សូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីជួយសម្រួលបញ្ហាអុិនធឺណិត របស់លោកអ្នក ក្រុមការងារយើងខ្ញុំនៅប្រចាំការគ្រប់សាខាទាំងអស់ ដោយធ្វើការចំនួន ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និង ៨ម៉ោងក្នុងមួយថ្ងៃ ចាប់ពីម៉ោង៖ ថ្ងៃចន្ទ-សុក្រ: ៨:០០ព្រឹក- ៥:៣០ ល្ងាច ថ្ងៃសៅរ៍-អាទិត្យ: ៨:០០ព្រឹក-៥:០០ ល្ងាច លោកអ្នកអាចអញ្ជើញទៅសាខាយើងខ្ញុំណាមួយ ដែលនៅជិតផ្ទះលោកអ្នកបំផុត តាមអាស័យដ្ឋានខាងក្រោម៖ 1. ការិយាល័យកណ្តាលក្រុមហ៊ុន...
អ្នកវិទ្យាសាស្រ្តជាច្រើនរូប បានធ្វើការសិក្សាស្រាវជ្រាវអំពី មូលហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៏ល្អ។ ជាដំបូងវាត្រូវបានគេបង្ហាញ ឲ្យឃើញថា ការទទួលទានសុរាបញ្ចេញនូវ សារធាតុគីមីម្យ៉ាងនៅក្នុងកន្លែងមួយ នៃខួរក្បាលរបស់មនុស្ស ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៏ល្អ។ ដំនើរការយ៉ាងមមាញឹក នៃសារធាតុគីមីផ្សេងៗដែលមាននៅក្នុងសុរា បានធ្វើការសាយភាយ នៅក្នុងខួរក្បាលបន្ទាប់ពីការ ទទួលទាននោះបានបង្កើន នូវអារម្មណ៏សប្បាយ រីករាយនឹងធូរស្បើយ។ ការស្រាវជ្រាវកាលពីលើកមុន អ្នកស្រាវជ្រាវមួយក្រុមបាន មានការពិសោធន៏ទៅលើសត្វ ដែលពួកគេត្រូវបានមានអារម្មណ៏ សប្បាយបន្ទាប់ពីពួកវាត្រូវបាន គេឲ្យទទួលទានសុរា។...
-ទទួលទានមរតកហ្សែនល្អៈ ប្រសិនបើគ្រួសាររបស់ អ្នកសុទ្ធតែជាអ្នកមានអាយុវែង ហើយមិនមានជំងឺតំណពូជទេនោះ ឪកាសសម្រាប់អ្នកកាន់តែ ច្រើនកាលនោះ។ -សង្ឈឹមថាម្តាយរបស់អ្នកកាលពីពពោះ គាត់ នឹងទារកមានសុខភាពល្អ ហើយពេលឆ្លងទន្លេក៏ប្រព្រឹត្តិទៅបានល្អដែរ។ មួយវិញទៀត គាត់មិនជក់បារី មិនញុំាស្រា មិនប្រើគ្រឿងស្រវឹង គ្រឿងញៀន ទទួលទានអាហារបានគ្រប់គ្រាន់ គ្មានមេរោគឆ្លង និងគ្មានការប៉ះទង្គិចពេលឆ្លងទន្លេ។ លក្ខខណ្ឌទាំងអស់នេះសុទ្ធតែមាន ផលប៉ះពាល់ដល់អនាគតរបស់អ្នក។ -អ្នកជាស្រ្តីព្រោះថា តាមស្ថិតិស្រ្តីមានអាយុវែងជាងបុរស។...
បញ្ហាក្រពះមិនមែនមានតែថ្នាំពេទ្យទេ ទើបអាចព្យាបាលបាន ផ្ទុយទៅវិញវីធីតាមបែបធម្មជាតិ ក៏អាចជួយឲ្យអ្នកជៀសផុត ពីជំងឺក្រពះបានដែរ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយឲ្យជាសះស្បើយ ពីការមានអាការឈឺក្រពះ។ ១.ទទួលទានទឹកឲ្យបាន ៨កែវក្នុងមួយថ្ងៃ។ កាត់បន្ថយការទទួល ទានសារជាតិកាហ្វេអ៊ីន និង ភេសជ្ជៈដែលមានជាតិហ្គាសខ្លាំង ពីព្រោះសារជាតិទាំងនេះអាចបំផ្លាញជាតិទឹក នៅក្នុងសារពាង្គការតបស់អ្នក។ ២.កាត់បន្ថយការទទួលទានទឹកដោះគោ និង អាហារដែលធ្វើពីទឹកដោះគោ ពីព្រោះការទទួលទានបែបនេះអាច ធ្វើឲ្យអ្នកមានអាការរមួលពោះ និងរាគ។...
ទីក្រុងប៉ារីសៈ ភ្នាក់ងារអាកាសអឺរ៉ុបនិយាយថា ក្រុមអាកាសយានិបានធ្វើការប្រមូលផ្តុំគ្នា ដើម្បីធ្វើការហ្វឹកហាត់ការងារនៅក្នុងរូងថ្ម សម្រាប់ការត្រៀមខ្លួន ចេញហោះហើរទៅកាន់លំហអាកាស ក្នុងពេលខាងមុខនេះ។ ក្រុមអាកាសយានិកអន្តរជាតិទាំងអស់ បានសិក្សាអំពីជំនាញភាពជាអ្នកដឹកនាំ និងកិច្ចសហការនៅពេលធ្វើការជាក្រុម ក្នុងខណៈពេលដែល ពួកគេកំពុងតែធ្វើការងារ នៅក្នុងក្រុមបែបបទនៃពហុវប្បធម៌ដែល អ្នកចួលរូមទាំងអស់បាន អញ្ជើញមកពីប្រទេសផ្សេងៗគ្នា ។ អ្នកបង្កើតវគ្គហ្វឹកហាត់នេះឡើង អ្នកស្រី Loredana Bessoneបាននិយាយថា ការធ្វើការនៅក្នុងរូងភ្នំ និងការធ្វើការនៅក្នុងលំហអាកាស...
ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក និយាយថា សៀវភៅផែនទីមួយក្បាល ដែលបង្ហាញអំពីដំណើរឆ្លងកាត់ របស់ហ្សេននៅក្នុងសរីរាង្គទាំងមួល នៃសកម្មភាពរបស់ខួរក្បាលមនុស្ស គឺជាគ្រឹស្តដ៏សំខាន់មួយ និងពន្លឺសម្រាប់បំភ្លឺសម្រាប់ករណី នៃការកើតមានជំងឺខាងប្រសាទ។ ក្រុមអ្នកវិទ្យាសាស្រ្តនៅឯវិទ្យាស្ថាន Allen ផ្នែកវិទ្យាសាស្រ្តខួរក្បាលនៅក្នុងរដ្ឋ Seattle បានបង្កើតផែនទីនៃ ខួរក្បាលរបស់មនុស្ស ដោយបានធ្វើការពិនិត្យហ្សែន នៅក្នុងផ្នែកជាក់លាក់នៃខួរក្បាល របស់សាកសព ប្រហែល ៩០០ ផ្នែក។ ទន្ទឹមនឹងនេះដែរ...
វ៉ាស៊ីនតោនៈ ក្រុមអ្នកបរិស្ថានជនជាតិអាមេរិកនិយាយថា ត្រីពណ៌ទឹកក្រូចដ៏ស្រស់ស្អាត ដែលត្រូវបានគេយកទៅធ្វើជាតួអង្គ នៅក្នុងរឿងគំនូរជីវចលដែល មានចំណងជើងថា Nemo កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ នៃការជិតផុតពូជ និងត្រូវការការពារជាបន្ទាន់។ មជ្ឈមណ្ឌលនានាភាពនៃជីវសាស្រ្តនៅក្នុងរដ្ឋ អារីហ្សូណាសហរដ្ឋអាមេរិក បានស្នើសុំសហព័ន្ធរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះ ឲ្យធ្វើការពិចារណាដើម្បីចុះឈ្មោះ ប្រភេទត្រីពណ៌ទឹកក្រូច និង ត្រីចំនួន ៧ប្រភេទទៀត ដែលអាស្រ័យលើផ្កាថ្ម ដើម្បីរស់នៅក្នុងបញ្ជីប្រភេទសត្វ ដែលជិតផុតពូជ។...
បុរាណវិទូនិយាយថា រួបរាងនៃហ្វូស៊ីលដានជើង ដែលត្រូវបានរកឃើញ នៅក្នុងប្រទេសកាណាដា គឺជាសំណល់ហ្វូស៊ីលដ៏តូចជាងគេបំផុត នៅក្នុងពិភពលោក។ ដានជើងទាំងនោះត្រូវបានគេរកឃើញនៅ ច្រាំងថ្មចោទហ្វូស៊ីលនៅក្នុងខេត្ត Nova Scotia ប្រទេសកាណាដា ដែលវាគឺជាកន្លែងមរតកវប្បធម៌ពិភពលោក UNESCO ដែលត្រូវបានគេស្គាល់ថា ជាកន្លែងដែលមានសំណល់ហ្វូស៊ីលច្រើន។ លោក Gloria Melanson ដែលជាអ្នកសិក្សាស្រាវជ្រាវអំពី សំនល់ហ្វូស៊ីលបាននិយាយថាៈ “នេះគឺជាការរកឃើញដ៏អស្ចា្ររ្យមួយ ដែលពួកយើងមិនធ្លាប់បានជួបពីមុនមក...
ការធ្វើឲ្យធ្មេញសស្អាត ជាមួយនឹងសំបកចេកគឺ ជាវិធីដ៏ងាយស្រួលមួយ ដែលអាចជួយឲ្យធ្មេញ របស់អ្នកមានសុខភាពល្អ។ ម្យ៉ាងវិញទៀត សំបកចេកសម្បូរទៅដោយប្រភពនៃ សារជាតិរ៉ែនិង ប្រភេទវីតាមីនជាច្រើន។ ដូច្នេះដើម្បីធ្វើឲ្យធ្មេញរបស់អ្នកសស្អាត អ្នកគួរតែអនុវត្តន៍តាមវិធី ដោយប្រើសំបកចេកដូចខាងក្រោម៖ ១. ដុសធ្មេញរបស់អ្នកដូចធម្មតាជាមួយ នឹងថ្នាំដុសធ្មេញធម្មជាតិ ឬក៏អ្នកអាចប្រើប្រាស់សំបកចេកដុសធ្មេញមុន រួចសឹមដុសធ្មេញដោយ ច្រាស់តាមក្រោយក៏បាន។ ជាមួយគ្នានេះដែរ អ្នកគួរប្រើសំបកចេកទុំពីព្រោះវាផ្ទុក ទៅដោយសារជាតិប៉ូតាស្យូម ច្រើនខ្លាំងជាងចេកចាស់។...
ប្រទេសអៀកឡង់ៈ ក្រុមអ្នកស្រាវជ្រាវជនជាតិ អៀកឡង់និយាយថា ប្រេងដូងអាចការពារពពួកបាក់តេរី ដែលនាំឲ្យធ្មេញពុក ព្រមទាំងអាចត្រូវបាន ចូលរួមនៅក្នុងការបង្កើតផលិតផល សម្រាប់ថែរក្សាធ្មេញរបស់ ក្រុមទន្តពេទ្យទៀតផង។ ការសិក្សាដែលត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត Damien Brady នៅឯវិទ្យាស្ថានបច្ចេកវិទ្យា Athlone នៅក្នុងប្រទេសអៀកឡង់ បានធ្វើតេស្តទៅលើសកម្មភាព ប្រឆាំងនឹងពពួកបាក់តេរីនៃ ប្រេងដូងនៅក្នុងលក្ខខ័ណ្ឌធម្មជាតិរបស់វា ដែលប្រេងដូងត្រូវបាន ប្រព្រឹត្តិទៅលាយជាមួយ នឹងសារជាតិអង់ស៊ីមនៅក្នុងមាត់...