ព័រទុយហ្គាល់ ៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ភរិយារបស់កំពូលកីឡាករ បាល់ទាត់ពិភពលោកជនជាតិព័រទុយហ្គាល់ លោក Cristiano Ronaldo គឺអ្នកនាង Georgina Rodriguez មាននាឡិកាប្រណីតៗជាច្រើនម៉ាកល្បីៗដូចជា Rolex, Patek Philippe និង Richard Mille ដែលខ្លះមានតម្លៃរាប់រយរាប់ពាន់ដុល្លារ។
កីឡាករបាល់ទាត់ឆ្នើមព័រទុយហ្គាល់រូបនេះ មានភាពល្បីល្បាញ ដោយសារការប្រមូលរថយន្តទំនើបៗរបស់គាត់ អ្នកនាងបានបង្កើតការប្រមូលនាឡិកាលំដាប់ខ្ពស់គួរឲ្យចាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ អ្នកនាង។ អ្នកនាង Rodriguez ត្រូវបានគេថតរូបពាក់នាឡិកា Rolex មានមុខនាឡិកា Ombre ពណ៌ក្រហមភ្លឺច្បាស់ ស៊ុមពេជ្រ និងប្រអប់ទំហំ ៣១ មីលីម៉ែត្រ។ ម៉ូដែលនេះមានតម្លៃក្នុងបញ្ជីអាមេរិកចំនួន ៥៦,៦០០ ដុល្លារអាមេរិក។
នាឡិកា Rolex Day-Date 36 របស់អ្នកនាង មានតម្លៃប្រហែល ១៥០,០០០ ដុល្លារ មានមុខនាឡិកាក្រាលដោយពេជ្រ ជាមួយនឹងត្បូងកណ្តៀងចំនួន ១០ គ្រាប់ពណ៌ឥន្ទធនូ ដែលបង្កើតភាពផ្ទុយគ្នាយ៉ាងគួរឲ្យចាប់អារម្មណ៍ប្រឆាំងនឹងតួនាឡិកាមាសរបស់វា។ នាឡិកាដ៏លេចធ្លោមួយទៀតគឺ Richard Mille RM 07-01 មានតម្លៃប្រហែល៣៥០, ០០០ ដុល្លារ។ នាឡិកានេះរួមបញ្ចូលគ្នានូវមាសពណ៌ផ្កាឈូក កាបូន TPT និងពេជ្រ ជាមួយនឹងចលនាគ្រោងឆ្អឹង អាចមើលឃើញតាមរយៈផ្ទៃនាឡិកា។
នាឡិកា Rolex GMT-Master II “Ice” ដែលជាចំណុចលេចធ្លោមួយទៀតនៃការប្រមូលផ្ដុំរបស់អ្នកនាង Rodriguez ត្រូវបានដាក់លក់ ឆ្នាំ ២០០៧ ចំនួនមានកំណត់។ ផលិតឡើងទាំងស្រុងពីមាសស 18K និងតុបតែងដោយពេជ្រជាង 30 ការ៉ាត់នៅលើផ្ទៃនាឡិកា និងប្រអប់របស់វា វាគឺជានាឡិកា Rolex មួយក្នុងចំណោមនាឡិកា Rolex ថ្លៃបំផុតមិនធ្លាប់មានពីមុនមក ដែលមានតម្លៃក្នុងបញ្ជីប្រហែល ៥៨៥,០០០ ដុល្លារ។
អ្នកនាង Rodriguez ក៏មាននាឡិកា Rolex Cosmograph Daytona មួយគ្រឿងដែលផលិតឡើងទាំងស្រុងពីមាសលឿង 18K និងត្រូវបានសម្គាល់ដោយមុខនាឡិកាពណ៌បៃតងភ្លឺរបស់វា។ នាឡិកាទំហំ ៤០ មីលីម៉ែត្រនេះដំណើរការដោយម៉ាស៊ីន Calibre 4130 chronograph ស្វ័យប្រវត្តិ និងផ្តល់ថាមពលបម្រុងប្រហែល ៧២ ម៉ោង។ ម៉ូដែលនេះមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមអ្នកប្រមូល មានតម្លៃប្រហែល ៧៥,២៥០ ដុល្លារ៕
