ថ្វីបើបញ្ហាក្លៀកមានក្លិនស្អុយ ហើយខ្មៅស្រអាប់មិនមាន គ្រោះថ្នាក់ដល់សុភាពក៏ដោយ ប៉ុន្តែវាជាក្តីអាម៉ាសមួយ ជាពិសេសមនុស្សស្រីតែម្តង។ ដូច្នេះ ដើម្បីកម្ចាត់បញ្ហានេះ អ្នកពុំចាំបាច់ខំដើររកថ្នាំឯណាឆ្ងាយនោះទេ គ្រាន់តែអនុវត្តតាមវិធីបែបបុរាណ ៣យ៉ាងនេះ ក៏អាចសម្រេចដូចបំណងដែរ។ ១.ប្រើប្រាស់ក្រូចឆ្មារក្រោយពេលងូទឹករួច សូមប្រើក្រូចឆ្មារស្រស់ៗមួយចំណិត មកត្រដុសនៅក្នុងក្លៀក ហើយរងចាំ ១៥នាទី ទើបលាងសម្អាតចេញ។ អនុវត្តទៀងទាត់មួយថ្ងៃម្តង មិនយូរទេអ្នកនឹងឃើញពីប្រសិទ្ធភាព។ ២.ស្លឹកជីអង្កាមយកស្លឹកជីអង្កាម ១០មីលីក្រាម ទៅលាងទឹកឲ្យស្អាត...
ថ្លើម ជាសរីរាង្គមួយដ៏មាន សារៈសំខាន់បំផុតនៃរាងកាយ ព្រោះវាអាចជួយសំយោគ សារធាតុសំខាន់ៗជាច្រើន និងលុបបំបាត់សារធាតុ ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ ហេតុនេះ ដើម្បីឲ្យថ្លើមមានសុខភាពល្អ អ្នកគួរតែទទួលទានរបបអាហារ ដូចខាងក្រោមឲ្យបានញឹកញាប់៖ ក្រូចថ្លុងវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងក្រូចថ្លុង អាចបង្កើនដំណើរការនៃការសម្អាតថ្លើម តាមបែបធម្មជាតិ។ ទឹកក្រូចថ្លុងមួយកែវ អាចជួយបង្កើនការផលិតអង់ស៊ីម ដែលមានសមត្ថភាពបន្សាប ជាតិពុលចេញពីថ្លើម លុបបំបាត់សារធាតុបង្កជំងឺមហារីក...
ដើម្បីជៀសវាង ការគេងមិនលក់ អ្នកមិនគួរញ៉ាំអាហារនៅ ពេលយប់ៗពេកនោះទេ ព្រោះប្រព័ន្ធរំលាយអាហារនៅធ្វើការរហូត ដែលជាហេតុរំខានដល់ដំណេក។ មជ្ឈមណ្ឌល់គ្រប់គ្រង និងការពារជំងឺ (CDC) បានបង្ហាញថា ការគេងមិនលក់បានក្លាយទៅជា រឿងធម្មតាក្នុងចំណោមប្រជាជនអាមេរិក ៤១លានក់។ ដូច្នេះ ក្រៅពីជៀសវាងញ៉ាំអាហារយប់ៗពេក នៅមានអាហារមួយចំនួន អ្នកមិនគួរទទួលទាន នៅពេលល្ងាចនោះឡើយ ដើម្បីរក្សាសុខភាព និងជៀសផុតពីការគេងមិនគ្រប់គ្រាន់។ ការ៉េមកម្រិតនៃជាតិស្ករ ខ្លាញ់...
មនុស្សគ្រប់រូបអាចក្លាយទៅជា ជនរងគ្រោះដោយសារតែ បញ្ហាគេងមិនលក់ នៅដំណាក់កាលណាមួយនៃជីវិត។ ក្នុងមួយឆ្នាំៗ មានមនុស្សប្រហែលជា ៦០លាននាក់នៅទូទាំងពិភពលោក ដែលមានបញ្ហាគេងមិនលក់ ហើយនៅពេលពួកគេភ្ញាក់ឡើង តែងមានអារម្មណ៍អស់កម្លាំង និងមិនសប្បាយចិត្ត។ ការគេងមិនបានគ្រប់គ្រាន់រយ:ពេលយូរ អាចនាំឲ្យមានផលវិបាក ដល់សុខភាពជាច្រើន ដែលយើងមិនអាចដឹងមុនបានឡើយ។ គំរាមកំហែងដល់ជីវិតបើយោងតាមការស្រាវជ្រាវថ្មី មួយបានបង្ហាញថា ៩០ភាគរយ នៃអ្នកដែលគេងមិនលក់ មានបញ្ហាសុខភាពដូចជា៖ ជំងឺទឹកនោមផ្អែម ចង្វាក់បេះដូងលោតខុសធម្មតា...
សណ្តែកដី គឺជាមើមរុក្ខជាតិមួយប្រភេទ ដែលមានភាពពេញនិយមខ្លាំងបំផុត ពីសំណាក់មនុស្សភាគច្រើន ហើយវាត្រូវបានគេប្រើបន្ថែម នៅក្នុងអាហារផ្សេងៗ រួមទាំងនំមួយចំនួនផងដែរ។ ប៉ុន្តែបើយោងតាមអ្នកជំនាញ ផ្នែកឱសថនៅប៉ែកបូព៌ាបានបង្ហាញថា សណ្តែកដីត្រូវបានប្រើធ្វើជា ឱសថព្យាបាលជំងឺជាច្រើនមុខ ហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សំខាន់ៗមួយចំនួន ដែលបានមកពីការទទួលទាន សណ្តែកដីជាប្រចាំ៖ កាត់បន្ថយបញ្ហាបាត់បង់ការចង់ចាំកម្រិតខ្ពស់នៃសារធាតុ niacin នៅក្នុងសណ្តែកដី អាចកែលម្អរកោសិកាដែលត្រូវបំផ្លាញ ខណ:ដែលវាអាចជួយប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺវង្វេង និងការយល់ដឹងដែល...
តែបៃតង គឺជាភេសជ្ជ:ដ៏ល្អបំផុត សម្រាប់សុខភាព ព្រោះវាអាចជួយសម្រកទម្ងន់ បណ្តេញជាតិពុលចេញពីរាងកាយ កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ ក្នុងសរសៃឈាម និងទប់ស្តាក់ជំងឺមហារីកផងដែរ។ លើសពីនេះសារធាតុ ប្រឆាំងអុកស៊ីតកម្ម ដូចជា flavonoids និង polyphenols អាចបង្កើនប្រព័ន្ធភាពស៊ាំ ក៏ដូចជាប្រឆាំងនឹងជំងឺផ្តាសាយ យ៉ាងមានប្រសិទ្ធភាព។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះ ក៏ល្អសម្រាប់ស្បែក និងសក់របស់អ្នកផងដែរ។ ក៏ប៉ុន្តែ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនោះ...
ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រេងអូលីវ និងក្រូចឆ្មារ បានក្លាយទៅជាឱសថធម្មជាតិ ដែលត្រូវបានគេនិយមប្រើប្រាស់ខ្លាំងបំផុត ក្នុងការថែរក្សាសម្រស់ និងសុខភាព។ ជាពិសេស ការប្រើប្រាស់ប្រេងអូលីវ ក្នុងការកែច្នៃអាហារ មិនមានផលប៉ះពាល់ដល់សុខភាព ហើយធ្វើឲ្យអាហារមានជីវជាតិខ្ពស់។ ប្រសិនបើអ្នកបញ្ចូល ជាមួយទឹកក្រូចឆ្មារ វានឹងក្លាយទៅជាឱសថ សម្រាប់ថែរក្សាសម្រស់ និងការពារជំងឺមួយចំនួន។ ប្រឆាំងនឹងការទល់លាមកឱសថនេះ គឺជាជម្រើសដ៏ល្អបំផុត សម្រាប់អាហារពេលព្រឹក ព្រោះវាអាចជួយបង្ការជំងឺទល់លាមក និងជំងឺរំលាយអាហារ។...
នៅពេលដែលរាងកាយអស់កម្លាំង ឬឈឺ អ្នកគួរតែព្យាយាមទទួលទានអាហារ និងទឹកឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីជួយឲ្យរាងកាយ ឆាប់ជាសះស្បើយឡើងវិញ។ ក៏ប៉ុន្តែមានអាហារមួយចំនួន អ្នកមិនគួរទទួលទាននៅពេល កំពុងមានជំងឺនោះឡើយ ជាពិសេសអ្នកដែលមានជំងឺផ្តាសាយ ក្អក ឈឺបំពង់ក ឬមានបញ្ហាក្រពះ…. ព្រោះវាអាចបណ្តោលឲ្យជំងឺ កាន់តែមានសភាពធ្ងន់ធ្ងរលើសដើម។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកគួរតែ ជៀសវាងនៅពេលមានជំងឺ៖ កាហ្វេអ្នកមិនគួរផឹកកាហ្វេ នៅពេលមានជំងឺណាមួយនោះទេ ជាពិសេសអ្នកដែលមានបញ្ហាក្រពះ។...
បើយោងតាមអ្នកវិទ្យាសាស្ត្រនៅប៉ែកបូព៌ា បានរកឃើញថា ម្ទេសប្លោក មានផ្ទុកវីតាមីន C ច្រើនជាងផ្លែប៉េងបោះ រហូតដល់ ៥ ទៅ ៧ដង ហើយវាស្ថិតនៅក្នុងត្រកូលបន្លែ ពណ៌បៃតងដែលមានវីតាមីន C ខ្ពស់ជាងគេបង្អស់។ ក្រៅពីវីតាមីន C ម្ទេសប្លោក សម្បូរទៅដោយបរិមាណ ជាតិទឹកប្រហែលជា ៩៣,៩ភាគរយ កាបូនអ៊ីដ្រាតប្រហែលជា ៣,៨ភាគរយ។...
ជារឿយៗ សំបកដំឡូងបារាំង ត្រូវបានគេបោះបង់ចោល បន្ទាប់ពីចម្អិន ហើយជួនកាលគេចិតវាចេញមុន ពេលកែច្នៃធ្វើជាអាហារផ្សេងៗ។ ទោះជាយ៉ាងណា ការពិតដែលគ្រប់គ្នាមិនធ្លាប់ដឹងនោះ គឺសំបកដំឡូងបារាំង ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាព។ អ្នកឯកទេស បានណែនាំថា អ្នកគួរតែញ៉ាំដំឡូងបារាំង ទាំងសំបក ព្រោះវាអាចផ្តល់នូវ អត្ថប្រយោជន៍ច្រើនយ៉ាង។ គ្រប់គ្រងសម្ពាធឈាមដំឡូងបារាំង សម្បូរទៅដោយប៉ូតាស្យូម ដែលជាសមាសធាតុ ជួយគ្រប់គ្រងសម្ពាធឈាម។ នៅពេលដែលអ្នកដំណើរការ...