ជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជា ខេត្តព្រះវិហារ៖ នាថ្ងៃទី ២៧ មិថុនា ២០២៥ក្រុមហ៊ុន Smart បានបង្ហាញការប្តេជ្ញា និងការគាំទ្រដល់ប្រជាជនកម្ពុជានៅក្នុងគ្រាលំបាក ដោយបានផ្តល់នូវស្បៀងអាហារ ចំនួន ៣.០០០ កញ្ចប់ ដើម្បីចែកជូនទៅកាន់ប្រជាជនដែលត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព នៅវត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ។ ការចែកជូននេះផងដែរ បានប្រព្រឹត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាជននៅសហគមន៍ដែលត្រូវបានជម្លៀសចេញពីតំបន់ព្រំដែន។ កញ្ចប់ស្បៀងអាហារដែលប្រគល់ជូនដល់បងប្អូនប្រជាជនរួមមាន...
ភ្នំពេញ៖ នៅថ្ងៃទីចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនមីគោកអ៉ីនដូមី (Indomie Cambodia) បានបន្តបំពេញបេសកកម្មសង្គមរបស់ខ្លួន ដោយឧបត្ថម្ភ មីចំនួនសរុប ១០០ កេស ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ សម្រាប់ផ្គត់ផ្គង់កងទ័ពកម្ពុជាតាមព្រំដែន ដែលកំពុងបំពេញបេសកកម្មដ៏សំខាន់នៃការពារប្រទេសជាតិតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។ ក្នុងពេលប្រគល់ឧបភោគបរិភោគនេះ បានធ្វើឡើងដោយមានការចូលរួមពីសំណាក់ លោក ស៊ិន ចន្ថា តំណាងអោយ...
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៥នេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ ដ៏សំខាន់មួយនៅ រាជធានីភ្នំពេញ ដែលមានឈ្មោះថា វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្ម ប្រចាំឆ្នាំ២០២៥ – (2025 Business Dialogue, Matching and Business Expo) ដែលមានឈ្មោះហៅកាត់ថា 2025 BDME។...
ភ្នំពេញ៖ ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើការសម្ដែងនូវការអរគុណដល់អតិថិជនសម្រាប់ការអត់ធ្មត់ ការជឿទុកចិត្ត និងបន្តការគាំទ្រ កំឡុងពេលដែលក្រុមហ៊ុនបានផ្លាស់ប្ដូរនូវបណ្ដាញអ៉ីនធឺណិតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យមានការរអាក់រអួលនៃប្រព័ន្ធអ៉ីនធឺណិត។ កំឡុងពេលនៃការផ្លាស់ប្តូរនេះ ក្រុមហ៊ុនស្មាត បានធ្វើការបង្កើតនូវតំណរភ្ជាប់ថ្មី សម្រាប់ការផ្លាស់ប្តូរនូវបណ្តាញអ៉ីនធឺណិតដែលមានទំហំធំ ទៅកាន់ច្រកអន្តរជាតិដ៏មានសុវត្ថិភាព រួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងហុងកុង។ សកម្មភាពទាំងអស់នេះ ត្រូវបានធ្វើឡើងស្របទៅតាមយុទ្ធសាស្ត្រនៃការផ្លាស់ប្តូរខ្សែកាបអុបទិកនិងការបញ្ជូនអ៉ីនធឺណិត...
ភ្នំពេញ៖ ក្រុមហ៊ុន GANZBERG លើកនេះគឺលេងឈុតធំសាហាវហ្ម៎ង ដោយអញ្ជើញកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មិនមែនម្នាក់ មិនមែនពីរនាក់ គឺមកក្រុមទាំងមូលតែម្ដងដើម្បីសម្ដែងនៅខ្មែរ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្ស GANZBERG SUPER IDOL-I AM THE BEST នៅកោះពេជ្រ ថ្ងៃទី5 ខែកក្កដា 2025...
១. ដំណើររបស់អ្នកក្នុងវិស័យប្រដាល់ Lethwei គឺពិតជាពិសេស។ តើអ្នកអាចចែករំលែកថាតើអ្វីដែលទាក់ចិត្តអ្នកដំបូងទៅកាន់ក្បាច់គុនបុរាណរបស់ភូមា និងវិធីដែលវាផ្សាភ្ជាប់ជាមួយអ្នកជាបុគ្គល?ខ្ញុំតែងតែជាចៀមខ្មៅ។ ខ្ញុំតែងតែទាក់ចិត្តជាមួយអ្វីដែលខុសប្លែក និងមិនមែនសាមញ្ញៗ ហើយប្រដាល់ Lethwei គឺពិតជាមិនមែនប្រភេទកីឡាធម្មតាៗនោះទេ។ វាជាកីឡាដែលនៅសេសសល់ចុងក្រោយមួយដែលអនុញ្ញាតឱ្យវាយបុកក្បាល។ ប៉ុន្តែវាមិនមែនគ្រាន់តែជាការវាយបុកក្បាល ឬវាយដៃទទេប៉ុណ្ណោះទេដែលទាក់ចិត្តខ្ញុំ។ វាជាវប្បធម៌ និងទស្សនវិជ្ជាដែលពុំមានការកាត់សេចក្តី តែជាការផ្តួលឱ្យសន្លប់ដើម្បីឈ្នះ។ វប្បធម៌របស់ប្រទេសភូមាពិតជាគួរឱ្យចាប់អារម្មណ៍ ហើយប្រជាជនស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ។ ខ្ញុំមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនក៏ព្រោះតែពួកគេរួសរាយនិងចិត្តល្អ ប៉ុន្តែចង់បានអ្វីដែលពិតប្រាកដនិងបរិសុទ្ធ។ ខ្ញុំក៏តែងតែមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនភូមា។...
ដើម្បីឆ្លើយតបទៅនឹងការរំខាន ក្នុងតំបន់ដែលប៉ះពាល់ដល់ខ្សែខ្សែកាបអុបទិកអន្តរជាតិ ជាច្រើនខ្សែឆ្លងកាត់តំបន់ព្រំដែនប្រទេសថៃ ក្រុមហ៊ុន Metfone បានអនុវត្តវិធានការបច្ចេកទេសចាំបាច់ភ្លាមៗ ដើម្បីធានាបាននូវប្រតិបត្តិការគ្មានការរំខាន នៃបណ្តាញទូរគមនាគមន៍ទូទាំងប្រទេសរបស់ខ្លួន។ ទោះបីជាមានផលប៉ះពាល់មួយផ្នែកដោយបញ្ហាខ្សែកាបក៏ដោយ មិត្តហ្វូនបញ្ជាក់ថា សេវាទូរគមនាគមន៍ទាំងអស់នៅតែមានស្ថេរភាព ដោយសារហេដ្ឋារចនាសម្ព័ន្ធបម្រុងទុក ដ៏រឹងមាំដែលត្រូវបានវិនិយោគជាយុទ្ធសាស្រ្តជាមុន។ ជាពិសេស មិត្តហ្វូនបានបើកដំណើរការផ្លូវបញ្ជូន ទិន្នន័យជំនួសតាមរយៈព្រំដែនវៀតណាម និងឡាវ ជាមួយនឹងសមត្ថភាពបម្រុងទុកសរុបរហូតដល់ 1.1 Tbps រួមបញ្ចូលទាំងកម្រិតបញ្ជូនដែលបានបម្រុងទុកដើម្បីគាំទ្រដល់តម្រូវការបន្ទាន់របស់ប្រតិបត្តិករផ្សេងទៀត។ ជាលទ្ធផល...
ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន និងក្រសួងអប់រំ យុវជន និងកីឡា (MoEYS) នៃប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់ប្រព័ន្ធគ្រប់គ្រង ព័ត៌មានសាលារៀន (SIS) និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារយៈពេលប្រាំឆ្នាំ (2025-2030) ដែលជាដំណាក់កាលថ្មីមួយ ក្នុងការផ្លាស់ប្តូរវិស័យអប់រំឌីជីថល ក្នុងប្រទេស។ យោងតាមក្រុមហ៊ុនមិត្តហ្វូន បន្ទាប់ពីការអនុវត្តរយៈពេល ប្រាំឆ្នាំ SIS...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមបាល់ជាតិជម្រើសជាតិវៀតណាម បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ក្រោមស្នាជើងក្រុមបាល់ជាតិជម្រើសជាតិម៉ាឡេស៊ី ដោយចាញ់ ក្នុងលទ្ធផលមិនគួរឲ្យជឿ ០-៤ នៅវគ្គជម្រុះនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ Asian Cup ឆ្នាំ ២០២៧ នៅទីក្រុងគូឡាឡាំពួ។ ការប្រកួតនៅកីឡដ្ឋានជាតិ Bukit Jalil បានឃើញក្រុមម្ចាស់ផ្ទះសម្រុកតាំងពីដើមដល់ចប់។ ថ្វីត្បិតតែតង់ទី...
ប្រេស៊ីល៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាម៉ូដែលនាង Bruna Biancardi ដែលជាមិត្តស្រីមានផ្ទៃពោះរបស់កីឡាករបាល់ទាត់ឆ្នើមប្រេស៊ីល លោក Neymar បានបង្ហើយឲ្យដឹងក្នុងអំឡុងពេល Q&A ជាមួយអ្នកគាំទ្រថា អ្នកទាំង ២ នាក់បានរៀបការជាមួយរួចហើយនៅលើក្រដាសមួយសន្លឹក។ សម្រាប់បណ្តាញសង្គម Instagram ជាមួយអ្នកតាមដានជិត ១៤ លាននាក់របស់នាងកាលពីថ្ងៃទី ៧...