បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសបារាំងនឹងធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយរបស់ខ្លួន នៅតាមព្រំដែនជាមួយប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់យន្តហោះចម្បាំង Rafale ដែលបំពាក់ដោយកាំជ្រួចនុយក្លេអ៊ែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មូលដ្ឋាន Luxeuil-Saint-Sauveur ស្ថិតនៅភាគខាងកើតប្រទេសបារាំង មានអាវុធនុយក្លេអ៊ែររហូតដល់ឆ្នាំ ២០១១...
កងទ័ពជើងគោកសហរដ្ឋអាមេរិក (U.S. Army) គឺជាស្ថាប័នយោធាដ៏សំខាន់មួយដែលបម្រើជាតិ និងការពារប្រជាជនអាមេរិក។ កងទ័ពនេះត្រូវបានណែនាំឱ្យស្គាល់តាមរយៈតម្លៃស្នូលចំនួនប្រាំពីរ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ទាហានគ្រប់រូប។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ទាហានទាំងនេះ ដើម្បីគាំទ្រដល់ការបំពេញភារកិច្ច និងជីវភាពរបស់ពួកគេ។ តម្លៃស្នូលរបស់កងទ័ពជើងគោកសហរដ្ឋអាមេរិក តម្លៃស្នូលទាំងប្រាំពីររបស់កងទ័ពជើងគោកសហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថាជា “LDRSHIP” ដែលជាអក្សរកាត់មកពីពាក្យអង់គ្លេស៖ Loyalty (ភក្តីភាព) – ទាហានត្រូវបង្ហាញភក្តីភាពចំពោះប្រទេសជាតិ កងទ័ព និងមិត្តរួមការងារ។ Duty...
ក្រុមហ៊ុន TikTok នឹងបើកឱ្យអ្នកផលិតមាតិកា នៅក្នុងប្រទេសកម្ពុជា អាចរកចំណូលបានជាផ្លូវការ នាពេលឆាប់ៗនេះហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ ក្រសួងប្រៃសណីយ័និងទូរគមនាគមន៍ ដែលបានប្រកាសអំពី ការសហការជាមួយក្រុមហ៊ុន TikTok រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ក្នុង គោលបំណងចែករំលែកព័ត៌មាន ឱកាសរកប្រាក់ចំណូល (TikTok Monetization) សម្រាប់អ្នកផលិតមាតិកា។...
មនុស្សយើងភាគច្រើនជឿថា ជំងឺបេះដូងច្រើនតែកើតឡើងលើមនុស្សវ័យចំណាស់។ ប៉ុន្តែ តាមការសិក្សាបច្ចុប្បន្នបានឲ្យដឹងថា ស្ត្រីអាយុក្រោម ៥០ឆ្នាំ គឺប្រឈមខ្ពស់នឹងបញ្ហាបេះដូង ហើយក្នុងនោះក៏មានជំងឺគាំងបេះដូងដែរ។នោះដោយសារតែស្ត្រីវ័យក្មេងរងភាពតានតឹងក្នុងជីវិតច្រើនពេក។ សម្រាប់មនុស្សវ័យក្មេងជាច្រើនអាចបំបាត់ស្ត្រេស ចេញពីរាងកាយបានតាមវិធីផ្សេងៗពីគ្នា។ ប៉ុន្តែការពិតនោះគឺថា រាងកាយនឹងបង្ហាញនូវសញ្ញាជាច្រើននៅពេលដែលក្នុងខ្លួនរងភាពតានតឹងច្រើនលើសលុបពេក។ ដូចជា ការឈឺក្បាលញឹកញាប់ មានអារម្មណ៍ថាអស់កម្លាំងរាល់ថ្ងៃ ឬការដែលនៅតែគិតពីបញ្ហាតូចៗជាប់រហូតជាដើម។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអ្វីដែលកើតឡើងចំពោះរាងកាយ និងចិត្តអ្នកនៅពេលដែលខ្លួនឯងមានភាពស្ត្រេសច្រើនពេក។ ១.កាលណាស្ត្រីស្ត្រេសកាន់តែច្រើន លំហូរឈាមទៅចិញ្ចឹមបេះដូងកាន់តែតិច ដែលជាហេតុនាំឲ្យងាយកើតជំងឺគាំងបេះដូងណាស់២.ស្ត្រេសគឺជាដើមចមចំបងគេហើយដែលធ្វើឲ្យមនុស្សគេងមិនលក់...
ការរលាកស្បែកដោយទឹកក្តៅ ឬប្រេងក្តៅគឺជារឿងមួយកើតមាន ជាញឹកញាប់ជាពិសេសការធ្វើ ការងារក្នុងផ្ទះបាយតែម្តង ។ ហើយបើសិនជាអ្នកមិនប្រាកដថាគួរព្យាបាលដូចម្តេចនោះសូមព្យាយាម សាកល្បងដូចខាងក្រោមនេះចុះ៖ ដោយ៖ ហង្ស សុបញ្ញា
ការដែលមានការចងចាំល្អអាចជំរុញ ដល់ជីវិតរស់នៅកាន់តែប្រសើរជាពិសេសវា នឹងបង្កើន ដល់ជំនាញមុខងារដែលធ្វើសព្វថ្ងៃផង និងប្រាក់ចំណូលផង ។ ដូច្នេះខ្ញុំសូមណែនាំនូវទម្លាប់ងាយៗ មួយចំនួនដើម្បីសម្រួលដល់ការចងចាំ របស់អ្នកជាពិសេសបង្កើនភាពឆ្លាតវៃនិងបង្ការបញ្ហា ផ្លូវចិត្ត បានទៀតផង ។ រត់រាល់ថ្ងៃខណៈពេលដែលការរត់រាល់ថ្ងៃមានអត្ថប្រយោជន៍ ចំពោះសុខភាពច្រើនវាក៏អាចជំរុញដល់ការចងចាំ និងការសិក្សាបាន ។ ដូច្នេះចូរកំណត់គោលដៅមួយដោយ ធ្វើយ៉ាងណារត់ឲ្យបាន៣០នាទីជា រៀងរាល់ថ្ងៃដើម្បីជំរុញដល់អត្ថប្រយោជន៍ផ្លូវចិត្ត ។ ក្រៅពីនេះអ្នកក៏អាចយកបទចម្រៀងដែល ចូលចិត្តស្តាប់បណ្តើរដើម្បីបង្កើនអារម្មណ៍នៃការរត់ផង...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Antony នឹងត្រៀមខ្លួនដើម្បីធ្វើការចរចា ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ជុំវិញបញ្ហាអនាគតរបស់ខ្លួន ខណៈដែលជាក់ស្តែងកីឡាករ គឺមិនចង់ចាកចេញពី Real Betisនោះទេ។ បច្ចុប្បន្នកំពុងលេងខ្ចីជើងឲ្យ Real Betis នៅអេស្បាញកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ កំពុងមានទំរង់លេងឡើងខ្លាំងមែនទេ ហើយទទួលបានការពេញចិត្តពេញថ្លើម ពីសំណាក់គ្រូបង្វឹកនិងអ្នកគាំទ្រក្លឹបយ៉ាងខ្លាំង។ គួរឲ្យដឹងដែរថាកុងត្រារបស់Antony...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករBruno Fernandesប្រធានក្រុមបិសាចក្រហម Man UTD ត្រូវបានលើកទឹកចិត្តដោយអតីតកីឡាករ Joe Cole ដើម្បីចាកចេញពីក្លឹបនេះប្រសិនបើ គាត់ចង់ឈ្នះពានរង្វាន់នានាដូចគេដូចឯងដែរ។ Joe Cole និយាយថាប្រធានក្រុមរូបនេះមានលទ្ធភាពល្អ អាចលេងជាមួយនឹងក្លឹបផ្សេងបាន ប៉ុន្តែគាត់នៅទីនេះហាក់ដូចជាស្អិតជាមួយនឹង ស្ថានភាពដ៏អាក្រក់មួយទោះបីជាបានខិតខំយ៉ាងណាក្តី។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានជួយស៊ុតបញ្ចូលទី ក្នុងការប្រកួតចុងក្រោយមួយរបស់ក្រុមយកឈ្នះ Leicester City...
អាមេរិក៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា វាមានរយៈពេលប្រហែល ៦ ខែសម្រាប់ iPhone 17 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple នឹងត្រូវចេញផ្សាយជាផ្លូវការ ខណៈ Apple កំពុងធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះកាមេរ៉ានៅលើស្មាតហ្វូនបន្ទាប់របស់ខ្លួន។ បើយោងតាមរូបភាពលេចធ្លាយចុងក្រោយនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកំពុងធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង ទៅលើកញ្ចក់កាមេរ៉ានៅខាងក្រោយ ប៉ុន្តែពាក្យចចាមអារ៉ាមអំពី iPhone 17 មានទំហំក្រាស់ និងលឿន។ ការបែកធ្លាយរូបថតដែលបង្ហោះនៅលើបណ្តាញសង្គម...
ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក (JCI Toul Kork) នឹងរៀបចំកម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing” លើកទី៥ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើងនៅក្នុងវត្តនិគ្រោធវ័ន...