The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាភ្នាក់ងាររបស់កីឡាករ Marcus Rashford បានជួបជាមួយនឹងក្រុមការងារបស់ក្លឹបតោខៀវ Chelsea ទាំងគួរឲ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ។ បច្ចុប្បន្នកីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះកំពុងបន្តលេងនៅជាមួយនឹងក្លឹប Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះពីក្លឹប Man UTD នៅឡើយប៉ុន្តែមិនទាន់មានការកំណត់ច្បាស់លាស់អំពីណអនាគតរបស់គាត់នៅឡើយ។ គេមើលឃើញថាកីឡាករ Rashford គឺមិនបិទទ្វានោះឡើយចំពោះការចរចានានាដោយក្នុងនោះសូម្បីតែក្លឹបមាន់ខ្នាយមាស Spurs ក៏បានសាកល្បងព្យាយាមទំនាក់ទំនងជាមួយនឹងគ្នាផងដែរដើម្បីពិនិត្យលទ្ធភាពនៅរដូវក្តៅខាងមុខ៕ ប្រែសម្រួល៖ ស៊ុនលី
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Ibrahima Konate បានបញ្ជាក់ច្បាស់ហើយថាគាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយមួយជុំវិញបញ្ហាអនាគតរបស់គាត់។ បច្ចុប្បន្នក្នុងគ្រាដែលកុងត្រាថ្មីមិនទាន់ច្បាស់លាស់ជាមួយនឹងក្លឹប Liverpool នៅឡើយគេបានដឹងថា Konate គឺកំពុងតែទាក់ទងជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid ផងដែរ។ កីឡាករខ្សែការពារកណ្តាលរូបនេះបានឈានចូលមកដល់ពេលវេលាចុងក្រោយនៃកុងត្រារយៈពេល៥ឆ្នាំរបស់ខ្លួនជាមួយនឹង Liverpool ដោយមិនទាន់មានសញ្ញាណាមួយអំពីការបន្តកុងត្រាថ្មីនៅឡើយ។ គួរឲ្យដឹងដែរថា Konate បានចូលរួមជាមួយនឹងក្លឹប Liverpool...
ភ្នំពេញ៖ ក្រុមបាល់ទាត់ហ្វូតសាល The JEK.FT គ្រង់តំណែងជើងឯក ក្នុងការប្រកួតកីឡាបាល់ទាត់ហ្វូតសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ លើកទី១០ (CamEd Men’s Futsal Tournament 2025) រដូវកាល ២០២៥ បន្ទាប់ពីយកឈ្នះលើក្រុមបាល់ទាត់ហ្វូតសាល Royal D ក្នុងលទ្ធផលបច្ចេកទេស ៥ ទល់នឹង១...
ភ្នំពេញ៖ រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកលី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោក យាន គីសីវុត្ថា ប្រធាន មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងលោក យិត ភីរៈ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នៅលានវាយសីក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ...
ភ្នំពេញ៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជាដណ្តើមបានមេដាយ ២ គ្រឿង គឺមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East...
ភ្នំពេញ៖ ក្រុមបាល់ទាត់ហ្វូតសាល Centurion ដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតកីឡាបាល់ទាត់ហ្វូតសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ លើកទី១០ (CamEd Men’s Futsal Tournament 2025) រដូវកាល ២០២៥ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ Platinum Sport...
ភ្នំពេញ៖ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាប្រកាសបិទការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ ទេពឃុនណា (30th Annual Tep Kunnah Memorial Cup 2025) លើកទី៣០ សប្តាហ៍ទី១ ចាប់ផ្តើមពីថ្ងៃទី១០ ដល់១៥ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដើម្បីរម្លឹកខួបអតីតកីឡាករជើងខ្លាំងរបស់កម្ពុជា...
កំពង់ឆ្នាំង៖ លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយករងដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបើកកម្មវិធីការអភិវឌ្ឍកីឡាអន្តពលកម្ម តាមរយៈការប្រកួតកីឡាអត្តពលកម្មកុមារ និងយុវជន នៅកម្ពុជា នៅខេត្តកំពង់ឆ្នាំង។ លោក ដួង មាសចំរើន បានមានប្រសាសន៍ថា ក្នុងនាមអគ្គនាយកដ្ឋានកីឡា...
កំពង់ឆ្នាំង៖លោក ដួង មាសចំរើន អគ្គនាយករងដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត និងលោកប្រធានមន្ទីរ អប់រំ យវុជន និងកីឡា ព្រមទំាងសមាជិកប្រតិបត្តិសហព័ន្ធ គ្រូបង្វឹក គណៈកម្មការ អាជ្ញាកណ្តាល ចៅក្រម លោកគ្រូ អ្នកគ្រូនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអត្តពលកម្មកម្រិតមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ...
ខេត្តបាត់ដំបង៖លោក គង់ សក្ខិដា អគ្គលេខាធិការរងខេមរសហព័ន្ធតេក្វាន់ដូតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងលោកគ្រូ CHOI YONGSOK តំណាងស្ថាប័ន KUKKIWON និងជាគ្រូឧទ្ទេស បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូWT ថ្នាក់មូលដ្ឋាន ឆ្នាំ២០២៥...