សិល្បៈ និង កម្សាន្ត

លោក V របស់ BTS ទទួលបានអ្នក តាមដាន ៣0 លាននាក់ នៅលើ Instagram រយៈពេល ២៨ ថ្ងៃ

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpopបាននិយាយថា តារាចម្រៀងប្រុស ដ៏ល្បីល្បាញលោក V ជាសមាជិកក្រុមតារាចម្រៀង ប្រុសកូរ៉េ BTS ទទួលបានអ្នក តាមដាន ៣0 លាននាក់នៅលើ Instagram ក្នុងរយៈពេលតិច ជាងមួយខែបំបែកកំណត់ត្រា ពិភពលោក ។

កាលថ្ងៃទី ២ ខែមករា គណនី Instagram របស់សមាជិក BTS ទទួលបានអ្នកតាមដានជាង ៣0 លាននាក់ បើយើងត្រឡប់មកវិញ នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២0២១ សមាជិក BTS ទាំង ៧នាក់បានបង្កើតគណនី Instagram ផ្ទាល់ខ្លួនរបស់ពួកគេ ដែលធ្វើឲ្យអ្នកគាំទ្រ ជាច្រើនទូទាំងពិភពលោក រីករាយ។ គណនីរបស់ V គឺជាគណនីដំបូង ដែលទទួលបានអ្នកតាមដាន ៣0 លាននាក់ ។

កាលពីមុនលោក V បានបំបែកកំណត់ត្រាពិភពលោក ហ្គីណេស “V broke 2 Guinness World Records” ចំនួន៣ក្នុងរយៈពេលតិចជាង 5 ម៉ោងនៃការបើកគណនី របស់លោកនៅលើបណ្តាញ ផ្សព្វផ្សាយសង្គមយក្ស Instagram ៕ដោយ៖លី ភីលីព

Most Popular

To Top