បរទេស៖ នៅសប្តាហ៍នេះក្រុមមន្ត្រីរបស់ប្រទេសអ៊ីរ៉ាក់ បាននិយាយ ថាកងកម្លាំងអ៊ីរ៉ាក់ កំពុងពង្រឹងជំហរនៅតាមបណ្តោយព្រំដែន ជាមួយប្រទេសតួកគី ដើម្បីរារាំងកងកម្លាំងតួកគីមិន ឲ្យឈានដល់ទឹកដីអ៊ីរ៉ាក់កាន់តែជ្រៅទៀតឡើយ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរយៈពេល ២ សប្តាហ៍ខណៈទីក្រុងអង់ការ៉ានៅតែបន្តវាយប្រហារក្រុមឧទ្ទាមឃឺដ នៅភាគខាងជើងអ៊ីរ៉ាក់ដដែល មកទល់ពេលនេះ។ ក្រុមមន្ត្រីសន្តិសុខបាននិយាយថា ទីក្រុងអង់ការ៉ា បានបង្កើតប៉ុស្តិ៍ជាច្រើននៅខាងក្នុងទឹកដី អ៊ីរ៉ាក់ដែលជាផ្នែកមួយនៃយុទ្ធនាការយោធាដើម្បីបណ្តេញចេញ សមាជិកនៃគណបក្សឃឺដ ដែលតួកគីនិយាយថាពួកគេកំពុង មានទីជម្រកសុវត្ថិភាពនៅភាគខាងជើង អ៊ីរ៉ាក់នោះ៕...
ខ្សែប្រយុទ្ធឆ្នើមចំនួន២រូបរួចទៅហើយដែលនឹងត្រៀមខ្លួនធ្វើដំណើរមកចូលរួមជាមួយនឹងក្លឹប Chelsea គឺ Timo Werner និង Hakim Ziyech ប៉ុន្តែគ្រូបង្វឹកក្លឹបលោក Frank Lampard មិនបានបដិសេធទេថាក្លឹប ពិតជាមានផែនការទិញខ្សែប្រយុទ្ធបន្ថែមនៅរដូវក្តៅនេះ។ បរាជ័យផ្ទួនៗនិងជាពិសេស ការប្រកួតចុងក្រោយចាញ់ក្រោមស្នាដៃរបស់ West Ham ក្នុងលទ្ធផល៣ទល់នឹង២ ពិតជាកាន់តែធ្វើឲ្យក្លឹបអាចមើលឃើញថា ការទិញខ្សែប្រយុទ្ធបន្ថែមគឺជារឿងសំខាន់ បំផុតទោះបីជាបានចំណាយ ៨៩លានផោនរួចទៅហើយសម្រាប់...
បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងជើងមានអារម្មណ៍ថា គ្មានភាពចាំបាច់ត្រូវអង្គុយពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិក ដែលនឹងគ្មានអ្វីក្រៅពីជាឧបករណ៍នយោបាយសម្រាប់ទីក្រុងវ៉ាស៊ីនតោននោះទេ។ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son Hui បានមានប្រសាសន៍ប្រាប់ថា កិច្ចពិភាក្សាចរចាគ្នា នឹងមិនបានផល រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង ហើយក៏នឹងគ្មានការផ្លាស់ប្តូរប្រែប្រួល នៅក្នុងគោលនយោបាយរបស់ប្រទេស កូរ៉េខាងជើងនោះឡើង។ នៅក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA...
ញូដេលី៖ កិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនលើក រវាងឥណ្ឌានិងចិន បានបរាជ័យក្នុងការដោះស្រាយបញ្ហា ព្រំដែននៅតាមបណ្តោយបន្ទាត់នៃការត្រួតពិនិត្យភាគខាងកើតនៅតំបន់ Ladakh ។ ការពង្រឹងវិស័យយោធានៅតែបន្តរវាងប្រទេសទាំងពីរ ទោះបីជាភាគីទាំងសងខាងឯកភាពគ្នាក្នុងការដកទ័ពជាបណ្តើរ ៗ ក៏ដោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានទៅដល់ទីក្រុង Leh...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃសុក្រថា តួលេខដែលបានរាប់នៅទូទាំងប្រទេស មានឆ្លងជំងឺកូវីដ១៩កើនឡើងដល់១.៥៣៩.០៨១នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៦៣.១៧៤នាក់ ។ ក្រសួងបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺថ្មី ចំនួន៤២.២២៣នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន១.២៩០នាក់ ។ រដ្ឋសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនជាងគេ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍ទី៤ ខែកក្កដានេះបានឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅប្រទេសអេស្បាញ បានបើកទ្វាព្រំដែនរបស់ខ្លួនឡើងវិញ ទាំងអស់ចំពោះអ្នកអ្នកដែលដំណើរមកពីបណ្តាលប្រទេសចំនួន១២ ដែលមិនមែនជាសមាជិក របស់អ៊ឺរ៉ុប។ ប្រទេសទាំង១២ ដែលរួមមានដូចជាប្រទេសអូស្ត្រាលី ប្រទេសកាណាដាប្រទេសកូរ៉េខាងត្បូង ប្រទេសហ្សកហ្ស៊ី ប្រទេសជប៉ុន ប្រទេសម៉ុងតេណេក្រូ ប្រទេសញូវស៊ីឡេន ប្រទេសរ្វ៉ាន់ដា ប្រទេសទុយនេស៊ី ប្រទេសស៊ែប និងប្រទេសអ៊ុរ៉ាហ្គាយ។ គួរបញ្ជាក់ដែរថាការកន្លងមកច្បាប់រឹ តត្បិតការធ្វើដំណើរគឺមិនបានប៉ះពាល់ដល់មនុស្ស ដែលធ្វើការក្នុងការដឹកជញ្ជូនដូចជា...
ទោះបីជាទើបទទួលជ័យជំនះ២ ប្រកួតជាប់គ្នាចុងក្រោយនេះមែនប៉ុន្តែជឿជាក់ថាក្លឹបកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta ពិតជានៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើនៅរដូវកាលដោះដូរ កីឡាករខាងមុខនេះ។ កាំភ្លើងធំ Arsenal ទើបតែយកឈ្នះ Norwich ក្នុងលទ្ធផល៤ទល់នឹង០ពិតមែនតែត្រូវដឹងថា Norwich ត្រឹមជាក្រុមបាតតារាងដែលមានទំរង់លេងអន់បំផុត ប៉ុណ្ណោះនិងជ័យជំនះទាំងប្រផិតប្រផោយលើក្រុម Sheffield United ក្នុងលទ្ធផល២ទល់នឹង១នោះមិនអាចបង្ហាញថា Arsenal មានទំរង់លេងខ្លាំងនោះទេ។...
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France នៅពេលថ្មីៗនេះ បាននិយាយប្រាប់ឲ្យដឹងថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន៧.៥៨០នាក់ នៅចុងឆ្នាំ២០២២ ដោយលើកឡើងពីការធ្លាក់ចុះ៩៥ភាគរយក្នុងប្រាក់ចំណូល នៅក្នុងអំឡុង៣ខែកន្លងមក និងភាពមិនប្រាកដប្រជាអំពីអនាគត។ តាមសេចក្តីរាយការណ៍ ក្រុមហ៊ុនអាកាសចរណ៍បារាំងនេះ បាននិយាយប្រាប់ថា ខ្លួនកំពុងតែខាតបង់ប្រាក់ប្រហែល១៦,៩លានដុល្លារក្នុងមួយថ្ងៃ ស្របពេលមានវិបត្តិមេរោគកូរ៉ូណាកើនឡើង និងមិនបានរំពឹងថា ជំនួញនឹងវិលត្រឡប់ទៅរកកម្រិតមុនមេរោគរាតត្បាត នៅមុនឆ្នាំ២០២៤។ គួរបញ្ជាក់ថា សមាគមគមនាគមន៍ផ្លូវអាកាសអន្តរជាតិ បានធ្វើការប៉ាន់ស្មានថា...
បរទេស៖ ផ្លូវដែកដឹកទំនិញមួយខ្សែ ដែលតភ្ជាប់ប្រទេសកូរ៉េខាងជើង ប្រទេសរុស្ស៊ីនិងប្រទេសចិន មានពេលថ្មីៗនេះ បានចាប់ផ្តើមដំណើរការសាកល្បងហើយ នេះបើតាមការប្រាប់ឲ្យដឹង ពីសហគ្រាសរដ្ឋរបស់ប្រទេសចិន។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិផ្លូវសូត្រ ដែនសមុទ្រអាស៊ីឦសានក្នុងខេត្ត Jilin បាននិយាយលើគេហទំព័រខ្លួនថា រថភ្លើងមួយគ្រឿងផ្ទុកទូកុងតឺន័រចំនួន៦ បានធ្វើដំណើរចេញពីទីក្រុង Hunchun កាលពីថ្ងៃសុក្រសប្ដាហ៍មុន និងមួយម៉ោងក្រោយមក បានទៅដល់ស្ថានីយរថភ្លើងមួយកន្លែង...
បរទេស៖ មន្ត្រីនាំពាក្យ របស់អង្គការថាមពលអាតូមិក របស់ប្រទេសអ៊ីរ៉ង់ លោក Behrouz Kamalvandi តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ ក្នុងពេលថ្មីៗនេះថា អ្នកជំនាញកំពុងតែ ធ្វើការស៊ើបអង្កេតហេតុការណ៍ ដែលកើតឡើងមួយ នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅបរិវេណអគារនុយក្លេអ៊ែ Natanz របស់ប្រទេសអ៊ីរ៉ង់។ លោក Behrouz Kamalvandi បាននិយាយប្រាប់ថា ឧប្បត្តិហេតុនោះ...