ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃពុធ បានប្រកាសពីការ បង្កើនកញ្ចប់ថវិកា ៧,២ភាគរយ នៅក្នុងថវិកាការពារជាតិឆ្នាំ២០២៥ របស់ខ្លួន ដែលការចំណាយលើវិស័យការពារជាតិ ដែលបានគ្រោងទុក របស់ប្រទេសនឹងមានចំនួន ១.៧៨៤៦៦៥ ពាន់ពាន់លានយន់ (ប្រហែល ២៤៩ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ នេះបើយោងតាមសេចក្តី ព្រាងរបាយការណ៍ថវិកា ដែលបានដាក់ជូនសភាជាតិ ដើម្បីធ្វើការសម្រេចចិត្ត ។ នៅក្នុងនោះដែរប្រទេសចិន...
ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសអំពីការវិនិយោគ ដ៏ធំបំផុតរបស់ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC) ក្នុងទំហំទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រ ផលិតឈីបចំនួន ៥ នៅសហរដ្ឋអាមេរិក។ ការវិនិយោគនេះត្រូវបានប្រកាស នៅក្នុងពេលជួបប្រជុំ ជាមួយនាយកប្រតិបត្តិ TSMC លោក...
អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Scmp បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានបញ្ចេញ iPad Air ថ្មីរួមជាមួយនឹងក្តារចុច ដែលបានរចនាឡើងវិញ និងថេប្លេតកម្រិតទាបបានអាប់ដេត ដោយបង្កើនឧបករណ៍ដែលជួយលើកស្ទួយ ការលក់ថ្ងៃឈប់សម្រាក បើទោះបីជា iPhone ធ្លាក់ចុះក៏ដោយ។ ម៉ូដែល iPad Air...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Nuno Tavares បានបង្ហាញទំរង់លេងយ៉ាង អស្ចារ្យក្នុងកុងត្រាខ្ចីជើងជាមួយនឹងក្លឹប Lazio ប៉ុន្តែនឹងអាចទិញដាច់ ដោយក្លឹបអ៊ីតាលីនេះ ត្រឹមតែតម្លៃ៥លានអឺរ៉ូប៉ុណ្ណោះ។ តាមរយៈទំរង់លេងរបស់កីឡាករ បច្ចុប្បន្នតម្លៃខ្លួនរបស់ Tavares អាចមានទៅដល់៦៥លានអឺរ៉ូនេះមានន័យថា Arsenal នឹងត្រូវខាតបង់ប្រាក់រហូតទៅដល់ ៦០លានអឺរ៉ូយ៉ាងងាយស្រួល។ គួរឲ្យដឹងដែរថាកុងត្រាខ្ចី ជើងបាននិយាយថា...
ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិកបាននិយាយថា ការរីកចំរើនខាងផ្នែក ថែរក្សាសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត បានធ្វើឲ្យអត្រា នៃការប្រឈមមុខ និងកើតជំងឺវង្វេងសម្រាប់ មនុស្សចាស់ទូទាំងពិភពលោក មានការថយចុះជាលំដាប់។ លោកវេជ្ជបណ្ឌិត Kenneth Langa នៃមហាវិទ្យាល័យ ខាងផ្នែកវិទ្យាពេទ្យ និងមជ្ឈមណ្ឌលគ្រប់គ្រងគ្លីនិចស្រាវជ្រា VA ព្រមទាំងលោក វេជ្ជបណ្ឌិត Eric B ដែលជានាយក...
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បច្ចុប្បន្នម្តាយជនជាតិអាមេរិក ភាគច្រើនមិន សូវធ្វើកិច្ចការផ្ទះដូចជាម្តាយ ដែលស្ថិតនៅក្នុងសតវត្សរ៍មុនៗឡើយ ដោយពួកគេភាគច្រើនចូលចិត្ត ចំនាយពេលអង្គុយមើលទូរទស្សន៍ ។ លោក Edward Archer នៃមហាវិទ្យាល័យ Arnold ផ្នែកសុខភាពសាធារណនៃរដ្ឋខារ៉ូលីណាខាងត្បូងបាននិយាយថា ស្រ្តីបានចំនាយពេល ២៥ភាគរយច្រើន ជាងពេលធ្វើកិច្ចការផ្ទះ ដើម្បីអង្គុយលេងនៅមុខកុំព្យូទ័រ និង មើលទូរទស្ស ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ...
ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសថៃ បានប្រកាសផែនការពង្រឹងសមត្ថភាព អាកាសចរណ៍របស់ខ្លួន ដោយការវិនិយោគ ចំនួនទឹកប្រាក់ ៣.៦ ពាន់លានបាត ស្មើនឹង ១០៦ លានដុល្លារអាមេរិក លើបច្ចេកវិទ្យាទំនើប ក្នុងគោលបំណងដាក់ប្រទេសនេះ ជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់នៅឆ្នាំ ២០៣៧ ។ វិទ្យុអាកាសចរណ៍ថៃ...
ចិន ៖ នេះបើយោង តាមឯកសារប្តូរ ប្រាក់នៅថ្ងៃពុធបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Baidu គ្រោងនឹងចេញមូលបត្រ បំណុលដែលកំណត់ ដោយប្រាក់យន់ នៅលើទីផ្សារក្រៅប្រទេសដើម្បីសងបំណុលដែលមានស្រាប់ និងផ្តល់មូលនិធិដល់គោលបំណងសាជីវកម្មទូទៅ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ Scmp ។ នេះបើតាមក្រុមហ៊ុន ដែលមានមូលដ្ឋាន នៅទីក្រុងប៉េកាំងបាននិយាយថា ទំហំពិតប្រាកដនៃអត្រាការប្រាក់ និងកាលកំណត់ នៃការផ្តល់ជូននឹងត្រូវបានកំណត់...
ស្នាមជ្រីវជ្រួញ នៅលើផ្ទៃមុខរបស់ស្ត្រី ប្រហែលជាអាចប៉ាន់ ស្មានថាតើ ស្ត្រីម្នាក់នោះអាចរងគ្រោះ ពីដំណើរបាក់ឆ្អឹងយ៉ាងដូម្តេច។ យោងទៅតាមការសិក្សាស្រាវជ្រាវ នៅសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទនេះ ។ យោងទៅតាមសំដីរបស់អ្នកសិក្សាស្រាវជ្រាវនៅមហាវិទ្យាល័យយ៉ាលី បានឲ្យដឹងថា បញ្ហានេះអាចកើត មានឡើងដោយសារ កំរិតនៃជាតិប្រូតេអ៊ីននៅក្នុងស្បែក និងឆ្អឹង ត្រូវបានជាប់ទាក់ទងគ្នា ដូច្នេះហើយ មុខ និងក របស់ស្រ្តី ដែលមានស្នាមជ្រីវជ្រួញខ្លាំងពេក...
រដ្ឋកាលីហ្វញ៉ាៈ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិក និង អឺរ៉ុបបាននិយាយថា សារធាតុកាបូនដែលត្រូវបានកប់នៅក្នុងដីមិនបានស្ថិតនៅមួយកន្លែងនោះទេ ផ្ទុយទៅវិញវាបានបង្កើតជាការសាយភាយសារធាតុ កាបូន ទៅក្នុងបរិយាកាសវិញ ដែលនេះជាភស្តុតាងមួយ ដើម្បីឲ្យអ្នកវិទ្យាសាស្រ្ត បានយល់អំពីការប្រែប្រួលអាកាសធាតុរបស់ភពផែនដី រវាងអតីតកាល និង អនាគតកាល។ ក្រុមអ្នកស្រាវជ្រាវដែលមានរួមទាំង លោក Johan Six ដែលអញ្ជើញ មកពីមហាវិទ្យាល័យ Davis រដ្ឋកាលីហ្វ័រញ៉ា...