការិយាល័យរបស់លោក ដើម្បីជំរុញឱកាសរបស់លោកក្នុងការបោះឆ្នោតឡើងវិញ នៅឆ្នាំ២០២០ ។ នៅក្នុងការបង្ហាញចុងក្រោយ ជាមួយក្រុមអ្នកប្រជាធិបតេយ្យដែលគ្រប់គ្រងសភាជាន់ទាបលោក ត្រាំ បានផ្ញើលិខិតខឹងទៅកាន់ប្រធានសភាលោក Nancy Pelosi ដើម្បីបង្ហាញនូវអ្វីដែលលោកហៅថា“ ការតវ៉ាខ្លាំងបំផុត និងមានឥទ្ធិពលបំផុត”...