The Goal នៅថ្ងៃនេះ បានសរសេរថា ក្លឹបយក្ស អេស្បាញ Barcelona នៅតែកំពុងពិចារណា ក្នុងការបើកទ្វារចរចា ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ Robert Lewandowski នៅឡើយ។ ទោះបីជាកីឡាកររូបនេះ កំពុងមានព័ត៌មានអំពីការផ្ទេរ ទៅចូលរួមក្លឹបមួយចំនួនៅអារ៉ាប់ និងក៏ដូចជានៅអាមេរិកក្តីប៉ុន្តែ Barcelona នឹងឲ្យការសម្រេចចិត្តណា មួយធ្វើឡើងស្រួលៗនោះទេ។ គួរឲ្យដឹងដែរថាកុងត្រា...
ប្រកួតពានរង្វាន់ FA Cup កាលពីយប់មិញក្នុងជុំទី៣រវាងក្រុមខ្លាំងលីគកំពូលអង់គ្លេស Liverpool និងក្រុមនៅលីគក្រោមរបស់អង់គ្លេស Barnsley បានបញ្ចប់ទៅក្នុងលទ្ធផលដល់ទៅ៤ទល់នឹង១។ Liverpool រកបាន៤គ្រាប់ដោយ២គ្រាប់នៅតង់ទី១និង២គ្រាប់ទៀតនៅតង់ទី២ខណៈដែល Barnsley តាមវិញបានតែ១គ្រាប់ប៉ុណ្ណោះនៅតង់ទី១នៃការប្រកួតទាំងមូល។ កីឡាករ៤រូបផ្សេងទៀតដែលជាអ្នកស៊ុតបញ្ចូលទីឲ្យ Liverpool មានដូចជា Szoboszlai, Frimpong, Wirtz និង Ekitike៕ ប្រែសម្រួល៖ស៊ុនលី
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs បានធ្វើការចចារបានមុនកីឡាករគោលដៅដ៏ធំរបស់ Aston Villa ជាយូរមកហើយនោះបានមុនជាមួយនឹងតម្លៃខ្លួនប្រមាណជា៣៥លានផោន។ កីឡាករ Conor Gallagher ដែលបច្ចុប្បន្នកំពុងបង្ហាញវត្តមានលេងឲ្យក្លឹប AT Madrid នោះត្រូវបានគេជឿជាក់ថាបានព្រមព្រៀងជាពាក្យសំដីរួចមកហើយជាមួយនឹង Spurs ដើម្បីអាចធ្វើការផ្ទេរជាផ្លូវការនៅពេលខាងមុខ។ រំលឹកដែរថាកីឡាករសញ្ជាតិអង់គ្លេស Gallagher រូបនេះបានសម្រេចចិត្តកាលពីឆ្នាំ២០២៤ដោយភ្ញាក់ផ្អើលចូលរួមជាមួយនឹង AT...
អាមេរិក ៖ នេះបើយោងតាមការប្រកាស របស់នាយកទីភ្នាក់ងារ អវកាសអាមេរិក NASA លោក Jared Isaacman បានមានប្រសាសន៍ថា បេសកកម្ម SpaceX Crew-11 ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) នឹងត្រូវកាត់បន្ថយ ហើយអវកាសយានិកនឹងវិល ត្រឡប់មកផែនដីវិញ មុនកាលកំណត់ ដោយសារអវកាសយានិកម្នាក់ ក្នុងចំណោមពួកគេ មានបញ្ហាសុខភាព...
ហុងកុង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅហុងកុងកំពុងស្វែង រកបុរសម្នាក់ដែលបានលួចនាឡិកា Rolex តម្លៃ ៦៥០,០០០ ដុល្លារហុងកុង (៨៣,៣៨០ ដុល្លារអាមេរិក) ពីហាងប្រណីតមួយកន្លែង ក្នុងសង្កាត់ផ្សារទំនើប Tsim Sha Tsui នៃទីក្រុង។ នេះបើយោងតាមការចុះផ្សាយរបស់ South...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិក លំដាប់ពិភពលោក លោក Bill Gates បានបញ្ចប់ការផ្ទេរប្រាក់ដ៏សំខាន់ចំនួន ៧,៨៨ ពាន់លានដុល្លារ ទៅកាន់មូលនិធិឯកជន របស់អតីតភរិយារបស់លោក គឺលោកស្រី Melinda Gates ជាការដោះស្រាយការលែងលះដ៏ធំបំផុត មួយដែលមិនធ្លាប់មាន ។...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា លោក Elon Musk បានចោទប្រកាន់រដ្ឋាភិបាល ចក្រភពអង់គ្លេស ពីបទបង្ក្រាបសេរីភាព នៃការបញ្ចេញមតិ បន្ទាប់ពីមន្ត្រីបានគំរាមកំហែងហាមឃាត់កម្មវិធី Grok ជា AI chatbot របស់វេទិកា X របស់លោក ជុំវិញរបាយការណ៍ថា វាបង្កើតរូបភាព deepfake...
អាមេរិក៖លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Nvidia បាននិយាយថា គំនិត នៃការផ្តាច់ខ្លួនចេញពីប្រទេសចិន របស់អាមេរិក គឺជាចំណុចខ្វះខាត ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច និងបច្ចេកវិទ្យាដែលចងភ្ជាប់ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោននៅតែមានជម្រៅជាងការយល់ឃើញ យ៉ាងទូលំទូលាយ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ ការលើកឡើងនេះ នៅពេលប្រទេស ដែលមានសេដ្ឋកិច្ចធំ...
ភ្នំពេញ ៖ ផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា សូមជូនដំណឹង ដល់មន្ទីរ រាជធានី ខេត្ត សមាគម ក្លិប កីឡាករ កីឡាការិនី និងអ្នកស្រឡាញ់វិស័យកីឡាកាយវប្បកម្មនិងលំហាត់ប្រាណទាំងអស់ឲ្យបានជ្រាបថា សហព័ន្ធកីឡាកាយវប្បកម្ម(សកលក) ប្រកាសបើកវគ្គបណ្តុះបណ្តាល “គ្រូបង្វឹកកីឡាកាយ វប្បកម្មនិងលំហាត់ប្រាណ ថ្នាក់មូលដ្ឋាន ជំនាន់ទី៤ ឆ្នាំ ២០២៦...
ឥណ្ឌូនេស៊ី៖យោងតាមការចេញ ផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីបានរារាំងកម្មវិធី Grok AI របស់មហាសេដ្ឋីបច្ចេកវិទ្យាយក្ស អាមេរិកលោក Elon Musk ជុំវិញការព្រួយបារម្ភកាន់តែខ្លាំងឡើងថា chatbot នេះជួយសម្រួលដល់ការបង្កើត ខ្លឹមសារអាសអាភាស deepfake ចំពេលកម្មវិធិនេះ មានការរិះគន់ កាន់តែខ្លាំងឡើង ។ ចលនារបស់ក្រសួង ទំនាក់ទំនង និងកិច្ចការឌីជីថល...