ព័ត៌មានអន្តរជាតិ

អេស្បាញ បើកទ្វាប្រទេសឲ្យ ប្រទេស មិនមែនជាសមាជិក អ៊ឺរ៉ុបចំនួន១២ អាចធ្វើដំណើរ ឆ្លងកាត់វិញបាន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍ទី៤ ខែកក្កដានេះបានឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅប្រទេសអេស្បាញ បានបើកទ្វាព្រំដែនរបស់ខ្លួនឡើងវិញ ទាំងអស់ចំពោះអ្នកអ្នកដែលដំណើរមកពីបណ្តាលប្រទេសចំនួន១២ ដែលមិនមែនជាសមាជិក របស់អ៊ឺរ៉ុប។

ប្រទេសទាំង១២ ដែលរួមមានដូចជាប្រទេសអូស្ត្រាលី ប្រទេសកាណាដាប្រទេសកូរ៉េខាងត្បូង ប្រទេសហ្សកហ្ស៊ី ប្រទេសជប៉ុន ប្រទេសម៉ុងតេណេក្រូ ប្រទេសញូវស៊ីឡេន ប្រទេសរ្វ៉ាន់ដា ប្រទេសទុយនេស៊ី ប្រទេសស៊ែប និងប្រទេសអ៊ុរ៉ាហ្គាយ។

គួរបញ្ជាក់ដែរថាការកន្លងមកច្បាប់រឹ តត្បិតការធ្វើដំណើរគឺមិនបានប៉ះពាល់ដល់មនុស្ស ដែលធ្វើការក្នុងការដឹកជញ្ជូនដូចជា អ្នកបើកឡានដឹកទំនិញមនុស្ស ដែលធ្វើការឱ្យក្រុមហ៊ុនអាកាសចរណ៍ ឬក្រុមហ៊ុនដឹកកម្មករកម្មករកសិកម្ម តាមរដូវនិងអ្នកដែលមានមុខតំណែងការទូត ឬកុងស៊ុលនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top