ទីក្រុងហ្សឺណែវ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា FIFA បានកាត់បន្ថយតម្លៃសំបុត្រ World Cup មួយចំនួនសម្រាប់អ្នកគាំទ្រដ៏ស្មោះត្រង់បំផុតរបស់ក្រុមនានា បន្ទាប់ពីមានប្រតិកម្មពីអ្នកគាំទ្រទូទាំងពិភពលោក ហើយក្រុមខ្លះមានតម្លៃត្រឹម ៦០ ដុល្លារសម្រាប់វគ្គផ្តាច់ព្រ័ត្រ ជំនួសឲ្យការត្រូវបានស្នើសុំឲ្យបង់ប្រាក់ ៤.១៨៥ ដុល្លារ។ នេះជាការបញ្ចុះដ៏កម្រមួយដោយស្ថាប័នបាល់ទាត់ និងប្រធានរបស់ខ្លួន លោក Gianni Infantino...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រាក់បំណាច់ឆ្នាំចំនួន ៧៤.៦ លានដុល្លាររបស់នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ឆ្នាំ ២០២៤ មានន័យថា លោករកបានច្រើនជាងក្នុងរយៈពេល ៧ ម៉ោងជាងកម្មករអាមេរិកជាមធ្យម ដែលរកបាន ៦២,0៨៨ដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាម Fortune...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃចន្ទ មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិកលោក Elon Musk បានក្លាយជាមនុស្សដំបូងគេដែលធ្លាប់មានទ្រព្យសម្បត្តិ ៦០០ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីមានរបាយការណ៍ថា ក្រុមហ៊ុន SpaceX របស់លោកទំនងជានឹងចេញលក់ជាសាធារណៈក្នុងតម្លៃ ៨០០ ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters កាលពីសប្តាហ៍មុនបានចេញផ្សាយថា លោក...
អាហ្វ្រិកខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានថ្កោលទោសការលើកឡើងរបស់មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិកលោក Elon Musk បន្ទាប់ពីលោកអះអាងថា ទីក្រុង Pretoria ឥឡូវនេះអនុវត្តច្បាប់រើសអើងជាតិសាសន៍ច្រើនជាងក្រោមរបបអាផាថេត តាមការដកស្រង់ទិន្នន័យពីវិទ្យាស្ថានទំនាក់ទំនងពូជសាសន៍ (IRR)។ ការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលសំដៅទៅលើស្ថាប័នស្រាវជ្រាវ លោក Musk បានអះអាងថា ច្បាប់ក្រោយរបបអាផាថេតផ្តោតលើជនជាតិអាហ្វ្រិកខាងត្បូងស្បែកសដោយអយុត្តិធម៌ ហើយគួរតែត្រូវបានលុបចោល។ លោក Musk បាននិយាយថា អាហ្វ្រិកខាងត្បូង...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមទទួលបានប្រាក់រង្វាន់យ៉ាងច្រើនពីសហព័ន្ធបាល់ទាត់វៀតណាម (VFF) បន្ទាប់ពីទទួលបានកៅអីវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតមេដាយមាសនៅការប្រកួតកីឡា SEA Games លើកទី ៣៣។ ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមបានទទួលជ័យជម្នះ ៥-០ លើឥណ្ឌូនេស៊ីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យនៅ Chonburi ប្រទេសថៃ VFF បានប្រកាសប្រាក់រង្វាន់ចំនួន ៥០០ លានដុង (១៩,០០០...
ភ្នំពេញ៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអញ្ជើញអ្នកធ្វើដំណើរពីប្រទេសកម្ពុជាដើម្បីផ្តល់រង្វាន់លើកទឹកចិត្តខ្លួនឯង ជាមួយនឹងដំណើរកម្សាន្តទៅកាន់ប្រទេសវៀតណាម និងក្រៅប្រទេស ដោយផ្តល់ជូនសំបុត្រយន្តហោះរាប់លានសំបុត្រដែលមានការបញ្ចុះតម្លៃរហូតដល់ ១០០% សម្រាប់រយៈពេលបីថ្ងៃតែប៉ុណ្ណោះ។ កក់សំបុត្រឥឡូវនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃសំបុត្រសម្រាប់ធ្វើដំណើរនៅទូទាំងបណ្តាញហោះហើរទាំងការធ្វើដំណើរក្នុងស្រុក និងអន្តរជាតិដែលកំពុងពង្រីករបស់ Vietjet ដោយប្រែក្លាយផែនការធ្វើដំណើរឆ្នាំ ២០២៦ ទៅជាដំណើរកម្សាន្តដ៏មានតម្លៃ។ ជាមួយនឹងជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍រវាងសៀមរាប និងហាណូយ...
ភ្នំពេញ៖ បរិច្ចាគឈាម សង្គ្រោះជីវិត!នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំមន្រ្តី គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន ២១៥ នាក់លើ ១២...
ភ្នំពេញ៖ ទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលបន្តវេនពីប្រទេសអារ៉ាប់រួម សម្រាប់សិទ្ធិទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ បាននាំយកមកដល់កម្ពុជាហើយ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ អមជាមួយសមិទ្ធផលមេដាយ ១២គ្រឿង ដែលអត្តពលិកជនពិការកម្ពុជាដណ្តើមបានពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅប្រទេសអារ៉ាប់រួម ពីថ្ងៃទី០៧-១៤ ខែធ្នូ ឆ្នាំ២០២៥។ វត្តមានទទួលទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម...
ទីក្រុង Dubai ៖គិតត្រឹមនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងឌូប៉ៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្រុមកីឡាជនមានពិការភាពកម្ពុជាទទួលបានមេដាយសរុប៨ មេដាយមាស ៣គ្រឿង និងមេដាយប្រាក់ ២ គ្រឿង(អត្តពលកម្ម) និងសំរិទ្ធិ ៣ គ្រឿង (ហែលទឹក២ និងអត្តពលកម្ម ១) និងកំពុងបន្តប្រកួត ដោយមានការរំពឹងថានឹងនៅតែទទួលបានមេដាយបន្ថែមទៀត។ លោក...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ការរត់ដើម្បីមិត្តភាព គុយបា–កម្ពុជាដើម្បីអបអរសាទរ ខួបលើកទី ៦៥ នៃទំនាក់ទំនងការទូត...