អាវថ្មីលេខ៧ របស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្លឹប Manchester Untied លក់បានលុយសរុបជាង ២៦០លានដុល្លារ ទៅហើយ គិតចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១មក ដែលជាថ្ងៃកីឡាករនេះ ត្រលប់មកក្លឹបអង់គ្លេសនេះវិញ ។ បើយោងតាមការចុះផ្សាយ របស់ Givemesport នៅក្នុងថ្ងៃនេះ។ បើតាមការស្រាវជ្រាវរបស់ Lovethesales.com...
អាប់ឌីស អាបាបា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទ្វីបអាហ្វ្រិក បានកើនឡើងដល់.៩៩០.៣៣៧នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រ ។ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ ប្រចាំទ្វីបអាហ្វ្រិក ហៅកាត់ថា (Africa CDC) ។ មជ្ឈមណ្ឌល ដែលជាទីភ្នាក់ងារថែទាំសុខភាព ពិសេសរបស់សហព័ន្ធអាហ្វ្រិក...
កាណាដា ៖ ការស្រាវជ្រាវបានបង្ហាញថា ការជក់បារី និងកញ្ឆាអាចបង្កើនហានិភ័យ ជំងឺគាំងបេះដូង ទ្វេដង ចំពោះមនុស្សពេញវ័យ និងមនុស្ស ដែលមានអាយុក្រោម ៤៥ ឆ្នាំនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកស្រាវជ្រាវជនជាតិកាណាដា បានពិនិត្យមើលប្រវត្តិ នៃការគាំងបេះដូងចំពោះមនុស្សពេញវ័យជាង ៣៣.០០០ នាក់ដែលមានអាយុពី ១៨ ដល់ ៤៤...
បរទេស ៖ ប្រទេសរុស្ស៊ី នៅចុងឆ្នាំនេះ នឹងបញ្ជូនបន្ថែមនូវរថក្រោះថ្មីចំនួន៣០គ្រឿង ឲ្យដល់មូលដ្ឋានយោធារបស់ខ្លួនមួយ នៅក្នុងប្រទេស តាជីហ្គីស្ថាន ដែលមានព្រំដែន ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត រុស្ស៊ី Interfax ។ ទីក្រុងមូស្គូ នាពេលថ្មីៗ នេះ បានប្រារព្ធធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសតាជីហ្គីស្ថាន និងបានពង្រីកចំនួន ឧបករណ៍...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាទីបំផុតអតីតប្រធានាធិបតី អាហ្គានីស្ថាន លោក Ashraf Ghani ដែលបានរត់គេចខ្លួន មុនពេលបន្តិចដែលតាលីបង់ បានចូលមកកាន់កាប់ រដ្ឋធានី កាប៊ុលនោះ គឺបានចេញមុខជាលើកដំបូង ហើយដើម្បីសុំទោស ដល់ពលរដ្ឋអាហ្គានីស្ថាន ទាំងអស់គ្នា ។ បច្ចុប្បន្នរូប លោកកំពុងវត្តមាន...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស មកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក អឺរ៉ុប និងកន្លែងផ្សេងទៀតកាលពីថ្ងៃពុធ បានព្រមព្រៀង ធ្វើការរួមគ្នាក្នុងការដោះស្រាយស្ថានការណ៍ នៅអាហ្វហ្កានីស្ថាន ខណៈភាគីទាំង៣ ស្វែងរកការធានាការចាកចេញ ប្រកបដោយសុវត្ថិភាព សម្រាប់អ្នកដែលភៀសខ្លួន ចេញពីប្រទេស ដែលគ្រប់គ្រងដោយក្រុមតាលីបង់ ។ ដោយមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងថា ភាពមិនច្បាស់លាស់...
ប៉េកាំង ៖ ប្រទេសចិន បានសម្រេចចិត្ត ផ្តល់ជាបន្ទាន់នូវទឹកប្រាក់ ចំនួន ២០០ លានយ័ន (៣០,៩៦ លានដុល្លារ) នូវគ្រាប់ធញ្ញជាតិការផ្គត់ផ្គង់រដូវរងា ថ្នាំបង្ការ និងថ្នាំដល់អាហ្វហ្គានីស្ថាន តាមតម្រូវការ របស់ប្រជាជនអាហ្វហ្គានីស្ថាន។ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានធ្វើសេចក្តីប្រកាសនេះ នៅថ្ងៃពុធនៅពេលចូលរួមកិច្ចប្រជុំ លើកដំបូងនៃរដ្ឋមន្រ្តីការបរទេស...
អាមេរិក ៖ ក្រុមអ្នកស្រាវជ្រាវ បានបញ្ចប់ការងារផែនទីតាមអ៊ីនធើណេត ដ៏សម្បូរបែប និងទូលំទូលាយអំពីផ្កាថ្ម នៅលើពិភពលោកដោយប្រើរូបភាព ផ្កាយរណបជាង ២ លានសន្លឹកពីទូទាំងពិភពលោក នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ការដាក់ឈ្មោះតាមអតីតស្ថាបនិក Microsoft លោក Paul Allen, The Allen Coral Atlas...
ស្កុតឡែន ៖ អ្នកជំនាញ បាននិយាយថា គ្រាប់បាល់ថ្មប៉ូឡូញ ដ៏អាថ៌កំបាំងចំនួន ២គ្រាប់ដែលត្រូវបានគេ រកឃើញមានអាយុកាល ប្រហែល ៥.៥០០ ឆ្នាំមុនស្ថិតក្នុងផ្នូរមួយ នៅSanday លើកោះ Orkney របស់ប្រទេសស្កុតឡែន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ របកគំហើញដ៏កម្រទាំងនេះ ត្រូវបានរកឃើញនៅចុងភាគខាងត្បូង នៃឧបទ្វីប Tresness...
អាមេរិក ៖ យោងតាមអង្គការណាសា បានឲ្យដឹងថា កែវយឺតអវកាស James Webb ជំនាន់ក្រោយរបស់ខ្លួន ដែលត្រូវបានគេរំពឹងទុកយ៉ាងខ្លាំង នឹងបាញ់បង្ហោះ លើរ៉ុក្កែត ទីភ្នាក់ងារអវកាសអឺរ៉ុប Ariane 5 នៅថ្ងៃទី ១៨ ខែធ្នូខាងមុខនេះ ដោយនាំមនុស្សជាតិ ទៅមួយជំហាន ដើម្បីដោះសោអាថ៌កំបាំង ដ៏អស្ចារ្យបំផុត របស់ចក្រវាល...