អត្តពលិកវាយកូនបាល់មកពី២១ប្រទេសបានចូលរួមប្រកួតប្រជែង ក្នុងពានរង្វាន់វាយកូនបាល់ ទេពឃុនណា (30th Annual Tep Kunnah Memorial Cup 2025) លើកទី៣០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដើម្បីរម្លឹកខួបអតីតកីឡាករជើងខ្លាំងរបស់កម្ពុជា លោក ទេព ឃុនណា។ កញ្ញា ស៊ុម ចិន្តា អ្នកសម្របសម្រួល ការប្រកួតកីឡាវាយកូនបាល់...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងសម្លឹងមើលការបង្កើនលទ្ធភាពប្រើប្រាស់ iPhone ដោយការអភិវឌ្ឍមុខងារដែលដំណើរការដោយផ្កាយរណបហៅ “មុខងារផ្កាយរណប Apple iPhone” លើសពីការផ្ញើសារជាអក្សរ និងការហៅទូរស័ព្ទបន្ទាន់ទៀតផង។ មុខងារផ្កាយរណប Apple iPhone នេះ អ្នកប្រើប្រាស់ iPhone ឆាប់ៗនេះអាចទទួលបានមុខងារដែលដំណើរការដោយផ្កាយរណបកាន់តែច្រើន...
ម៉ាឡេស៊ី៖ មេធាវីរបស់លោក បាននិយាយថា តុលាការម៉ាឡេស៊ីបានឃុំខ្លួនតារាចម្រៀងរ៉េបដ៏ពេញនិយម លោក Namewee កាលពីថ្ងៃចន្ទ ជាផ្នែកមួយនៃការស៊ើបអង្កេតឃាតកម្មដែលស៊ើបអង្កេតលើការស្លាប់របស់តារាចម្រៀងដ៏មានប្រជាប្រិយភាពជនជាតិតៃវ៉ាន់ម្នាក់ក្នុងបន្ទប់សណ្ឋាគារមួយ នៅទីក្រុងគូឡាឡាំពួរ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ លោក Namewee ដែលមានឈ្មោះពិតថា Wee Meng Chee បានប្រគល់ខ្លួនទៅឲ្យប៉ូលីសកាលពីថ្ងៃពុធ បន្ទាប់ពីលោកបានក្លាយជនសង្ស័យក្នុងការស៊ើបអង្កេតលើការស្លាប់របស់នាង Iris...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មនុស្សត្រូវបានប្រទះឃើញអង្គុយ និងផឹកស្រាក្នុងភោជនីយដ្ឋាននានាទូទាំងប្រទេសថៃ ក្រៅម៉ោងដែលត្រូវបានអនុញ្ញាតគឺម៉ោង ១១ ព្រឹកដល់ ២ រសៀល និង ៥ ល្ងាចដល់អធ្រាត្រ អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ១០,០០០ បាត (៣០០ ដុល្លារអាមេរិក) ក្រោមបទប្បញ្ញត្តិថ្មីមួយនឹងចូលជាធរមាននៅថ្ងៃទី ៨...
ទីក្រុងឌូបៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីរូបិយប័ណ្ណគ្រីបតូរុស្ស៊ី លោក Roman Novak និងភរិយារបស់លោក លោកស្រី Anna ដែលបានបាត់ខ្លួននៅអារ៉ាប់រួមប្រហែលមួយខែមុន ត្រូវបានគេរកឃើញថា ត្រូវបានកាត់ជាបំណែកៗ និងបញ្ចុះនៅតំបន់វាលខ្សាច់មួយក្បែរទីក្រុងឌូបៃ។ ប្តីប្រពន្ធនេះត្រូវបានរាយការណ៍ថា បានបាត់ខ្លួនដោយសាច់ញាតិនៅដើមខែតុលា បន្ទាប់ពីបាត់បង់ទំនាក់ទំនងអស់រយៈពេលជាច្រើនថ្ងៃ។ ពួកគេត្រូវបានគេឃើញចុងក្រោយបើកបរទៅជួបវិនិយោគិនមិនស្គាល់អត្តសញ្ញាណ នៅបឹងមួយក្បែររមណីយដ្ឋានភ្នំ Hatta...
ទីក្រុងហូជីមិញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មនុស្សជាង ២៣០ នាក់បានពុលនៅទីក្រុងហូជីមិញ ដោយសារតែការផ្ទុះឡើងនៃជំងឺ Salmonella ដែលសង្ស័យថា មានប្រភពមកពីហាង Banh Mi ពីហាង ២ ក្រោមខ្សែសង្វាក់តែមួយត្រូវបានអាជ្ញាធរចុះទៅបិទហាងនេះជាផ្លូវការហើយ។ អតិថិជនដំបូងបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយមន្ទីរពេទ្យបានឃើញការកើនឡើងនៃអ្នកជំងឺក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ ដែលត្អូញត្អែរអំពីការឈឺពោះ...
ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតីចិន Xi Jinping បានសម្តែងការត្រៀមខ្លួនរបស់ប្រទេសចិនក្នុងការផ្តល់ប្រាជ្ញា និងកម្លាំងបន្ថែមទៀតដល់ការគ្រប់គ្រងកីឡាសកល និងធ្វើការរួមចំណែកកាន់តែច្រើនក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ លោក Xi Jinping បានធ្វើការកត់សម្គាល់នេះនៅពេលជួបជាមួយលោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងលោក Thomas Bach ប្រធានកិត្តិយស...
អ៊ុយក្រែន៖នេះបើយោងតាមអ្នកតាក់តែងច្បាប់ជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បានប្រាប់ឲ្យដឹងថា ទីក្រុងគៀវកំពុងខាតបង់ចំណូលពន្ធរាប់លានដុល្លារក្នុងមួយឆ្នាំពីគេហទំព័រផ្សាយព័ត៌មានសម្រាប់មនុស្សពេញវ័យ OnlyFans ដោយសារតែការហាមឃាត់រឿងអាសអាភាសរបស់ប្រទេសនេះ ។ សកម្មភាពនេះបានកើតឡើង នៅពេលទីក្រុងគៀវកំពុងប្រឈមមុខនឹងឱនភាពថវិកាដ៏ធំមួយដែលអ្នកឧបត្ថម្ភលោកខាងលិចរបស់ខ្លួនកំពុងតស៊ូដើម្បីគ្របដណ្តប់ក្នុងអំឡុងពេលនៃកិច្ចខិតខំប្រឹងប្រែងសង្គ្រាមដែលកំពុងដួលរលំរបស់អ៊ុយក្រែន។ លោក Daniil Getmantsev ប្រធានគណៈកម្មាធិការគោលនយោបាយហិរញ្ញវត្ថុ ពន្ធដារ និងគយរបស់សភាបានសរសេរនៅលើបណ្តាញសង្គម Telegram កាលពីថ្ងៃសុក្រថា ការហាមឃាត់រឿងអាសអាភាសរបស់ប្រទេសនេះកំពុងរារាំងវាពីការទទួលបានប្រាក់ចំណូលពន្ធ ប្រហែលមួយពាន់លានដុល្លារ(២៤ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំពីតារាម៉ូដែល OnlyFans ក្នុងស្រុក។...
ភ្នំពេញ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ដួង មាសចំរើន អគ្គនាយករង លោកស្រី កែវ មនោរម្យ នាយិការវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោកនាយករង លោក-លោកស្រី បុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំកាយ...
រុស្ស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញការគាំទ្រចំពោះសំណើរបស់អ្នកតស៊ូមតិសុខភាពសាធារណៈ និងអ្នកតាក់តែងច្បាប់ ដើម្បីដាក់ចេញនូវការហាមឃាត់ទាំងស្រុងលើការលក់បារីអេឡិចត្រូនិចនៅទូទាំងប្រទេស។ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលកីឡា និងអប់រំមួយក្នុងទីក្រុងសាម៉ារ៉ា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានចលនាសាធារណៈ សុខភាពមាតុភូមិ លោកស្រី Ekaterina Leshchinskaya បានលើកឡើងពីបញ្ហានេះជាមួយប្រធានាធិបតី ដោយលើកឡើងពីឧទាហរណ៍ជោគជ័យពីប្រទេសជិតខាង...