យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករអង់គ្លេស Kobbie Mainoo កំពុងព្យាយាមក្នុងការស្វែងរកទ្រនំថ្មីសង្ឃឹមអាចចាកចេញពី Man UTD នៅក្នុងខែមករាខាងមុខនេះ។ កីឡាករវ័យ២០ឆ្នាំរូបនេះរំពឹងទុកថានឹងអាចធ្វើការផ្ទេរចេញពីទឹកដី Old Trafford ដើម្បីស្វែងរកក្លឹបថ្មីបន្តទំរង់លេងនិងបន្តក្តីសង្ឃឹមលេងនៅជម្រើសជាតិអង់គ្លេសព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦។ គួរឲ្យដឹងដែរថាជីវិតរបស់គាត់នៅជាមួយនឹង Man UTD នៅរដូវកាលហាក់ដូចជាបានធ្លាក់ចុះខ្លាំងជាពិសេសក្រោមការដឹកនាំរបស់លោក Ruben Amorim កីឡាករខ្សែបម្រើរូបនេះគឺមិនស្ថិតនៅក្នុងផែនការឈុត១១នាក់ដំបូងរបស់ក្រុមនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងការណែនាំ ការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា” រៀបចំដោយនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត នៅខេត្តព្រៃវែង។ ក្នុងឱកាសនេះក៏មានការអញ្ជើញជាកិតិ្តយសពីសំណាក់លោក...
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដ៏ប្រពៃ និងពោរពេញដោយអត្ថន័យនេះ ខ្ញុំសូមជូនពរ សូមឲ្យជួបតែសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែង។ សូមឲ្យបុណ្យភ្ជុំបិណ្ឌនាំមកនូវបុណ្យកុសលផលបុណ្យដ៏ឧត្តុង្គឧត្តម និងភាពជោគជ័យក្នុងជីវិត។ ជាពិសេស សូមឲ្យអ្នកបន្តភារកិច្ចវិជ្ជាជីវៈសារព័ត៌មាន ដោយនាំយកព័ត៌មានពិត និងមានតម្លៃជូនសង្គមជាមួយភាពជឿជាក់ និងស្មារតីទទួលខុសត្រូវ។ សូមអបអរសាទរបុណ្យភ្ជុំបិណ្ឌជាមួយក្តីរីករាយ និងជាមួយក្រុមគ្រួសារ! ដោយក្តីរាប់អាន ដោយ៖ សយ ឫទ្ធី
បរទេស៖ បុរសអាយុ ៥០ ឆ្នាំម្នាក់ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បានស្លាប់តែប៉ុន្មានម៉ោងបន្ទាប់ពីការវះកាត់ “ពង្រីកលិង្គ” ដែលមានតម្លៃជាង ១៣.៣០០ ដុល្លារ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលីសបានឃាត់ខ្លួនគ្រូពេទ្យវះកាត់ ដែលពីមុនត្រូវបានកាត់ទោសពីបទមនុស្សឃាតនៅក្នុងករណីវះកាត់មួយផ្សេងទៀត។ បុរសនោះបានទៅពិនិត្យនៅគ្លីនិកកែសម្ផស្សមួយនៅផ្លូវ...
ភ្នំពេញ៖លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា “NOCC” នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញបានចូលរួមពិធីបិទវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា សម្រាប់អគ្គលេខាធិការ ឬមន្ត្រីបច្ចេកទេសសហព័ន្ធកីឡាជាតិនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ក្នុងឱកាសពិធីបិទខាងលើនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាករ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា“NOCC” លោក តែម ម៉ឺន...
ភ្នំពេញ៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញអតិថិជន និងសមាជិកទាំងអស់អបអរពិធីបុណ្យសែនព្រះខែ ដែលជាពេលវេលាជួបជុំដ៏មានសុភមង្គល និងភាពសប្បាយរីករាយចាប់ពីថ្ងៃទី៦ ខែកញ្ញា ដោយមានតុបតែងលម្អដ៏ប្រណីតជាមួយចង្កៀងគោម រូបតុក្កតាទន្សាយ និងរូបផ្កាឈូកយ៉ាងស្រស់ស្អាត។ លើសពីនេះ ពួកគេក៏អាចរីករាយជាមួយការផ្តល់ជូនជាច្រើនផងដែរដូចជា នំសែនព្រះខែរសជាតិបែបខ្មែរ អាហារឈុតសុភមង្គល កញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព ការសម្តែងសិល្បៈ និងកម្មវិធីកម្សាន្តដ៏សម្បូរបែប។ សម្រាប់អ្នកដែលចង់ស្វែងរកនំសែនព្រះខែ ណាហ្គាវើលដ៍មានផ្តល់ជូនរសជាតិបែបខ្មែរ ២ យ៉ាង គឺស្នូលស្លឹកតើយដ៏ក្រអូបឈ្ងុយលាយជាមួយដូងដែលនាំចូលពីខេត្តកំពត...
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាតំណាងឲ្យបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ស៊ឹម ប្រិម ប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តកំពង់ឆ្នាំង និងលោក ម៉ូវ តឿ អនុប្រធានមន្ទីរ ខេត្តកំពង់ឆ្នាំងបានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសជំនាញកឡាកាយសម្ព័ន្ធអាអរូបិកកម្រិត១...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកនេសាទនៅភាគខាងត្បូងប្រទេសវៀតណាមបានប្រទះឃើញកោះដ៏ចម្លែកមួយក្នុងនោះមានថង់ចំនួន ៤ និងវ៉ាលីមួយផ្ទុកដោយកញ្ឆាស្ងួត ៨១ គីឡូក្រាមបានរសាត់ផ្ទៃសមុទ្រ នៅជិតទីក្រុងហូជីមិញចម្ងាយ ១៥ គីឡូម៉ែត្រពីច្រាំង។ លោក Vo Ngoc Sang អាយុ ៣៨ ឆ្នាំបានប្រទះឃើញវ៉ាលីសអណ្តែតស្ថិតនៅឃុំ Binh Chau...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple គ្រោងនឹងលក់ស្រោមទូរសព្ទ iPhone 17 ខ្សែដៃរាងវែងដែលមានតម្លៃ ៦០ ដុល្លារ ខណៈស្រោមទូរសព្ទនេះ តម្រូវឲ្យអ្នកប្រើប្រាស់ទិញស្រោមដាច់ដោយឡែកផ្សេងទៀត។ ស្រោមទូរស័ព្ទ iPhone នេះមានតម្លៃ ១.៦ លានដុង (៦០ ដុល្លារ)...
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក វ៉ា វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ជី ថ្ម អនុប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជាតំណាងឲ្យលោក លីសៀងហុង ប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជា បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប៊ូលីងកម្រិតមូលដ្ឋាន ស្ថិតនៅមជ្ឈមណ្ឌលប៊ូលីង ប្រ៉ូប៊ូល ស្ព័រ...