The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានត្រៀមខ្លួនរួចហើយក្នុងការ ចំណាយលុយ៥០លានផោន ដើម្បីទិញខ្សែការពារ Ferdi Kadioglu ម្នាក់ទៀត មករួមក្លឹបឲ្យបានក្នុងរដូវក្តៅនេះ។ កីឡាកររូបនេះមានតម្លៃខ្លួន៥០លានផោន កំពុងលេងឲ្យក្លឹប Brighton បានក្លាយទៅជាកីឡាករគោលដៅថ្មីរបស់ក្លឹប Man UTD ក្រោយពេលដែលទើបតែបានព្រមព្រៀង ក្នុងការទិញយកកីឡាករ Carlos...
ព័រទុយហ្គាល់ ៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ភរិយារបស់កំពូលកីឡាករ បាល់ទាត់ពិភពលោកជនជាតិព័រទុយហ្គាល់ លោក Cristiano Ronaldo គឺអ្នកនាង Georgina Rodriguez មាននាឡិកាប្រណីតៗជាច្រើនម៉ាកល្បីៗដូចជា Rolex, Patek Philippe និង Richard Mille ដែលខ្លះមានតម្លៃរាប់រយរាប់ពាន់ដុល្លារ។...
ទីក្រុង Buenos Aires ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករអត្តពលកម្មYomif Kejelcha របស់ប្រទេសអេត្យូពី បានទទួលបានកំណត់ត្រាពិភពលោកក្នុងការរត់ពាក់កណ្តាលម៉ារ៉ាតុងវិញ ដោយរត់បានចំណាយពេលអស់ ៥៦ នាទី និង ៥១ វិនាទីនៅទីក្រុង Buenos Aires ៥ខែ បន្ទាប់ពីចាញ់កំណត់ត្រានេះ...
បរទេស៖ អង្គការអន្តរជាតិ បានធ្វើការវាយតម្លៃដោយសុទិដ្ឋិនិយមលើដំណើរការសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដោយបានបង្ហាញពីសន្ទុះកំណើន ដ៏រឹងមាំរបស់វៀតណាម ដោយផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានគេរំពឹងថានឹងកើនឡើង ១១% នៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើង ៨,៤% ធៀបនឹងឆ្នាំមុន នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៦ ដែលលើសពីការព្យាករណ៍ពីមុន...
ចិន៖នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលវិទ្យាស្ថានបុរាណវិទ្យាបានផ្ញើទៅកាន់ Global Times កាលពីថ្ងៃចន្ទថា ទីបញ្ចុះសពអភិជន ជាន់ខ្ពស់បំផុតពីចុងរាជវង្ស Xia ឆ្នាំ ២០៧០ មុនគ.ស.- ឆ្នាំ ១៦០០ មុនគ.ស. ត្រូវបានរកឃើញនៅកន្លែង Zhongcun ខេត្ត Shanxi ភាគខាងជើងប្រទេសចិន ដោយពង្រីកការស្រាវជ្រាវលើអរិយធម៌ Xia និង...
ទីក្រុងសេអ៊ូល ៖ តុលាការទីក្រុងសេអ៊ូលបានកាត់ទោសជនជាតិចិនម្នាក់ឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំពីបទដឹកនាំក្រុមលួចចូលប្រព័ន្ធអ៊ីនធើណេត (Hacker) បានលួចយកប្រាក់ជាង ៣៨ ពាន់លានវ៉ុន (២៧.៣ លានដុល្លារអាមេរិក) ពីជនជាតិកូរ៉េខាងត្បូងដែលមានទ្រព្យសម្បត្តិច្រើន រួមទាំងតារាចម្រៀងលោក Jungkook សមាជិកក្រុមចម្រៀងប្រុស BTS ផងដែរ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ទីភ្នាក់ងារសារព័ត៌មាន...
ខេត្តព្រះវិហារ ៖ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ...
ខេត្តព្រះវិហារ ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា វិស័យអប់រំកាយ និងកីឡាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រសុខភាព និង សុខុមាលភាពរបស់សិស្ស ខណៈសកម្មភាពរាង កាយដែលសមស្រប និងមានសុវត្ថិភាព អាចជួយឲ្យសិស្សរក្សាសុខភាព កាយសម្បទា ស្មារតីសហការ និងភាពធន់ក្នុងការប្រឈមនឹងស្ថានភាពលំបាក ជាពិសេសសាលារងផលប៉ះពាល់ ឬមានការខ្វះខាតទីលាន...
កណ្តាល ៖ លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និងគ្រូបង្វឹកជម្រើសជាតិ កីឡាយូដូបានប្រាប់ តាមអនឡាញពីម៉ាឡេស៊ីថា ការធ្វើបទបង្ហាញការអភិវឌ្ឍ គ្រូបង្វឹកនៅប្រទេសកម្ពុជា ត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ដៃគូអន្តរជាតិ – យូដូ (Kodokan (ជប៉ុន) និងសហព័ន្ធកីឡាអន្តរជាតិ (IJF)) ស្ថាប័នកីឡាជាតិពាក់ព័ន្ធ...
ភ្នំពេញ ៖ សហព័ន្ធកីឡាចំបាប់កម្ពុជា ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក និងកីឡាករចំនួន ៣ រូបចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯក កម្រិតពិភពលោក ឆ្នាំ២០២៦ លើកទី៦ “The 6th World Nomad Games 2026 ” ដែលមានរយៈពេល ១២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១...