The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករឆ្នើមវ័យក្មេង Gabri Veiga ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Al Ahli កំពុងក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញរបស់ក្លឹប Man City និងក្លឹប Real Madrid ផងដែរ។ ក្នុងវ័យទើបតែ ២១ឆ្នាំកីឡាកររូបនេះធ្លាប់លេងនៅ Celta Vigo មុនពេលផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Al Ahli...
ដាណឺម៉ាក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បវរកញ្ញាចក្រវាលឆ្នាំ 2024 នាង Victoria Kjær Theilvig ជនជាតិដាណឺម៉ាក ប្រឈមមុខនឹងការរិះគន់ បន្ទាប់ពីវីដេអូ TikTok បង្ហាញពីការស៊ីគ្នាបបូរមាត់របស់នាងទៅនឹងបទចម្រៀង Jay-Z រួមបញ្ចូលទំាងពាក្យការប្រមាថជាតិសាសន៍។ នេះបើយោងតាមកាសែត New York Post...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានបើកការចរចាគ្នាហើយជាមួយនឹងភ្នាក់ងារកីឡាករ Geovany Quenda ខណៈដែលគ្រូបង្វឹកថ្មីលោក Ruben Amorim នឹងត្រូវដាច់ខាតនាំយកកីឡាករចំណូលថ្មីមករួមក្លឹបនៅរដូវក្តៅនេះ។ ប្រភពដដែលបានសរសេរទៀតថាភ្នាក់ងារកីឡាករ Geovany Quendaបានចាប់ផ្តើមចរចាជាមួយនឹង Man UTD ប៉ុន្តែយ៉ាងណាក្តីការផ្ទេរនឹងមិនអាចធ្វើបានឡើងភ្លាមនៅ ខែមករានេះឡើយពោលគឺរហូតទៅដល់រដូវក្តៅឆ្នាំក្រោយ។ កីឡាករ Geovany Quendaដុះចេញពីថ្នាលរបស់យុវជនក្លឹប...
អ្នកតារាសាស្រ្តមានយោបល់ថា ដំណើរភ្លឺភ្លឹបភ្លែតរបស់តារាមួយដួងដែលត្រូវបានជនជាតិអេហ្ស៊ីបបុរាណស្កាល់ថាជា”the Demon ឬទេវតា” ប្រហែលគ្រាន់ជាការឆ្លុះបញ្ចាំងនៃដំណើរប្រែប្រួលរបស់តារាតែប៉ុណ្ណោះ។ ជនជាតិអាហ្ស៊ីបបុរាណបានសសេរប្រតិទិនដែលបានដៅអំពីថ្ងៃសំណាង នឹងថ្ងៃសយដោយយោងទៅតាមតារាសា្រស្រ្តទាំងអស់នោះ។ ការទស្សទាយន៏ទាំងអស់នេះត្រូវបានពឹងផ្អឹកទៅលើព្រឹត្តិការណ៏នៃតារាសាស្រ្ត និង ទេវកថាវិទ្យាដែលបានជះឥទ្ធិពលលើជីវិតរស់នៅប្រចាំរបស់មនុស្សលោក។ប្រតិទិនដែលត្រូវបានគេថែរក្សាទុកបានល្អបំផុតនោះ គឺប្រតិទិនCairo ដែលជាឯកសារដើមនៅចន្លោះឆ្នាំ១១៦៣ និង ១២៧១មុន គ.ស ដែលថ្ងៃនីមួយៗត្រូវបានផ្តោតទៅលើសំណាងល្អ ឬសំណាងអាក្រក់ ព្រមទាំងមានរូបតួអង្គនៃទេវកថានីមួយៗផងដែរ។ ក្រុមអ្នកតារាសាស្រ្តនៅឯមហាវិទ្យាល័យ Helsinki ប៉ែកខាងអឺរ៉ុប បានធ្វើការស្រាវជ្រាវកាលពីលើកមុនថា...
ថ្នាំអង់ទីប៊ីយ៉ូតីកគឺជាសារធាតុគីមី។ នៅពេលដែលមានសារធាតុទាំងនេះចូលទៅក្នុងរាងកាយ វានឹងសម្លាប់ឬទប់ស្កាត់មេរោគប្រភេទមួយចំនួននៅក្នុងរាយកាយ។ ម្យ៉ាងវិញទៀត វាជួយរាងកាយរបស់យើងការពារនឹងជំងឺ។ ថ្នាំអង់ទីប៊ីយ៉ូទិចទំនើបមួយចំនួន ត្រូវបានផលិតចេញពីមីក្រុម ដែលជារបស់មានជីវិតតូចល្អិត។ ឧទាហរណ៍ បាក់តេរីនឹងផ្សិត គឺជាប្រភេទមីក្រុម។ មីក្រុមដែលត្រូវបានប្រើប្រាស់នៅក្នុងការផលិតថ្នាំអង់ទីប៊ីយ៉ូទិច គឺត្រូវគេជ្រើសរើសយកសមត្ថភាពរបស់ពួកវានៅក្នុងការបង្កើតសារធាតុគីមីដែលប្រឆាំងនិងមីក្រុមនៃជំងឺ។ មាន័ថា មនុស្សយើងកំពុងទាញយកផលប្រយោជន៍ពីការប្រឹងប្រែងដែលមាននៅក្នុងធម្មជាតិក្នុងចំនោមមីក្រុម។ ថ្នាំអង់ទីប៊ូយូទីចមានប្រសឹទ្ធភាពខ្លាំងណាស់នៅក្នុងការព្យាបាលជំងឺ និងធ្វើការតាមរបៀបផ្សេងៗគ្នា។ ថ្នាំអង់ទីប៊ីយូទិចមួយគ្រាប់ អាចដើរតួនាទីតាមរបៀបខុសៗគ្នា។ ថ្នាំអង់ទីប៊ីយូទិចមួយគ្រាប់ អាចដើរតួនាទីតាមរបៀបខុសៗគ្នាប្រឆាំងនឹងមេរោគខុសៗគ្នា។ វាអាចសម្លាប់មេរោគនៅក្នុងករណីមួយ...
តាមធម្មតាការទទួលទានដំឡូងច្រើន ពិតជាអាចបញ្ចេញផោមច្រើនជាក់ជាមិនខាន ពីព្រោះក្រោយពេលទទួលទានដំឡូងរួច ប្រព័ន្ធរំលាយអាហាររបស់សារពាង្គកាយនៃជាតិកាកសរសៃដំឡូងនៅក្នុងពោះវៀនបង្កើតជាឧស្ម័នដែលមានលក្ខណៈជាខ្យល់នៅក្នុងក្រពះ ហើយនៅទីបំផុតក៏បញ្ចេញមក និងក្លាយជាផោម។ ប៉ុន្តែករណីខាងលើនេះ ច្រើនតែកើតមានឡើងចំពោះមនុស្សណាដែលទទួលទានអាហារជាតិកាកសរសៃតិចប៉ុណ្ណោះ។ ដូច្នេះវិធីដ៏ល្អអាចទទួលទានទឹកឲ្យបានច្រើន ទប់ស្កាត់កុំឲ្យបញ្ចេញផោម។ ចំពោះលោកអ្នកណាដែលយលើឃើញថា នៅក្នុងក្រពះមានខ្យល់ច្រើនគួរទទួលទានដំឡូងនៅក្នុងបរិមាណតិចជាការប្រសើរ។ ដោយ៖ ហង្ស សុបញ្ញា
ហ្សឺណែវ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា អង្គការសុខភាពពិភពលោកកាលពីថ្ងៃព្រហស្បតិ៍បានជំរុញឲ្យប្រទេសនានាបង្កើនការតាមដានជំងឺផ្តាសាយបក្សី បន្ទាប់ពីករណីដំបូងត្រូវបានរកឃើញចំពោះកុមារនៅអាមេរិក។ លោកស្រី Maria Van Kerkhove នាយកត្រៀមរៀបចំ និងបង្ការជំងឺរាតត្បាត របស់អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនតិចតួច ប៉ុន្តែកើនឡើងនៃការឆ្លងមេរោគផ្តាសាយបក្សី H5N1 ត្រូវបានរកឃើញលើមនុស្សជុំវិញពិភពលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកស្រីបានបន្តថា អ្វីដែលយើងពិតជាត្រូវការជាសកល ទាំងនៅអាមេរិក និងនៅបរទេស...
កង់បេរ៉ា៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានប្រកាសថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមានទំនួលខុសត្រូវសង្គមដើម្បីការពារកុមារ បន្ទាប់ពីសភាបានអនុម័តច្បាប់ហាមឃាត់ក្មេងអាយុក្រោម ១៦ឆ្នាំ ពីការប្រើប្រាស់វេទិការបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ។ លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាឲ្យដឹងថា ច្បាប់ទីមួយរបស់ពិភពលោក ដែលហាមប្រាមអ្នកដែលមានអាយុក្រោម ១៦ ឆ្នាំពីការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងធានាសុវត្ថិភាពរបស់យុវជនអូស្ត្រាលី។ លោកបានលើកឡើងថា “វេទិកាឥឡូវនេះមានទំនួលខុសត្រូវសង្គម ដើម្បីធានាសុវត្ថិភាពរបស់កុមាររបស់យើង គឺជាអាទិភាព សម្រាប់ពួកគេ”។...
តូក្យូ៖ ប្រទេសអូស្ត្រាលី បានឲ្យដឹងថា ខ្លួនបានជ្រើសរើសជប៉ុន និងអាល្លឺ ដើម្បីសាងសង់កងនាវាចម្បាំងគោលបំណងទូទៅថ្មីរបស់ខ្លួននៅក្នុងកម្មវិធី ដែលមានតម្លៃរហូតដល់ ១០ ពាន់លានដុល្លារអូស្ត្រាលី (៦,៥ ពាន់លានដុល្លារ) ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ។ ទីក្រុងកង់បេរ៉ាបានឲ្យដឹងថា ប្រទេសជប៉ុន បានស្នើសុំនាវាដោយផ្អែកលើនាវាចម្បាំងប្រភេទ Mogami-class ទំនើបបំផុតរបស់កងកម្លាំងការពារដែនសមុទ្រ ដោយការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងនៅឆ្នាំក្រោយ។ នាវាចម្បាំងដែលផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries...
បរទេស៖ មហាសេដ្ឋីអាមេរិក លោក Elon Musk ដែលជាទីប្រឹក្សារបស់លោក Trump បាននិយាយថា យន្តហោះចម្បាំង F-35 គឺជាការរចនាដ៏អាក្រក់ ហើយលោកបានរិះគន់ “មនុស្សល្ងីល្ងើ” មួយចំនួន ដែលនៅតែបង្កើតយន្តហោះចម្បាំងនេះ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា...