សិល្បៈ និង កម្សាន្ត

Hyomin សមាជិកក្រុម T-ara និងកីឡាករបាល់ទាត់ Hwang Ui Jo កំពុងមានទំនាក់ទំនងស្នេហានឹងគ្នា

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បាននិយាយថា តារាចម្រៀងម្នាក់ដែលជាសមាជិកក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូ T-ara នាង Hyomin និងកីឡាករបាល់ទាត់ Hwang Ui Jo សព្វថ្ងៃនេះកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាយ៉ាងផ្អែមល្អែមលើសពីការរំពឹងទុក។


យោងតាមរបាយការណ៍ផ្តាច់មុខដោយ Sports Chosun ថា សមាជិកក្រុម T-ara និង Hwang Ui Jo បច្ចុប្បន្នកំពុងទាក់ទងគ្នា ហើយគេបានរាយការណ៍ថា អ្នកទាំង២ទើបតែចាប់ផ្តើមទាក់ទងគ្នាកាលពីខែវិច្ឆិកាកន្លងទៅពីរាប់អានគ្នាជាមិត្តនឹងគ្នា។


កីឡាករបាល់ទាត់ Hwang Ui Jo នៅប្រទេសបារាំង គូស្នេហ៍មួយគូនេះកំពុងមានទំនាក់ទំនងស្នេហាពីចម្ងាយ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេអាចចំណាយពេលខ្លះជាមួយគ្នាកាលពីខែមុន ដោយធ្វើដំណើរទៅប្រទេសស្វីសជាមួយគ្នា៕

ដោយ៖លី ភីលីព

Most Popular

To Top