ភ្នំពេញ៖ក្រុមកីឡាសូហ្វតិន្នី ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក បន្ទាប់ពីក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសចំនួន ៧ គ្រឿង ខណៈក្រុមកីឡាសូហ្វតិន្នីក្រសួងការពារជាតិគ្រងតំណែងជើងឯក ដណ្តើមមេដាយមាស ២ គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ លើកទី ៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅទីលានកីឡាសូហ្វតិន្នីស ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន...
អ៊ីតាលី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាការិនីម្ចាស់ជើងឯកហែលទឹកពិភពលោកឆ្នាំ ២០២២ របស់ប្រទេសអ៊ីតាលី នាង Benedetta Pilato និងកីឡាការិនីហែលទឹកអ៊ីតាលីម្នាក់ទៀតត្រូវបានហាមឃាត់រយៈពេល ៩០ ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ពីបទលួចគ្រឿងសម្អាងនៅអាកាសយានដ្ឋាន Singapore Changi ។ អ្នកទាំង ២ ត្រូវបានគេចាប់បានដៃក្រហមពេលវិលមកវិញពីការប្រកួតជើងឯកពិភពលោកឆ្នាំនេះ ដែល Pilato...
កាណាដា៖ កីឡាកិរិនីអត្តពលកម្មជនជាតិកាណាដា Alysha Newman ប្រភេទវិញ្ញាសាលោតកម្ពស់ ដែលបានឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បាននិយាយថា នាងតែងតែរួមភេទដោយមិនគិតពីជម្រើសសម្លៀកបំពាក់នៅលើកដងខ្លួនរបស់នាងឡើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ កីឡាការិនី Newman អាយុ ៣១ ឆ្នាំថ្មីៗនេះបានបង្ហាញខ្លួននៃការថតរូបសម្រាប់ទស្សនាវដ្តី Maxim ហើយបានបើកចំហអំពីជីវិតនិងអាជីពរបស់នាង។ នាងបានប្រាប់ Maxim...
កីឡាករប្រេស៊ីល Rayan ដែលបច្ចុប្បន្នកំពុងបង្ហាញទំរង់លេងដ៏គួរឲ្យទាក់ចិត្តយ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបក្នុងនោះមាន់ខ្នាយមាសរបស់ Spursគឺជាក្លឹបមុនគេដែលចង់បានគាត់ខ្លាំងជាងគេ។ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Spurs បានត្រៀមខ្លួនតាមរយៈកញ្ចប់លុយមួយរួចទៅហើយប្រមានជា ៣០លានអឺរ៉ូក្នុងការចរចាជាមួយនឹងកីឡាករវ័យទើបតែ១៩ឆ្នាំរូបនេះ។ ក្រៅពីនោះកីឡាករ Rayanក៏កំពុងទាក់ចិត្តក្លឹបធំៗផ្សេងទៀតដូចជាតោខៀវ Chelsea ហង្សក្រហម Liverpool និង Aston Villa ផងដែរ។ គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបច្ចុប្បន្នកំពុងបង្ហាញខ្លួនឲ្យឈុតធំរបស់ក្លឹបនៅលីគកំពូលប្រេស៊ីល Vasco...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានចាប់ផ្តើមក្នុងការធ្វើការងារចរចាហើយជាមួយនឹងកីឡាករវ័យក្មេងម្នាក់ដែលកំពុងលេងនៅអ៊ីតាលី។ ក្លឹប Chelsea បានធ្វើការបញ្ជូនភ្នាក់ងារកីឡាករដើម្បីទស្សនាការប្រកួតរបស់កីឡាករខ្សែប្រយុទ្ធ Santiago Castro ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Bologna ហើយតាមដឹងកីឡាករវ័យ២១ឆ្នាំរូបនេះនឹងអាចស្វែងរកការផ្លាស់ក្លឹបបាននៅខែមករាខាងមុខនេះ។ កីឡាករខ្សែប្រយុទ្ធរូបនេះបានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យក្រោយពេល ដែលបានផ្ទេរមកចូលរួមក្លឹបកាលពីឆ្នាំ២០២៤ ពីក្លឹប Velez ក្នុងតម្លៃខ្លួនប្រមាណជា១៣,២លានអឺរ៉ូ៕ ប្រែសម្រួល៖ ស៊ុនលី
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមការប្រកួតកីឡាហែលជើងទា Vietnam National Swimming and Fin Swimming Championships ២០២៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលមានរយៈពេល ៧ ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងស្ទាប់ស្ទង់របស់ក្រុមកីឡាករ-កីឡាការិនិជើងទាកម្ពុជា។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់តាមអនឡាញថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ...
ប៉ារីស៖ មន្ត្រីតុលាការបាននិយាយកាលពីថ្ងៃអង្គារថា មន្ត្រីជាន់ខ្ពស់របស់សមាគមបាល់ទាត់ជប៉ុនម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែនៅប្រទេសបារាំង បន្ទាប់ពីបានមើលរូបភាពនៃការរំលោភបំពានផ្លូវភេទលើកុមារអំឡុងពេលធ្វើដំណើរតាមយន្តហោះ។ នេះបើយោងតាមកាសែត Le Parisien បាននិយាយថា Masanaga Kageyama ជានាយកបច្ចេកទេសរបស់សមាគមត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនក្នុងអំឡុងពេលឈប់សម្រាកនៅអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីសតាមផ្លូវទៅកាន់ប្រទេសឈីលីដើម្បីចូលរួមការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ ។ ការិយាល័យរដ្ឋអាជ្ញាតុលាការនៅទីក្រុង Bobigny...
អាមេរិក៖ យោងតាមប្រភពចំនួន ៤ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ឲ្យដឹងថា ក្រុមហ៊ុន Intel គ្រោងនឹងបញ្ចេញព័ត៌មានលម្អិតបច្ចេកទេសអំពីបន្ទះឈីបនាពេលខាងមុខ របស់ខ្លួនសម្រាប់កុំព្យូទ័រយួរដៃត្រូវបានគេស្គាល់ថា Panther Lake នៅថ្ងៃព្រហស្បតិ៍ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express ។ ប្រភពដដែល បានបន្តថា វាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាដល់អ្នកវិនិយោគអំពីផលិតផលដំបូងរបស់ក្រុមហ៊ុនផលិតបន្ទះឈីបយក្សអាមេរិក Intel...
ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសផែនការកែប្រែលក្ខណៈវិនិច្ឆ័យធ្វើការពីផ្ទះ (WFH) របស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការឆ្លើយតបទៅនឹងការបំពុលខ្យល់ដែលបណ្តាលមកពីបញ្ហាភាគល្អិតល្អ (PM2.5) ត្រូវបានព្យាករណ៍ថានឹងកាន់តែអាក្រក់នៅដើមឆ្នាំ ២០២៦ ។ លោក Pornprom Vikitsreth ទីប្រឹក្សាអភិបាលក្រុងបាងកក និងជាប្រធានផ្នែកនិរន្តរភាពបាននិយាយថា ក្រោមផែនការឆ្នាំ ២០២៦ ថ្មី ទាំងភ្នាក់ងារសាធារណៈ...
ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនបាល់អន្តរជាតិកម្រិត៣ “ ITF Regional Coaching Advanced Players Tutors Coures” ដែលមានរយៈពេល ៦ ថ្ងៃដោយចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅការិយាល័យសហព័ន្ធ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព...