បារាំង៖ ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបានប្រាប់ Politico និង Reuters ថាការស៊ើបអង្កេតនេះត្រូវបានប្រគល់ឱ្យទីភ្នាក់ងារឧក្រិដ្ឋកម្មតាមអ៊ីនធើណេតរបស់ប្រទេសបារាំងថា រដ្ឋអាជ្ញាបារាំងបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple ជុំវិញការចោទប្រកាន់ថា ជំនួយការសំឡេងរបស់ខ្លួន Siri បានប្រមូល និងវិភាគការថតសំឡេងរបស់អ្នកប្រើប្រាស់ដោយគ្មានការយល់ព្រមត្រឹមត្រូវ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានការប្តឹងផ្តល់កាលពីខែកុម្ភៈដោយអង្គការក្រៅរដ្ឋាភិបាលរបស់បារាំង ដោយផ្អែកលើសក្ខីកម្មពីអ្នកផ្តល់ព័ត៌មាន Thomas Le Bonniec អតីតបុគ្គលិកនៃអ្នកម៉ៅការបន្តរបស់...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Jean-Philippe Mateta បានបង្ហើបអំពីផែនការរបស់ខ្លួននាពេលខាងមុខ។ កីឡាករ Mateta ដែលជាកីឡាករឆ្នើមនិងវិរៈបុរសរបស់ក្លឹបនាពេលកន្លងមកនោះបានបញ្ជាក់ថាគាត់ចង់បង្ហាញខ្លួនលេងនៅ Champions League និងពានរង្វាន់ធំៗជាច្រើនផ្សេងទៀត។ គួរឲ្យដឹងដែរថាការបង្ហាញខ្លួនរបស់កីឡាករ Matega នៅជាមួយនឹងក្លឹប Crystal Palace ប៉ុន្មានឆ្នាំចុងក្រោយពិតជាជួយដល់ក្លឹបខ្លាំងណាស់ដោយត្រឹម២រដូវកាលចុងក្រោយគាត់អាចរកគ្រាប់បាល់បានទៅដល់៣០គ្រាប់៕ ប្រែសម្រួល៖ ស៊ុនលី
ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បានច្រានចោលរាល់ការចោទប្រកាន់ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” បានចេញផ្សាយរបាយការណ៍លម្អិតស្តីពីការបំពានសិទ្ធិកីឡាកររបស់ពួកគេ ដោយអះអាងថា ខ្លួនបានប្រមូលឯកសារគ្រប់គ្រាន់ដើម្បីដាក់បណ្តឹងឧទ្ធរណ៍។ FIFA បានចេញផ្សាយរបាយការណ៍វិន័យលម្អិតនៅយប់ថ្ងៃចន្ទ ១០ ថ្ងៃ បន្ទាប់ពីការប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹង FAM និងកីឡាករ ៧ នាក់ដែលមានសញ្ជាតិរបស់ខ្លួន...
ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” បានបញ្ចេញភ័ស្តុតាងលម្អិត បន្ទាប់ពីដាក់ទណ្ឌកម្មសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) និងកីឡាករធម្មជាតិចំនួន ៧ នាក់សម្រាប់ការបញ្ជូនសំបុត្រកំណើតក្លែងក្លាយសម្រាប់ជីដូនជីតារបស់ពួកគេ។ គណៈកម្មាធិការវិន័យរបស់ FIFA (FDC) បានដាក់ពិន័យជាប្រាក់ចំនួន ៣៥០,០០០ ហ្វ្រង់ស្វីស (៤៤០,១៩២ដុល្លារ) លើ FAM...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការតែងតាំងលោក Harry Kewell អតីតកីឡាករ Liverpool និងជម្រើសជាតិអូស្ត្រាលីជាគ្រូបង្វឹកនៃក្លឹប Hanoi FC របស់ប្រទេសវៀតណាមបានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយអាស៊ីអាគ្នេយ៍ និងអឺរ៉ុបភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្លឹប Hanoi FC បានបញ្ជាក់ពីការមកដល់របស់លោក Kewell កាលពីថ្ងៃទី ៤...
ឥណ្ឌា៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Juhi Chawla ដែលបានចាប់ផ្តើមអាជីពតារាសម្តែងរបស់នាង បន្ទាប់ពីបានឈ្នះតំណែងបវរកញ្ញាឥណ្ឌាកាលឆ្នាំ ១៩៨៤ ក៏បានក្លាយជាតារាសម្តែងដែលមានបំផុតក្នុងប្រទេសឥណ្ឌាជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ៧៧.៩ ពាន់លានរូពី (៨៧៧ លានដុល្លារ) ។ យោងតាមកាសែត The Indian Express បាននិយាយថា...
វៀតណាម៖ បុរសជនជាតិវៀតណាមអាយុ ៣៣ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថា បានសម្លាប់ប្តីប្រពន្ធ និងចៅស្រីអាយុ ១១ ឆ្នាំរបស់ពួកគេនៅភាគខាងត្បូងប្រទេសវៀតណាមបានប្រាប់ប៉ូលីសថា គាត់កំពុងតាមដានបេសកកម្មហ្គេម ប៉ុន្តែអ្នកស៊ើបអង្កេតនិយាយថា ភស្តុតាងចង្អុលទៅការប្លន់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ប៉ូលីស Dong Nai បាននិយាយថា ពួកគេបានចាប់ខ្លួន លោក Le...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករអ្នកចាំទី Andre Onanaបានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យក្នុងរយៈពេលទើបតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះលេងខ្ចីជើងឲ្យក្លឹបតួគី Tranbzonspor ។ អ្នកចាំទីរូពនេះបានផ្ទេរចេញពីក្លឹបយក្សនៅអង់គ្លេសបិសាចក្រហម Man UTD តាំងតែពីដើមរដូវកាលមកម្ល៉េះក្រោយពេលដែលក្លឹបបានផ្តល់តំណែងនេះឲ្យកីឡាករ Senne Lammens ។ ធ្លាប់ជាកីឡាករល្អបំផុតរបស់ពិភពលោកកាលពីឆ្នាំ២០២៣ប៉ុន្តែ Onana មិនបានបានបង្ហាញទំរង់លេងល្អទៀតឡើយនៅឆ្នាំបន្តបន្ទាប់ហើយបានផ្ទេរចេញក្នុងនាមជាកីឡាករខ្ចីជើងតែម្តង។ ក្លឹបតួគីបានបង្ហាញជំហក្នុងការសុំចរចាដើម្បីទិញដាច់កីឡាកររូបនេះតែម្តងប៉ុន្តែ Man UTD មិនមានដាក់លក្ខខណ្ឌណាមួយសម្រាប់ចចារទិញលក់ដូចកីឡាករផ្សេងទៀតនោះទេ។ យ៉ាងណាក្តី...
បរទេស៖ យោងតាមការចេផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបារាំងលោក Sebastien Lecornu បានប្រកាសលាលែងពីតំណែងតិចជាង១២ ម៉ោងប៉ុណ្ណោះបន្ទាប់ពីបានធ្វើការតែងតាំងគណៈរដ្ឋមន្ត្រីថ្មីរួចរាល់។ សភាបារាំងមានការបែកបាក់យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីអនុម័តថវិកាថ្មី ដែលនឹងដោះស្រាយបំណុលកើនឡើង។ អតីតរដ្ឋមន្ត្រីការពារជាតិ លោក Lecornu រូបនេះបានក្លាយទៅជានាយករដ្ឋមន្ត្រីទី៧ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីបារាំង Emmanuel Macron និងជានាយករដ្ឋមន្ត្រីទី៥ក្នុងរយៈពេលទើបតែ២ឆ្នាំ។ ការលាលែងពីតំណែងភ្លាមៗរបស់គាត់មិនដល់មួយខែបន្ទាប់ពីការចូលកាន់តួនាទីធ្វើឱ្យគាត់ក្លាយជានាយករដ្ឋមន្ត្រីដែលបានកាន់តំណែងក្នុងរយៈកាលខ្លីបំផុតក្នុងប្រវត្តិសាស្ត្របារាំងសម័យទំនើប។ លោក Lecornu ដែលជាអ្នកស្មោះត្រង់នឹងលោក Macron...
The Goal ចេញភ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែការពារនិងជាប្រធានក្រុមរបស់ក្លឹប Crystal Palace កំពុងទាក់ចិត្តក្លឹបជាច្រើននៅអឺរ៉ុបបូករួមទាំង Liverpool និង Bayern Munich ផង។ ចុងក្រោយនេះគេជឿជាក់ថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានចាប់ផ្តើមធ្វើការចរាចជាមួយនឹងMarc Guehiកីឡាកររូបនេះហើយទាំងដែលបានដឹងហើយថាគាត់ជាកីឡាករគោលដៅរបស់ក្លឹប Liverpool ក្តី។ Marc Guehi បច្ចុប្បន្នមានកុងត្រាត្រឹមតែចុងរដូវកាលប៉ុណ្ណោះជាមួយនឹងក្លឹប Crystal...