សិល្បៈ និង កម្សាន្ត

ហេតុផលលោក Yoo Hee Yeol ទម្លាយ និងចាកចេញពី ‘Sketchbook’ បន្ទាប់ពីមានជម្លោះការលួចចម្លង

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ចំពេលមានការចម្រូងចម្រាស នៃការលួចចម្លង តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងលោក Yoo Hee Yeol បានបែកបាក់ ហើយសម្រេចចិត្តចាកចេញពី ‘Yoo Hee Yeol’s Sketchbook’ ហើយនាងពេលនេះ។

Sports Seoul បានដកស្រង់សម្តីមន្ត្រីផ្សព្វផ្សាយម្នាក់ ហើយបានពន្យល់ថា លោក Yoo Hee Yeol មានទំនាក់ទំនងយ៉ាងរឹងមាំទៅនឹង ‘Yoo Hee Yeol’s Sketchbook’ គ្រប់គ្រាន់ដើម្បីដំណើរការវាដល់ទៅ ៦00 ភាគ ប៉ុន្តែលោកបានបែកបាក់ទាំងស្រុង បន្ទាប់ពីបានឃើញមិត្តរួមការងារតន្ត្រី របស់លោកនៅក្នុងកម្មវិធី ‘100 Minutes Discussion’។ ពិពណ៌នាលោកថា ជាអ្នកលួចចម្លងដែលគ្មានសីលធម៌។

យោងតាមរបាយការណ៍ថា លោក Yoo Hee Yeol បានជូនដំណឹងដល់ក្រុមផលិតកម្ម អំពីចេតនារបស់លោកក្នុងការចាកចេញពី ‘Sketchbook’ បន្ទាប់ពីការចាក់ផ្សាយ ‘100 Minute Discussion’ របស់ MBC បានចាក់ផ្សាយកាលពីថ្ងៃទី ៥ ។
ក្រុមផលិតបានព្យាយាមហាមឃាត់ Yoo Hee Yeol យ៉ាងក្លៀវក្លា ប៉ុន្តែមានសេចក្តីរាយការណ៍ថា លោកបានប្រកាន់ជំហររឹងមាំ បន្ទាប់ពីលោកបានទម្លាយទាំងស្រុង។

កាលពីមុន លោក Yoo Hee Yeol បានទទួលស្គាល់ការ ចម្រូងចម្រាសនៃការលួចចម្លង និងបានចេញការសុំទោសជាផ្លូវការ ប៉ុន្តែលោកមិនបានពិភាក្សាអំពីកម្មវិធី ដែលលោកបានបង្ហាញខ្លួននោះទេ។ លោកបានបង្ហាញថា លោកគ្មានចេតនាចាកចេញពី ‘Yoo Hee Yeol’s Sketchbook’ ជាកម្មវិធីសំណព្វចិត្ត របស់លោកអស់រយៈពេល ១៣ ឆ្នាំមកហើយ។

KBS ក៏កំពុងប្រឹងប្រែងអស់ពី សមត្ថភាពដើម្បីការពារលោក Yoo Hee Yeol ដូចជាការបិទផ្ទាំងព័ត៌មានទស្សនិកជន ដែលជាបណ្តាញទំនាក់ទំនងសម្រាប់ ‘Yoo Hee Yeol’s Sketchbook’ ៕

ដោយ៖ លី ភីលីព

Most Popular

To Top