តូក្យូ៖ អ្នកជំនាញត្រូវបានបែងចែកថាតើចក្រភពអង់គ្លេស នឹងបន្តចូលរួមក្នុងកម្មវិធីយន្តហោះចម្បាំងជាមួយជប៉ុន និងអ៊ីតាលី នៅពេលដែលរដ្ឋាភិបាលថ្មី ចាប់ផ្តើមពិនិត្យយ៉ាងទូលំទូលាយលើការចំណាយលើវិស័យការពារជាតិរបស់ខ្លួនឬយ៉ាងណា។ រដ្ឋាភិបាលការងារថ្មីអះអាងថា ខ្លួនបានទទួលមរតកនៃផលលំបាកពីសារពើពន្ធ ហើយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានស្នើថា គម្រោងថ្លៃៗ ដូចជាកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងរួមគ្នាជាមួយជប៉ុន និងអ៊ីតាលី អាចត្រូវបានកែប្រែនៅក្នុងការត្រួតពិនិត្យយុទ្ធសាស្ត្រការពារជាតិ ដែលត្រូវបានដាក់ឱ្យដំណើរការតាមរយៈ ឆមាសទីមួយនៃឆ្នាំក្រោយ។ អ្នកជំនាញការពារជាតិឲ្យដឹងថា អង់គ្លេសត្រូវការយន្តហោះចម្បាំងថ្មី។ អ្នកខ្លះមានសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែងថា អង់គ្លេស នឹងនៅតែស្ថិតក្នុងគម្រោងយន្តហោះចម្បាំង ដែលគេស្គាល់ថាជាកម្មវិធី Global...
ខ្លោងទ្វារទិសខាងត្បូងប្រាសាទតាព្រហ្ម ដែលរលំដួលទាំងស្រុងអស់ជាច្រើនឆ្នាំមកហើយ ចាប់ផ្ដើមបង្ហាញរូបរាងដើមជាបណ្ដើរៗហើយ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា រួមសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ជួសជុលអស់ពេលជាច្រើនខែមក។ ការងារនេះ ចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០២៤ ដោយពង្រឹងគ្រឹះ និងតួខ្លោងទ្វារឡើងវិញ បន្ទាប់ពីអ្នកជំនាញបានចំណាយពេល១ឆ្នាំក្នុងការសិក្សា រុះរើថ្មតាមបច្ចេកទេសអាណាស្ទីលឡូ។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា តាំងពីដើមឆ្នាំ២០២៣ ក្រុមការងារបានសិក្សា រុះរើគំនរថ្មដែលជ្រុះធ្លាក់សន្ធប់មកលើតួខ្លោងទ្វារទាំងមូល និងស្វែងរកថ្មដែលចល័តខុសពីទីតាំងដើមមកផ្គុំសាកល្បងឱ្យត្រូវតាមទីតាំងដើម...
ទឹកធ្លាក់គឺជាទីទេសចរណ៍ធម្មជាតិមួយប្រភេទដ៏មានប្រជាប្រិយភាព។ ទឹកធ្លាក់នីមួយៗមានលក្ខណៈពិសេសខុសៗគ្នា អាស្រ័យលើកម្ពស់ ប្រភេទទឹកធ្លាក់ និងសម្រស់ជាដើម។ កម្ពស់គឺជាកត្តាសំខាន់មួយកំណត់ភាពទាក់ទាញរបស់ទឹកធ្លាក់។ ខាងក្រោម ជាទឹកធ្លាក់ទាំង ១០ដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក៖ ១. ទឹកធ្លាក់ Angel ៖ ជាទឹកធ្លាក់ស្ថិតក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដែលមានកម្ពស់ជាង ៩៧៩ម៉ែត្រ ។២. ទឹកធ្លាក់ Tugela ៖ ជាទឹកធ្លាក់ស្ថិតក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលមានកម្ពស់ជាង...
ថ្មីៗនេះ Jisoo សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួននៅក្នុងកម្មវិធី Tommy Hilfiger ដែលជាកម្មវិធីរបស់ New York Fashion Week Spring/Summer 2025។ នៅទីនេះ តារាកូរ៉េរូបនេះបានទាក់ទាញចំណាប់អារម្មណ៍គ្រប់គ្នាយ៉ាងខ្លាំងជាមួយនឹងរូបរាងដ៏ឡូយ បែបយុវវ័យរបស់នាង ដែលទទួលបានការសរសើរពីអ្នកនិយមលេងអ៊ីនធឺណិត និងអ្នកជំនាញផ្នែកម៉ូដជាច្រើន។ វត្តមានរបស់ Jisoo នៅក្នុងព្រឹត្តិការណ៍នេះ...
ការប្រគំតន្ត្រីទោលរបស់ តារាចម្រៀងដ៏មានប្រជាប្រិយភាព ឱក សុគន្ធកញ្ញា បានអង្រួនបេះដូងអ្នកគាំទ្រ ពិសេសអ្នកដែលបានចូលរួមទាំងអស់យ៉ាងខ្លាំង ក្រោយបង្ហាញនូវទស្សនីយភាព និងការស្រែកច្រៀងដ៏មានថាមពលលើឆាកជិត ៤០បទ។ ការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនូវការបង្ហើរសំនៀងជាបទល្បីៗរបស់ អ្នកនាង ឱក សុគន្ធកញ្ញា និងបន្លឺជាមួយបទភ្លេងប្រគំផ្ទាល់ ជាពេលដែលអ្នកនាងបានភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអ្នកគាំទ្រទាំងអស់ដែលចូលរួមផ្ទាល់ រហូតបង្កើតជាពេលវេលាដែលគ្រប់គ្នារំភើបគ្មានថ្ងៃភ្លេចបានឡើយ។ ជាក់ស្ដែងការបញ្ចប់ការប្រគំតន្ត្រីទោល ឬ Solo Concert ដោយរលូនពេញដោយក្ដីស្រឡាញ់ ក៏ចាត់ទុកថាជាជំហានជោគជ័យមួយទៀតសម្រាប់អាជីពសិល្បៈរបស់តារាម្នាក់ៗដែរ។...
កម្មវិធីកញ្ញាឯកលំដាប់អន្តរជាតិដែលរក្សាភាពល្បីល្បាញជិត ៤០ឆ្នាំ គឺ WORLD MISS UNIVERSITY បានធ្វើឲ្យមហាជន ជាពិសេសអ្នកសេ្នហាវិស័យបវរកញ្ញាភ្ញាក់ផ្អើល ក្រោយកម្មវិធីនេះប្រកាសបើកទទួលពាក្យពីបេក្ខនារីនៅទូទាំងប្រទេស ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី World Miss University Cambodia 2024។ WORLD MISS UNIVERSITY គឺជាកម្មវិធីដ៏អស្ចារ្យមានប្រទេសមិនក្រោម ៧០ ឡើយបានចូលរួមប្រកួតដណ្តើមមកុដលំដាប់ពិភពលោកនេះ។ ពេលនេះ...
ភ្នំពេញ៖ លោក លន់ សាមឌី កាន់តំណែងជាសហព័ន្ធកីឡាបាល់ឳបកម្ពុជាថ្មី អាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ បន្ទាប់ពីសមាជិកប្រតិបត្តិ និងក្លិបទំាងអស់បានបោះឆ្នោតឲ្យលោកអ្នកដឹកនាំថ្មីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មពិធីមហាសន្និបាតវិសាមញ្ញអាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឳកាសមហាសន្និបាត វិសាមញ្ញដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក ដួង...
ភ្នំពេញ៖ នាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កីឡាករយូដូកម្ពុជា ទី ជីហាវ ដណ្តើមបានមេដាយប្រាក់ ១ គ្រឿងលើវិញ្ញាសាប្រភេទទម្ងន់ ៥០ គីឡូក្រាមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ឆ្នាំ២០២៤ “THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024” នៅខេត្ត CHONBURI ប្រទេសថៃ។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អវកាសយានិករុស្ស៊ី Oleg Kononenko និង Nikolai Chub បានបំបែកឯតទគ្គកម្មសម្រាប់បេសកកម្មបន្តវែងបំផុតនៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដោយបានចំណាយពេលជាងមួយឆ្នាំនៅក្នុងគន្លងគោចរ។ Kononenko និង Chub បានចូលទៅក្នុងសៀវភៅកំណត់ត្រានៅម៉ោង៤នាទី០៦ និងវិនាទី៥១នាទីម៉ោងនៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រ នៅពេលដែលពួកគេបានបំបែកកំណត់ត្រាពីមុនដែលកំណត់ដោយមិត្តរួមការងារអវកាសយានិក Sergei Prokopyev និង Dmitry...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានប្រកាសថា វេទិកា AI របស់ខ្លួន គឺមុខងារ Apple Intelligence នឹងចាប់ផ្តើមប្រើប្រាស់ភាសាវៀតណាមចាប់ពីឆ្នាំក្រោយ ដែលធ្វើឲ្យវាក្លាយជាភាសាដំបូងគេ ដែលអាចប្រើបានក្រៅពីភាសាអង់គ្លេស យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ក្រុមហ៊ុនបានបង្ហាញថា មុខងារនេះនឹងក្លាយជាផ្នែកមួយនៃការអាប់ដេតដោយឥតគិតថ្លៃនៅទូទាំងឧបករណ៍ទាំងអស់។ កំណែបែតានឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅខែក្រោយជាមួយនឹង iOS 18.1,...