បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ចំនួននៃអ្នកបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសតួកគី បានកើនឡើង ទៅដល់ ៧៧នាក់ ហើយ កាលពីថ្ងៃអង្គារម្សិលមិញ ខណៈដែលក្រុមជួយសង្រ្គោះ នៅតែបន្តការងារស្វែង រកអ្នកដែលបាត់បង់ ជីវិតនៅឡើយ។ យោងតាមការបញ្ជាក់ ដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រោះអាសន្ន របស់ប្រទេសតួកគី AFAD...
The Goal នៅថ្ងៃបានចេញផ្សាយថា កីឡាករ ខ្សែប្រយុទ្ធ Harry Kane ទីបំផុត គឺបានវិលត្រឡប់មកធ្វើការ ចូលរួមហ្វឹកហាត់វិញហើយ ជាមួយនឹងក្លឹបមាន់ខ្នាយមាស Spurs ជាមួយនឹងគ្រូបង្វឹកថ្មី ជាលើកដំបូង គឺលោក Nuno បន្ទាប់ពីព័ត៌មានចចាមអារ៉ាម នៅតែបានបន្តរវាងក្រុម Man City ជាមួយនឹងកីឡាកររូបនេះ ។...
អង់គ្លេស ៖ អ្នកគណិតវិទូបានពន្យល់ថា ហេតុអ្វីបានជាអ្នកគួរលាងដៃ របស់អ្នកយ៉ាងតិច ២០ វិនាទី ដោយសារតែគំរូ គណិតវិទ្យា បង្ហាញពីរបៀប ដែលមេរោគ និងបាក់តេរីអាចនៅតែមាននៅតាមផ្នូវទោះបីមានការដុសសម្អាតខ្លាំង ក៏ដោយនេះបើយោងតាមការចេញ ផ្សាយពីគេហ ទំព័រឌៀលីម៉ែល ។ គណិតវិទូ Paul Hammondនៃ South Cambridgeshire បានបង្កើតគំរូមួយដើម្បីស្វែងយល់ពីរបៀប...
ទីក្រុង LOS ANGELES ៖ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ដែលប្រើឡាស៊ែរទំហំ នៃទីលានបាល់ទាត់ចំនួន ៣ បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានបង្កើត ថាមពលដ៏ច្រើនពីការលាយបញ្ចូលគ្នា ដែលអាចផ្តល់ក្តីសង្ឃឹម សម្រាប់ការអភិវឌ្ឍប្រភព ថាមពលស្អាតថ្មី យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមអ្នកជំនាញបានផ្តោត លើធ្នឹមឡាស៊ែរជិត ២០០ របស់ពួកគេនៅលើកន្លែងតូចមួយ ដើម្បីបង្កើតថាមពលដ៏ធំពោលគឺ...
អាមេរិក ៖ យោងតាមអ្នកវិទ្យាសាស្ត្រ ដែលសិក្សាពីចលនា នៅក្នុងប្រព័ន្ធរង្វង់ របស់ភពសៅរ៍ បានរកឃើញថា ភពសៅរ៍មានស្នូលឧស្ម័នធំជាង និងកំណត់បានតិចជាងអ្វី ដែលបានសន្មត់ ពីមុន បន្ទាប់ពីរង្វង់របស់ភពសៅរ៍ បង្ហាញពីបេះដូងមិនច្បាស់ឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ទិន្នន័យប្រមូលបាន ដោយយានអវកាស Cassini របស់អង្គការណាសា ត្រូវបានក្រុមតារាវិទូ ប្រើដើម្បីបង្ហាញថា...
អាមេរិក ៖ ក្រុមហ៊ុន Blue Origin ជាក្រុមហ៊ុនអវកាស របស់ Jeff Bezos បានដាក់ពាក្យប្តឹង អង្គការណាសា ដោយអះអាងថា កិច្ចសន្យាចុះចត ព្រះច័ន្ទតម្លៃ ២,៩ ពាន់លានដុល្លារ ត្រូវបានផ្តល់ ដោយអយុត្តិធម៌ ដល់គូប្រជែង SpaceX របស់ Elon...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកគោរព តាមបទប្បញ្ញត្តិនៃប្រទេសចិន-អាមេរិកទាំង៣។ សេចក្តីថ្លែងការណ៍ រួមផ្តាច់ទំនាក់ទំនងយោធា ជាមួយតៃវ៉ាន់ និងបញ្ឈប់ការលក់អាវុធ ទៅឲ្យកោះនេះ ។ នៅលើពិភពលោកមានប្រទេសចិន តែមួយគត់ហើយតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីចិន ដែលមិនអាចកាត់ផ្តាច់បាន នេះបើតាមអ្នកនាំពាក្យលោកស្រី ហួ ឈុនយីង នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃកាលពីថ្ងៃអង្គារ ដែលជាខួបលើកទី៣៩ នៃការចេញសេចក្តីថ្លែងការណ៍ថ្ងៃទី១៧...
សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យ ដឹងកាលពីថ្ងៃចន្ទថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ចំនួន៤៣៤នាក់គិតក្នុង រយៈពេល២៤ ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់៥៦៩.៤៩២នាក់ ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបានកើនឡើងដល់២០.៣៧៨.៥៧០នាក់ បន្ទាប់ពីមានអ្នកឆ្លងថ្មីចំនួន១៤.៤៧១នាក់ ត្រូវបានរកឃើញ ។ប្រេស៊ីល បច្ចុប្បន្ននេះឈរលំដាប់លេខ២លើពិភពលោក ដែលអ្នកស្លាប់ច្រើនបំផុត...
ក្រុម Manchester City នៅតែបន្ដការផ្ដោតទៅលើការចង់បានខ្សែប្រយុទ្ធ Harry Kane ម្នាក់ប៉ុណ្ណោះ មិនមានចិត្តចង់បាន Cristiano Ronaldo នោះទេ។ ប្រភពនៅអង់គ្លេសបានចុះផ្សាយថាភ្នាក់ងារទីផ្សាររបស់ Cristiano Ronaldo បានផ្ដល់សំណើរទៅក្លឹប Manchester City ដែលពួកគេអាចយកកីឡាករព័រទុយហ្គាល់នេះបានត្រឹមតម្លៃខ្លួនផ្ដាច់កុងត្រា២៥លានផោនប៉ុណ្ណោះ។ តែយ៉ាងណា ក្រុមរបស់លោក Pep នៅតែបន្ដការផ្ដោតអារម្មណ៍លើខ្សែប្រយុទ្ធ...
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន T-Mobile បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេត ការលេចធ្លាយទិន្នន័យ របស់ខ្លួនបន្ទាប់ពីមាននរណាម្នាក់ ចូលទៅវេទិកាអនឡាញ ផ្តល់ជូន ដើម្បីលក់ព័ត៌មានផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ទូរស័ព្ទដៃ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុនបានបន្តថា ខ្លួនបានបញ្ជាក់ថា មានការចូលដំណើរការ ដោយគ្មានការអនុញ្ញាតចំពោះទិន្នន័យ T-Mobile មួយចំនួន ប៉ុន្តែនៅតែកំពុងកំណត់...